ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក លឹម លក្ខណ៍ ដែលចូលក្របខ័ណ្ឌ ៣ឆ្នាំ ទទួលមុខតំណែងជានាយរងការិយាល័យសន្តិសុខឯកជន នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ពាក់ស័ក្តិ៤យ៉ាងហំ ហើយល្បីថា រត់ការបន្តយកតំណែងជាស្នងការរង ខេត្តកណ្តាល?​  ||     ជនល្មោភលុយកាក់ យកសាសនាព្រះយ៉េស៊ូវ ធ្វើអាជីវកម្ម បានឈូសឆាយដីកប់សពបងប្អូនអ្នកជឿព្រះយ៉េស៊ូវ ពុះជាដីឡូតិលក់ បង្កភ្ញាក់ផ្អើលខ្លំាង នៅសៀមរាប​  ||     បែកធ្លាយ ! លោក ជា វណ្ណៈ និងលោក ថន សឿន សង្ស័យពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើ នៅតំបន់អូរហ៊ុច ដែលកម្លាំងចម្រុះចុះបង្ក្រាបពីម្សិលមិញ​  ||     ហេតុអីក៏នាយនគរបាលម្នាក់នេះ  ទើបចូលក្របខ័ណ្ឌនគរបាលជាតិ បាន៣ឆ្នាំសោះ ពាក់ស័ក្តិ៤ និងមានតំណែងជានាយរងការិយាល័យថែមទៀត?​  ||     ទីតាំងស្តុកឈើឥតច្បាប់មួយកន្លែង របស់មេឈ្មួញ ឈ្មោះ ថា រកស៊ីជួញដូរព្រៃឈើច្រើនឆ្នាំកន្លងមកហើយ សមត្តកិច្ចនិងមន្ដ្រីជំនាញមិនដែលធ្វើការបង្ក្រាប​  ||   

» ព័ត៌មានជាតិ » ប៉េអឹម​ឃាត់ខ្លួន​បុរស​ម្នាក់ ករណី​គ្រឿងញៀន​ជិត​មួយ​គីឡូក្រាម

ប៉េអឹម​ឃាត់ខ្លួន​បុរស​ម្នាក់ ករណី​គ្រឿងញៀន​ជិត​មួយ​គីឡូក្រាម

ស្ទឹងត្រែង​៖ គ្រឿងញៀន​ជិត​មួយ​គីឡូក្រាម​ត្រូវបាន​អាវុធហត្ថ​ខេត្ត​ធ្វើ​ការបង្ក្រាប​ព្រមទាំង​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​បញ្ជូន​ខ្លួន​មកកាន់​ទីបញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត​ភ្លាមៗ​កាលពី​វេលា​ម៉ោង​10​និង​30 នាទី ថ្ងៃទី​19 ខែ​ធ្នូ ឆ្នាំ​2015 ។​
​ជនសង្ស័យ​ជា​មុខសញ្ញា​ដែល​សមត្ថកិច្ច​ឃ្លាំ​មើល​អស់​រយៈពេល​ជាច្រើន​ថ្ងៃ​មក​ហើយ​ទើប​សម្រេច​ធ្វើ​ការឃាត់ខ្លួន​ពេល​ដែល​ជនសង្ស័យ​កំពុង​ធ្វើ​សកម្មភាព​ត្រង់ចំណុច​ផ្លូវ​ចូល​វ៉ឺ​ន​ខាំ ស្ថិតក្នុង​ភូមិ អូរ​ស្វាយ ស្រុក​ថា​ឡា​បរិ​វាត់ ខេត្តស្ទឹងត្រែង​តែម្តង​។ សមត្ថកិច្ច​បន្តថា​:​ជនសង្ស័យ​ខាងលើ​ឈ្មោះ វ៉ា ធា ភេទ​ប្រុស អាយុ​44​ឆ្នាំ រស់នៅ​ភូមិ ឡា​កាយ ឃុំ ថ្មកែវ ស្រុក សៀម​ប៉ាង ខេត្ត​ស្ទឹងត្រែង​។​
​បន្ទាប់​ពី​ឃាត់ខ្លួន​ជនសង្ស័យ​រួច អាវុធហត្ថ​ដកហូត​បាន​នូវ​វត្ថុតាង​រួមមាន ថ្នាំញៀន​មួយកញ្ចប់​ធំ ប្រភេទ​ម្សៅ មេតំ​ហ្វេ​តូ​មីន ព៌ណ​ស​រថ្លា ដែល​មាន​ទំងន់​ស្មើរ​នឹង 812.3​ក្រាម ទូរស័ព្ទ​មួយ​គ្រឿង​ផងដែរ​។ ក្រោយ​ពី​សា​សួរ​ជនសង្ស័យ​រួច​អាវុធហត្ថ​ក៏​បាន​រៀបចំ​ធ្វើ​ការពិសោធ​រក​នូ​វប្រ​ភេទ​សារធាតុ​ញៀន​ដោយ​មាន​ការចូលរួម​ពី​សំណាក់​លោក​ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្ត​ផងដែរ​៕

19-12-201565541 65542 65543 65545

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya