ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! ប្រជាពលរដ្ឋ២គ្រួសាររស់នៅភូមិសំពោច ឃុំឃ្សឹម ចោទប្រកាន់ មន្ត្រីយោធាអធិការកិច្ចនិងបក្ខពួកថា បានគម្រាមជំរិតយកលុយចំនួន៤លាន៨សែនរៀល ពាក់ព័ន្ធឈើ៤រទេះ?​  ||     ​គម្រោង​​ដេញ​ថ្លៃ​ធ្វើ​ផ្លូវ​៤​កន្លែង​ ​ស្រុកកំពង់សៀម​​ ថវិកា​ជាតិ​ជិត​៥០០លាន​ លោក ​ឡី មិច ​នាយករង​រដ្ឋ​បាល​ខេត្ត​កំពង់ចាម ​ដេញ​អ្នក​សារ​ព័ត៌មាន​ មិន​ឲ្យ​ថតរូប បង្កការភ្ញាក់ផ្អើ់លនៅកំពង់ចាម​  ||     មេឈ្មួញម្ចាស់ដេប៉ូឈើចាស់វស្សា មានជំនាញចាយលុយស្រុកត្បែងមានជ័យ អាងខ្នងបង្អែករឹងមាំ ហ៊ានធ្វើអ្វីៗស្រេចតែចិត្ត ដោយអាងអំណាចទឹកលុយ?​  ||     ល្បីលោក នូ និច មេប៉ុស្តិ៍នគរបាលការពារ ព្រំដែនច្រកដូនរ័ត្ន កំពុងឃុបឃិតគ្នា ជាមួយឈ្មួញឈ្មោះ ថៃ គា ឱ្យមានការដឹកជញ្ជូនផលអនុផលព្រៃឈើ ឆ្លងដែនទៅប្រទេសវៀតណាម​  ||     ល្បីឈ្មោះចែឡែន នៅតែប្រើរថយន្ត៣គ្រឿងដឹកជញ្ជូនឈើ យកទៅលក់នៅខេត្តកំពង់ធំ តែសមត្ថកិច្ច នៅតែធ្វើដេកលក់​  ||   

» ព័ត៌មានជាតិ » ប៉ូលិស​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ រួម​ជាមួយ​ថ្នាំញៀន ១២​កញ្ចប់ ​

ប៉ូលិស​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ រួម​ជាមួយ​ថ្នាំញៀន ១២​កញ្ចប់ ​

កណ្តាល​៖  កាលពី​វេលា​ម៉ោង ២១​និង​៤០​នាទី ថ្ងៃទី​១៩ ខែ​ឆ្នូ ឆ្នាំ​២០១៥ ស្ថិតនៅ​ភូមិ​ស្លាប​តា​អោន ឃុំ​គគីរ ស្រុក​កៀនស្វាយ ខេត្ត​កណ្តាល​។ អនុវត្ត​នូវ​បទ​បញ្ជា​ផ្ទាល់​ពី លោក​ឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការ​នគរបាល​ខេត្ត និង​លោក​បាន​ដឹកនាំ កម្លាំង​ចុះ​ល្បាត​ក្នុង​មូលដ្ឋាន មកដល់​ត្រង់​ចំណុច ភូមិ​ស្លាប​តា​អោន ឃុំ​គគីរ ស្រាប់​ជួបប្រទះ​ជនសង្ស័យ​ម្នាក់ កំពុង​ធ្វើ​សកម្មភាព​ចែកចាយ គ្រឿងញៀន​ជាក់ស្តែង ក៏​ឃាត់ខ្លួន​មក​អធិការ​ស្រុក​។​
​លោក​អធិការ​បន្ត​ថា ជនសង្ស័យ​មាន ឈ្មោះ ឈុន ហុង ភេទ​ប្រុស អាយុ ៤៣​ឆ្នាំ មុខរបរ​ជា​មន្ត្រី​បរិស្ថាន​រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​។​
​លោក​អធិការ​បន្ត​ទៀត​ថា ខណៈ​កម្លាំង​ឃាត់​ជនសង្ស័យ បាន​ដកហូត​នូវ​ម្សៅ ក្រាម​ព​ណ៍ស​ថ្លា សង្ស័យ​ជា​សារធាតុ​ញៀ (​ម៉ា​ទឹកកក​) ចំ​នន​១២​កញ្ចប់​តូច​និង​០១​កញ្ចប់​ធំ រួមទាំង​ម៉ូតូ​សេ​១២៥ មួយគ្រឿង ពណ៍​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 1FD-2014 ទូរស័ព្ទដៃ​១​គ្រឿង និង​កាបូប​លុយ​១​។​
​ជនសង្ស័យ​កំពុង​សួរនាំ នៅ​អធិការ​ស្រុក​ដើម្បី​រៀបចំ សំណុំរឿង​បញ្ចូន​ខ្លួន​ឡើង​តុលាការ ចាត់ការ​តាម​និតិ​វិធី​ច្បាប់​៕
v_0715 v_0716 v_0718

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya