ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 បែកធ្លាយ ! លោក ជា វណ្ណៈ និងលោក ថន សឿន សង្ស័យពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើ នៅតំបន់អូរហ៊ុច ដែលកម្លាំងចម្រុះចុះបង្ក្រាបពីម្សិលមិញ​  ||     ហេតុអីក៏នាយនគរបាលម្នាក់នេះ  ទើបចូលក្របខ័ណ្ឌនគរបាលជាតិ បាន៣ឆ្នាំសោះ ពាក់ស័ក្តិ៤ និងមានតំណែងជានាយរងការិយាល័យថែមទៀត?​  ||     ទីតាំងស្តុកឈើឥតច្បាប់មួយកន្លែង របស់មេឈ្មួញ ឈ្មោះ ថា រកស៊ីជួញដូរព្រៃឈើច្រើនឆ្នាំកន្លងមកហើយ សមត្តកិច្ចនិងមន្ដ្រីជំនាញមិនដែលធ្វើការបង្ក្រាប​  ||     ល្បី លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ និងបក្ខពួក ជះឥទ្ធិពលដ៏អាក្រក់​  ||     ក្លិនស្អុយបែកធ្លាយមកក្រៅ ពីរឿងលោក ហ៊ួ សេន ហៅ សុខ ណា ជាមន្ត្រីយោធាអធិការកិច្ច និងអ្នកកាសែតពីររូបឈ្មោះ សាមុត និង ឈ្មោះ ពុជ និងបក្ខពួកផ្សេងទៀតបានគម្រាម និងជំរិតយកលុយពីប្រជាពលរដ្ឋ២គ្រួសារ ដែលរស់នៅភូមិសំពោចឃុំឃ្សឹមអស់ចំនួន៤លាន៨០ម៉ឺនរៀល​  ||   

» ព័ត៌មានជាតិ » អុកឡុក​ក្នុង​ពិធីមង្គលកា​រហើយ​ជេរប្រមាថ​រក​វាយ​សមត្ថកិច្ច​ទៀត ទីបំផុត​ត្រូវ​ឃាត់ខ្លួន​បញ្ជូន​ទៅ​តុលាការ ​

អុកឡុក​ក្នុង​ពិធីមង្គលកា​រហើយ​ជេរប្រមាថ​រក​វាយ​សមត្ថកិច្ច​ទៀត ទីបំផុត​ត្រូវ​ឃាត់ខ្លួន​បញ្ជូន​ទៅ​តុលាការ ​

កំពង់ចាម​៖ ជនសង្ស័យ​ចំនួន​២​នាក់​ដែល​បាន​បង្ក​ការអុកឡុក​ក្នុង​ពិធី​មង្គលកា​រហើយ ជេរប្រមាថរ​កវា​យស​ម​ត្ថ​កិច្ច​ពេល​ចុះ​ទៅ​ជួយ​អន្តរាគមន៍​ទៀត​នោះ ត្រូវបាន​កម្លាំង​នគរបាល​ស្រុក​ព្រៃឈរ​បញ្ជូនទៅ​ស្នងការដ្ឋាន​នគរបាល ខេត្ត​កំពង់ចាម​ដើម្បី​ចាត់ការ​បន្ត​តាម​និតិ​វិធី​ច្បាប់ កាលពី​ព្រឹក​ថ្ងៃទី​១៩​ធ្នូ​២០១៥​នេះ​។​
​សមត្ថកិច្ច​បានឲ្យដឹងថា កាលពី​វេលា​ម៉ោង​៩​និង​៣០​យប់​ថ្ងៃ​ទី​១៧​ធ្នូ​២០១៥​មាន​ពិធី​មង្គលការ​មួយ កន្លែង​ស្ថិតក្នុង​ភូមិ​កប្បាស់​ឃុំ​ខ្វិត​ធំ​ស្រុក​ព្រៃឈរ​ខេត្ត​កំពង់ចាម មាន​ជន​ទំនើង​មួយក្រុម​ដែលមាន​១​ឈ្មោះ​យុំ​ា ផាន់​ណា ភេទ​ប្រុស​អាយុ​២៧​ឆ្នាំ ២​ឈ្មោះ​មឿន​ចាន់ដា​រ៉ា​ភេទ​ប្រុស​អាយុ​២៦​ឆ្នាំ​និង​បក្ខពួក​មួយចំនួន​ទៀត​នៅ ភូមិ​ស្លែង​ឃុំ​ជ្រៃវៀន​ស្រុក​ព្រៃឈរ​បាន​នាំគ្នា​ផឹកស្រា​ស្រវឹង​ហើយ​បង្ក​ការអុកឡុក​ដោយ​បាញ់​គ្រាប់​ជំ​ពាម​កៅស៊ូ​ចូល​វង់រាំ​ក្នុង​ពិធី​មង្គលការ​និង​យក​កែវ​គុប​ទៅលើ​ឈ្មោះ​អុន​ថាវុ​ធ​ភេទ​ប្រុស​អាយុ​២៨​ឆ្នាំ​នៅ​ភូមិ​ត្រយឹង​ឃុំ​ពើន​ស្រុក​អង្គស្នួល ខេត្ត​កណ្ដាល​ដែល​បណ្ដាលឲ្យ​រង​របួសស្រា​ល ពេល​កម្លាំង​សមត្ថកិច្ច​ចុះ​ទៅ​ជួយ អន្តរាគមន៍​ដល់​កន្លែងកើតហេតុ​ដើម្បី​ហៅ​ជនសង្ស័យ​មក​សួរនាំ​ស្រាប់តែ​ជន​ទាំង​២​នាក់​ស្រែក​ឡូឡា​ជេរ​ប្រមាថ​ពាក្យ​អសុរោះ​មក​លើ​ក្រុម​កងកំលាំង​សមត្ថកិច្ច​ព្រមទាំង​វាយ​ប្រតាយប្រតប់​មក​លើ​កងកំលាំង​សមត្ថកិច្ច​យើង​ទៀត ពេល​នាំ​ខ្លួន​មក​ដល់​អធិការដ្ឋាន​ស្រុក​ក៏​នៅតែ​បញ្ចេញ​អាកប្បកិរិយា​កោងកាច​ស្រែក​ឡូឡា​ជេរ​ប្រមាថ​លើ​សមត្ថកិច្ច​ដដែល​។​
​យោងតាម​មាត្រា​ទី​២១៧ នៃ​ក្រម​ព្រហ្មទណ្ឌ​ស្តី​ពី​បទ ហិង្សា​ដោយ​ចេតនា​លើ​អ្នកដទៃ​ត្រូវ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ពី​១​ទៅ​៣​ឆ្នាំ​និង​ពិន័យ​ជា​ប្រាក់​ពី​២​លាន​រៀល ទៅ​៦​លាន​រៀល​។ ផ្អែក​តាម មាត្រា​ទី​៥០២​នៃ​ក្រម​ព្រហ្មទណ្ឌ​ស្តី​ពី​បទ​ប្រមាថ​គឺជា​វាចា​កាយវិការ​សំណេរ​គំនូរ ឬ​វត្ថុ​ដែល​ប៉ះពាល់​ដល់​សេចក្តីថ្លៃថ្នូរ​នៃ​បុគ្គល​។​
​ការប្រមាថ​ចំពោះ​អ្នករាជការ​សាធារណៈ​ឫ​ចំពោះ​ពលរដ្ឋ​ទទួល​អាណត្តិ​សាធារណៈ​ដោយ​ការបោះឆ្នោត​នៅ​ក្របខណ្ឌ័​នៃ​មុខងារឬ​នៅក្នុង​ឱកាស​នៃ​ការ​បំពេញមុ​ខងារ​របស់​ខ្លួន​ត្រូវ​ផ្តន្ទាទោស​ដាក់​ពន្ធនាគា​រ​ពី​១​ថ្ងៃ​ទៅ​៦​ថ្ងៃ​និង​ពិន័យ​ជា​ប្រាក់​ពី​១​ពាន់​រៀល ទៅ​១​សែន​រៀល​។​
​ជនសង្ស័យ​ទាំង​២​នាក់​នេះ​សមត្ថកិច្ច​កំពុង​កសាង​សំនុំរឿង​បញ្ជូន​ទៅ​តុលាការ រីឯ​បក្សពួក​ដែល​នៅសល់​សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​តាម​ចាប់ខ្លួន​មក​ផ្តន្ទាទោស​តាមច្បាប់​ផងដែរ​៕
19-12-201565581 65582

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya