ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! ប្រជាពលរដ្ឋ២គ្រួសាររស់នៅភូមិសំពោច ឃុំឃ្សឹម ចោទប្រកាន់ មន្ត្រីយោធាអធិការកិច្ចនិងបក្ខពួកថា បានគម្រាមជំរិតយកលុយចំនួន៤លាន៨សែនរៀល ពាក់ព័ន្ធឈើ៤រទេះ?​  ||     ​គម្រោង​​ដេញ​ថ្លៃ​ធ្វើ​ផ្លូវ​៤​កន្លែង​ ​ស្រុកកំពង់សៀម​​ ថវិកា​ជាតិ​ជិត​៥០០លាន​ លោក ​ឡី មិច ​នាយករង​រដ្ឋ​បាល​ខេត្ត​កំពង់ចាម ​ដេញ​អ្នក​សារ​ព័ត៌មាន​ មិន​ឲ្យ​ថតរូប បង្កការភ្ញាក់ផ្អើ់លនៅកំពង់ចាម​  ||     មេឈ្មួញម្ចាស់ដេប៉ូឈើចាស់វស្សា មានជំនាញចាយលុយស្រុកត្បែងមានជ័យ អាងខ្នងបង្អែករឹងមាំ ហ៊ានធ្វើអ្វីៗស្រេចតែចិត្ត ដោយអាងអំណាចទឹកលុយ?​  ||     ល្បីលោក នូ និច មេប៉ុស្តិ៍នគរបាលការពារ ព្រំដែនច្រកដូនរ័ត្ន កំពុងឃុបឃិតគ្នា ជាមួយឈ្មួញឈ្មោះ ថៃ គា ឱ្យមានការដឹកជញ្ជូនផលអនុផលព្រៃឈើ ឆ្លងដែនទៅប្រទេសវៀតណាម​  ||     ល្បីឈ្មោះចែឡែន នៅតែប្រើរថយន្ត៣គ្រឿងដឹកជញ្ជូនឈើ យកទៅលក់នៅខេត្តកំពង់ធំ តែសមត្ថកិច្ច នៅតែធ្វើដេកលក់​  ||   

» Breaking News, ព័ត៌មានជាតិ » អជ្ញាធរ​ឃុំ​គគីរ​ធំ​មិន​មើល​ពី​សុវត្ថិភាព​ក្រុម​អាជីវករ​យក​ចិញ្ចើម​ផ្លូវជាតិ​លេខ​១ ដាក់លក់​សង្ស័យ​បាន​សើម​មាត់​ពី​ម្ចាស់​ផ្សារ​ ​

អជ្ញាធរ​ឃុំ​គគីរ​ធំ​មិន​មើល​ពី​សុវត្ថិភាព​ក្រុម​អាជីវករ​យក​ចិញ្ចើម​ផ្លូវជាតិ​លេខ​១ ដាក់លក់​សង្ស័យ​បាន​សើម​មាត់​ពី​ម្ចាស់​ផ្សារ​ ​

កណ្ដាល​៖ ក្រុមអាជីវករ​ផ្សារ​គគីរ​ធំ​បាន​យក​ចិញ្ចើម​ផ្លូវជាតិ​លេខ​១​ដាក់​លក់​តាម​អំពើ​ចិត្ត​នឹង​មិន​បាន​គិត​ពី​សុវត្ថិភាព​ក្រុមអាជីវករ​បើទោះបី​ក្រុមអាជីវករ​លក់​លើ​ចិញ្ចើម​ផ្លូវជាតិ ក៏​មាន​អ្នក​មក​យក​ភាស៊ី​ដែរ​សង្ស័យ​លោក​មេឃុំ​បាន​សើម​មាត់​ពី​ម្ចាស់​ផ្សារ​។​
ប្រភព​ពី​ប្រជាពលរដ្ឋ​ម្នាក់​ក្នុង​លក្ខខណ្ឌ​សូម​មិន​បញ្ចេញ​ឈ្មោះ​គាត់​បាន​រិះគន់​ចំៗ​ទៅ​លើ​អាជ្ញាធរ​ឃុំ​គគីរ​ធំ​ថា​មិន​បាន​គិត​ពី​សុវត្ថិភាព​ក្រុម​អាជីវករ​និង​អ្នកធ្វើដំណើរ​ឆ្លងកាត់​ត្រូវ​ជួប​ការកក់ស្ទះ​និង​ភាព​រញ៉េរញៃ​។​
ប្រភព​បាន​បន្តទៀតថា​សព្វថ្ងៃ​នេះ​រថយន្ត​ដែល​ធ្វើ​ចរាចរណ៍​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​១​គឺ​ពួកគាត់​បើកបរ​លឿន​នៅពេលណា​ពួក​គាត់​ឈប់​ដាក់​មូយ​នៅមុខ​ផ្សារ​គឺ​គាត់​ត្រូវ​ឈប់​លើ​ថ្នល់ជាតិ​តែម្តង​ព្រោះ​ចិញ្ចើម​ផ្លូវ​ត្រូវ​អាជីវករ​ដាក់លក់​ពេញ​ផ្លូវ​បាត់ទៅហើយ​នៅ​មិន​ឃើញ​នគរបាល​សណ្តាប់​ធ្នាប់​មក​រៀបចំ​នោះ​ដែល​សង្ស័យ​ម្ចាស់​ផ្សារ​បិទ​មាត់ជិត​ហើយ​មើល​ទៅ​បាន​ជា​ស្ងាត់​សូន្យ​បែប​នឹង​។​
គួរ​រំលឹក​ផង​ដែរ​នៅ​ចំណុច​មុខ​ផ្សារ​ព្រែក​ថ្មី​ឃុំ​គគីរ​ធំ​ស្រុក​គៀនស្វាយ​ខេត្ត​កណ្ដាល​កាលពី​ថ្ងៃ​ទី​១៧​ខែ​ធ្នូ​ឆ្នាំ​២០១៥​ថ្មីៗ​នេះ​មាន​គ្រោះថ្នាក់​ចរាចរណ៍​រវាង​ម៉ូតូ​នឹង​រថយន្ត​បុក​គ្នា​នៅ​មុខ​ផ្សារ​ខាងលើ​ដោយសារ​ម៉ូតូ​បើក​ពី​ជើង​ទៅ​ត្បូង​លុះ​មកដល់​ចំណុច​ខាងលើ​ម៉ូតូ​បានគេច​រ៉ឺម៉ក់​កង​បី​ដែល​ឈប់​លើផ្លូវ​ក៏​ចូល​រថយន្ត​ដែល​ធ្វើដំណើរ​ច្រាស់ទិស​គ្នា​យ៉ាង​ពេញទំហឹង​បណ្ដា្ល​អ្នកបើកបរ​ម៉ូតូ​បាន​ស្លាប់​ភ្លាមៗ​នៅ​នឹង​កន្លែងកើតហេតុ​អ្នក​រួម​ដំណើរ​ជាមួយ​បាក់ជើង​ខ្ទេច​។​
ក្រោម​ការចោទប្រកាន់​ពី​ប្រជាពលរដ្ឋ​ខាងលើ​នេះ​អ្នកយកព័ត៌មាន​យើង​បាន​ជួប​សម្ភាសន៍​ជាមួយ​លោក​ពូ​ចាន់ធូ​មេឃុំ​គគីរ​ធំ​គាត់​ថា​គាត់​ធ្លាប់​បាន​ទៅ​ដេញ​ក្រុមអាជីវករ​ដែរ​តែ​ក្នុង​ផ្សារ​ត្រូវបាន​គេ​ទិញ​អស់​បាត់ទៅហើយ​៕​ដោយ​៖​ប្រា​ជ ជ័យ​

DSC03939 DSC03942 DSC03943 DSC03944

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya