ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក លឹម លក្ខណ៍ ដែលចូលក្របខ័ណ្ឌ ៣ឆ្នាំ ទទួលមុខតំណែងជានាយរងការិយាល័យសន្តិសុខឯកជន នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ពាក់ស័ក្តិ៤យ៉ាងហំ ហើយល្បីថា រត់ការបន្តយកតំណែងជាស្នងការរង ខេត្តកណ្តាល?​  ||     ជនល្មោភលុយកាក់ យកសាសនាព្រះយ៉េស៊ូវ ធ្វើអាជីវកម្ម បានឈូសឆាយដីកប់សពបងប្អូនអ្នកជឿព្រះយ៉េស៊ូវ ពុះជាដីឡូតិលក់ បង្កភ្ញាក់ផ្អើលខ្លំាង នៅសៀមរាប​  ||     បែកធ្លាយ ! លោក ជា វណ្ណៈ និងលោក ថន សឿន សង្ស័យពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើ នៅតំបន់អូរហ៊ុច ដែលកម្លាំងចម្រុះចុះបង្ក្រាបពីម្សិលមិញ​  ||     ហេតុអីក៏នាយនគរបាលម្នាក់នេះ  ទើបចូលក្របខ័ណ្ឌនគរបាលជាតិ បាន៣ឆ្នាំសោះ ពាក់ស័ក្តិ៤ និងមានតំណែងជានាយរងការិយាល័យថែមទៀត?​  ||     ទីតាំងស្តុកឈើឥតច្បាប់មួយកន្លែង របស់មេឈ្មួញ ឈ្មោះ ថា រកស៊ីជួញដូរព្រៃឈើច្រើនឆ្នាំកន្លងមកហើយ សមត្តកិច្ចនិងមន្ដ្រីជំនាញមិនដែលធ្វើការបង្ក្រាប​  ||   

» ព័ត៌មានជាតិ » ប៉ូលិស​ឃាត់ខ្លួន​ជនសង្ស័យ​៧​នាក់ ករណី​វាយ​ប្លន់​យក​ម៉ូតូ​

ប៉ូលិស​ឃាត់ខ្លួន​ជនសង្ស័យ​៧​នាក់ ករណី​វាយ​ប្លន់​យក​ម៉ូតូ​

​ភ្នំពេញ ៖  ប្រតិបត្តិការ​នេះ​ធ្វើឡើង​កាលពី​វេលា​ម៉ោង​០៩​ព្រឹក​ថ្ងៃ​ទី​២០ ខែ​ធ្នូ ឆ្នាំ​២០១៥ នៅ​ចំណុច​មជ្ឈមណ្ឌល​ម៉ុង​ឌី​យ៉ាល់ ក្នុង​សង្កាត់​ផ្សារ​ដើម​គរ ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ ក្រោយពេល​ដែល​ពួកគេ​ធ្វើ​សកម្មភាព​វាយ​ប្លន់​យក​ម៉ូតូ​បាន​សម្រេច​នៅ ចំណុច​ផ្លូវ​១៧៣​កែង​ផ្លូវ​២៧១ ក្នុង​សង្កាត់​ទំនប់ទឹក ខណ្ឌចំការមន​។​
​ក្នុង​ការឃាត់ខ្លួន​ជនសង្ស័យ​ទាំង​៧​នាក់ (​ស្រី​ម្នាក់​) នេះ នគរបាល​ដកហូត​ម៉ូតូ​បាន​៣​គ្រឿង ទី​១.​ម៉ា​កនិច​ពណ៌​ត្រួយ​ចេក ពាក់​ស្លាក​លេខ​ភ្នំពេញ​1CV-7095, ទី​២. ម៉ាក​ហុងដា​ស៊េរី ឆ្នាំ​២០១០ ឡើង​តែម​ស៊េរី​ឆ្នាំ​២០១៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ​1AK-9432 និង​១​គ្រឿង​ទៀត ជា​របស់​ជនរងគ្រោះ ម៉ាក​ហុងដា ស៊េរី​ឆ្នាំ​២០១៥ ពណ៌​ខ្មៅ គ្មាន​ស្លាក​លេខ​។​
នៅវេលា​ម៉ោង​១២​និង​២០​នាទី​យប់​ឈានចូល​ថ្ងៃ​ទី​២០​ខែ​ធ្នូ ឆ្នាំ​២០១៥ នេះ ជនសង្ស័យ​១​ក្រុម មាន​គ្នា​ប្រមាណ​៦​ទៅ​៧​នាក់ បានធ្វើ​សកម្មភាព វាយ​ប្លន់​យក​ម៉ូតូ​១​គ្រឿង​ម៉ាក​ហុងដា ស៊េរី​ឆ្នាំ​២០១៥ ពណ៌​ខ្មៅ គ្មាន​ស្លាក​លេខ ពី​បុរស​ម្នាក់​ដែល​ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវ​២៧១ ខណៈ​ដល់​ចំណុច​កែង​ផ្លូវ​២៧១ ក្នុង​សង្កាត់​ទំនប់ទឹក ខណ្ឌចំការមន ក៏​ត្រូវ​ជនសង្ស័យ ធ្វើ​សកម្មភាព​វាយ​និង​គប់​ដុំថ្ម​យក​ម៉ូតូ​ពី​ជនរងគ្រោះ​បានសម្រេច​។ លុះ​មកដល់​ព្រឹក​ថ្ងៃ​កើតហេតុ​នេះ​ក្រុម​ជនសង្ស័យ​ទាំងនេះ​ក៏​ត្រូវបាន កម្លាំង​ព្រហ្មទណ្ឌ​កម្រិតធ្ងន់​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ សហការ​ជាមួយ​កម្លាំង​ព្រហ្មទណ្ឌ​ខណ្ឌ​ទួលគោក ស្រាវជ្រាវ​ធ្វើ​ការឃាត់ខ្លួន​បាន​ជា​បន្តបន្ទាប់​តែម្តង​៕

Pisey-2015-12-20-full-E91

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya