ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក លឹម លក្ខណ៍ ដែលចូលក្របខ័ណ្ឌ ៣ឆ្នាំ ទទួលមុខតំណែងជានាយរងការិយាល័យសន្តិសុខឯកជន នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ពាក់ស័ក្តិ៤យ៉ាងហំ ហើយល្បីថា រត់ការបន្តយកតំណែងជាស្នងការរង ខេត្តកណ្តាល?​  ||     ជនល្មោភលុយកាក់ យកសាសនាព្រះយ៉េស៊ូវ ធ្វើអាជីវកម្ម បានឈូសឆាយដីកប់សពបងប្អូនអ្នកជឿព្រះយ៉េស៊ូវ ពុះជាដីឡូតិលក់ បង្កភ្ញាក់ផ្អើលខ្លំាង នៅសៀមរាប​  ||     បែកធ្លាយ ! លោក ជា វណ្ណៈ និងលោក ថន សឿន សង្ស័យពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើ នៅតំបន់អូរហ៊ុច ដែលកម្លាំងចម្រុះចុះបង្ក្រាបពីម្សិលមិញ​  ||     ហេតុអីក៏នាយនគរបាលម្នាក់នេះ  ទើបចូលក្របខ័ណ្ឌនគរបាលជាតិ បាន៣ឆ្នាំសោះ ពាក់ស័ក្តិ៤ និងមានតំណែងជានាយរងការិយាល័យថែមទៀត?​  ||     ទីតាំងស្តុកឈើឥតច្បាប់មួយកន្លែង របស់មេឈ្មួញ ឈ្មោះ ថា រកស៊ីជួញដូរព្រៃឈើច្រើនឆ្នាំកន្លងមកហើយ សមត្តកិច្ចនិងមន្ដ្រីជំនាញមិនដែលធ្វើការបង្ក្រាប​  ||   

» ព័ត៌មានជាតិ » សមាជិក​ក្រុមចោរប្លន់​អាជីវករ​លក់​មាស​នៅ​ខេត្ត​បាត់​ម្នាក់​ទៀត​ហើយ​និង​ស្ត្រី​រួមគំនិត​ម្នាក់ទៀត​ត្រូវបាន​នគរបាល​បង្ក្រាប​ចាប់​ឃាត់ខ្លួន​ដកហូត​វត្ថុតាង​និង​កាំភ្លើងខ្លី​១​ដើម​ ​

សមាជិក​ក្រុមចោរប្លន់​អាជីវករ​លក់​មាស​នៅ​ខេត្ត​បាត់​ម្នាក់​ទៀត​ហើយ​និង​ស្ត្រី​រួមគំនិត​ម្នាក់ទៀត​ត្រូវបាន​នគរបាល​បង្ក្រាប​ចាប់​ឃាត់ខ្លួន​ដកហូត​វត្ថុតាង​និង​កាំភ្លើងខ្លី​១​ដើម​ ​

ខេត្ត​បាត់ដំបង​៖ នគរបាល​ខេត្ត​បាត់ដំបង​បាន​ស្រាវជ្រាវ​ស៊ើបអង្កេត​ឈាន​ដល់​ការបង្ក្រាប​ចាប់​ឃាត់ខ្លួន​សមាជិក​ក្រុមចោរប្លន់​ម្នាក់​ទៀត​ហើយ​និង​ស្ត្រី​ម្នាក់​ទៀត​ជា​មេកា​ខា​រ៉ា​អូរ​ខេ អ្នកផ្សំគំនិត ក្នុងករណី​អំពើ​ប្លន់​អាជីវករ​លក់​មាស​ពីរ​នាក់​ប្តី​ប្រពន្ធ​នៅ​ក្រុង​បាត់ដំបង​កាលពី​កន្លង​ទៅ​ថ្មីៗ​នេះ​។ សមត្ថកិច្ច​ធ្វើការ​ឆែកឆេរ​រកឃើញ​ដកហូត​បាន​វត្ថុតាង​គ្រឿងអលង្ការ​មួយចំនួន​, ម៉ូតូ​២​គ្រឿង និង​កាំភ្លើងខ្លី​ម៉ាក​រ៉ូឡូ វាំង​ដឺ​ឡុង ១​ដើម​គ្រាប់​ចំនួន​៤៣​គ្រាប់​។ កម្លាំង​នគរបាល​ចេញ​ប្រតិបត្តិការ​បង្ក្រាប​បាន​ស​មាជិក​ក្រុមចោរប្លន់​និង​អ្នករួមគំនិត​បាន​ជា​បន្តបន្ទាប់​ខាងលើ​ធ្វើឡើង​មាន​រយៈពេល​២​ថ្ងៃ​គឺ​ថ្ងៃតី​១៧ និង​១៨ ខែ​ធ្នូ ឆ្នាំ​២០១៥ នៅក្នុង​ភូមិសាស្ត្រ​សង្កាត់​រតនៈ ក្រុង​បាត់ដំបង ខេត្ត​បាត់​ដំ​ង ដោយ អនុវត្ត​ក្រោម​ការដឹកនាំ​បញ្ជា​ផ្ទាល់​របស់ លោក​ឧត្តមសេនីយ៍ ទោ ស ថេត ស្នងការ​នគរបាល​ខេត្ត​បាត់ដំបង​។​
​ជនសង្ស័យ​ទាំង​២​នាក់​មាន​ឈ្មោះ ១,​ហាំ សុផាត​ហៅ​ម៉ាប់ ភេទ​ប្រុស អាយុ​២៩ ឆ្នាំ គ្មាន​មុខរបរ​ពិត​ប្រា​កកដ ២,​ហេង លី ហៅ​ជា ភេទ​ស្រី អាយុ​៣០​ឆ្នាំ ប្រកប​មុខរបរ​មេកា​ហាង​ខា​រ៉ា​អូរ​ខេ​នៅក្នុង​ក្រុង​បាត់ដំបង ពួកគេ​ទាំង​២​នាក់​រស់នៅ​ក្នុងភូមិ​រំចេក​៤ សង្កាត់​រតនៈ ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង​។​វត្ថុតាង​ដែល​សមត្ថកិច្ច​ដកហូត​បាន​ពី​ឈ្មោះ ហាំ សុផាត ហៅ​ម៉ាប់​រួមមាន កេះ​ដែក​ដាក់​មាស​២​កេះ និង​បន្តោង​ខ្សែក​ផ្លា​ទីន​១ ម៉ូតូ​ហុងដា​ឌ្រី​ម​១​គ្រឿង​។ ដកហូត​ពី​ស្ត្រី​ឈ្មោះ ហេង លី ហៅ​ជា រួម​មាន​ម៉ូតូ​ឃ្លីក​ពណ៌​ក្រហម​ស៊េរី​ឆ្នាំ​២០១៥ មួយគ្រឿង កាំភ្លើងខ្លី​ក​រ៉ូឡូ វាំង​ដឺ​ឡុង ១​ដើម​គ្រាប់​ចំនួន​៤៣​គ្រាប់ ខ្សែ​ដៃផ្លា​ទីន​១​ខ្សែ និង​បន្តោង​ខ្សែក​ផ្លា​ទីន​១​។​
​ជនសង្ស័យ​ទាំង​២​នាក់ នៅ​ព្រឹក​ថ្ងៃទី​១៩ ខែ​ធ្នូ ឆ្នា​២០១៥ ត្រូវបាន​សមត្ថកិច្ច​ធ្វើការ​បង្ហាញមុខ​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង ចំពោះមុខ​សារពត៌មាន ហើយក៏​មាន​ការធ្វើ​ស​ន្និសិទ​កាសែត​នោះ​ផង​ដែរ​។​
​លោក​ឧត្តមសេនីយ៍ត្រី ជេ​ត វណ្ណី ស្នងការរង​នគរបាល​ខេត្ត​បាត់ដំបង​ទទួល​ផែន​កណ្តាល​ព្រហ្មទណ្ឌ​ប្រាប់​ឱ្យ​ដឹ​ថា ជនសង្ស័យ​ទាំង​២​នាក់​ឈ្មោះ​ហាំ សុផាត ហៅ​ម៉ាប់ ជា​សមាជិក​ក្រុមចោរប្លន់​ក្នុងចំណោម​បក្ខពួក​៥​នាក់​ដែល​បានធ្វើ​សកម្មភាព​ប្លន់​ងា​ជី​វករ​លក់​មាស ពីរ​នាក់​ប្តី​ប្រពន្ធ​នៅ​ក្រុង​បាត់ដំបង ចំណែក​ស្ត្រី​ឈ្មោះ ហេង លី ហៅ​ជា ជា​សង្សារ​សមាជិក​ក្រុមចោរប្លន់​ម្នាក់ទៀត ហើយ​ស្ត្រី​រូបនេះ ជា​អ្នក​បង្កលក្ខណៈ​ឱ្យ​ក្រុម​ចោរប្លន់​ទាំងនោះ​ទៅ​ធ្វើ​សកម្មភាព​ប្លន់​ផង​និង​សម្រួល​ឱ្យ​ក្រុមចោរប្លន់​រត់គេចខ្លួន​ផង ហើយ​ស្ត្រី​រូប​នោះ​ក៏​ទទួលបាន​គ្រឿងអលង្ការ​មួយចំនួន​ពី​អំពើ​ប្លន់​នោះដែរ ដោយ​គ្រឿងអលង្ការ​មួយចំនួន​នោះ​ត្រូវបាន ស្ត្រី​រូប​នោះ​លក់​យក​មក​ទិញ​ម៉ូតូ​ម៉ាក​ឃ្លីប​ពណ៌​ក្រហម និង​នៅ​សេសសល់​គ្រឿងអលង្ការ​តិចតួច​ត្រូវបាន​សមត្ថកិច្ច​ដកហូត​បាន​។ គ្រឿងអលង្ការ​ដែល​ដក​ហូត​បាន​ពី​ជនសង្ស័យ​នៅ​ព្រឹក​ថ្ងៃ​ទី​១៩ ខែ​ធ្នូ ឆ្នាំ​២០១៥ ក៏​ធ្វើ​ការប្រគល់​ឱ្យ​ម្ចាស់​ដើម​វិញ​ផង​ដែរ​។​
​លោក​ស្នងការរង​បាន​ប្រាប់​ឱ្យដឹង​ទៀត​ថា ជនសង្ស័យ​ទាំង​២​នាក់​គ្រោង​និង​បញ្ជូន​យក​ទៅ​តុលាការ​ដើម្បី​យក​ទៅ​ចាត់ការ​តាម​ផ្លូវច្បាប់​។​
​សូមបញ្ជាក់​ថា ចាប់តាំងពី​អំពើ​ប្លន់​អាជីវករ​អ្នក​លក់​មាស​ពីរ​នាក់​ប្តី​ប្រពន្ធ​នៅ​ភូមិ​តា​គាំ​២​សង្កាត់​ទួល​តា​ឯក ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង កាលពី​ល្ងាច​ថ្ងៃទី​១២ ខែ​ធ្នូ​ឆ្នា​២០១៥ កាល​ពី​កន្លង​ទៅ​នោះ រហូតមកដល់​ពេលនេះ​សមាជិក​ក្រុមចោរប្លន់​ចំនួន​៣​នាក់ និង​អ្នក​រួមគំនិត​ម្នាក់ ទៀត​ត្រូវបាន​សមត្ថកិច្ច​បង្ក្រាប​ចាប់​ឃាត់ខ្លួន​បាន​ជា​បន្តបន្ទាប់​។​
​សូម​រំលឹក​ថា​កាលពី​ល្ងាច​ថ្ងៃ​ទី​១២ ខែ​ធ្នូ​ឆ្នាំ​២០១៥ ស្ថិតក្នុង​ភូមិ​អូរ​តា​គាំ​២ សង្កាត់​ទួល​តា​ឯក ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង មាន ក្រុមចោរប្លន់​ប្រដាប់អាវុធ​វែង​ខ្លី​ចំនួន​៣​ដើម​មាន​គ្នា​៥​នាក់​ជិះ​ម៉ូតូ​៣​គ្រឿង បានធ្វើ​សកម្មភាព​ប្លន់​អាជីវករ​អ្នក​លក់​មាស​២​នាក់​ប្តី​ប្រពន្ធ​ដោយ​បាញ់​គំរាមបី​គ្រាប់ ហើយ​ប្លន់​យក​ទ្រព្យសម្បត្តិ​យ៉ាង​សន្ធឹហសន្ធាប់​បានសម្រេ​ច ខណៈ​ដែល​អាជីវករ​លក់​មាស​ពីរ​នាក់​ប្តី​ប្រពន្ធ បាន​ជិះ​រថយន្ត​ចេញពី​កន្លែង​លក់​មាស​នៅ​ផ្សារ​ណាត់ មកដល់​ចំណុច​ខាងមុខ​ផ្ទះ​របស់​ជនរ​ង​គ្រោះ ។​ក្រោយ​ពី​ប្លន់​រួច​ហើយ​ក្រុម​ចោរប្លន់​ទាំងនោះ​បាន​រត់គេចខ្លួន​បាត់​។ នៅ​ថ្ងៃ​ដដែល​កម្លាំង​សមត្ថកិច្ច​បាន​ដាក់ពង្រាយ​និង​ធ្វើ​ការត្រួតពិនិត្យ​គ្រប់ ច្រកល្ហក​ដើម្បី​ស្វែងរក​ចាប់ខ្លួន​ក្រុមចោរប្លន់​ទាំងនោះ ។ ក្រោយ​ពី​អំពើ​ប្លន់​នឿ​ភ្លាម​នៅ​ពេល​នោះ​សមាជិក​ក្រុមចោរប្លន់​ពីរ​នាក់​ក៏​ត្រូវបាន​កម្លាំង​អាវុធហត្ថ​និង​កម្លាំង​នគរបាល​បង្ក្រាប​ហើយ​នៅ​ថ្ងៃ​ទី​១៧ និង​១៨ ខែ​ធ្នូ ឆ្នាំ​២០១៥ សមាជិក​ក្រុមចោរប្លន់​និង​អ្នក​រួមគំនិត​២​នាក់​ទៀត​ត្រូវបាន​ឃាត់ខ្លួន​ជា​បន្តបន្ទាប់ សមត្ថកិច្ច​រកឃើញ​ដកហូត​បាន​គ្រឿងអលង្ការ មួយចំនួនធំ​ពី​ក្រុមចោរប្លន់​ទាំងនោះ​ជា​បន្តបន្ទាប់​នោះ​ផងដែរ និង​កាំភ្លើងខ្លី​២​ដើម​រួច​មក​ហើយ​។ បច្ចុប្បន្ន​នេះ​សមត្ថកិច្ច​បន្ត​ស្រាវជ្រាវ​ស៊ើបអង្កេត​ស្វែង​ក​រចា់​ឃាត់ខ្លួន​បក្ខពួក​នៅ​សេសសល់​មួយចំនួន​ទៀត​ដើម្បី​យក​មក​ផ្តន្ទាទោស​តាម​ផ្លូវច្បាប់​បន្ថែម​ទៀត​៕
402300_450538458464583_8467398183964189621_n 12369137_450538331797929_2127464875187601818_n 12373168_450538301797932_7093942023341485714_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya