ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក លឹម លក្ខណ៍ ដែលចូលក្របខ័ណ្ឌ ៣ឆ្នាំ ទទួលមុខតំណែងជានាយរងការិយាល័យសន្តិសុខឯកជន នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ពាក់ស័ក្តិ៤យ៉ាងហំ ហើយល្បីថា រត់ការបន្តយកតំណែងជាស្នងការរង ខេត្តកណ្តាល?​  ||     ជនល្មោភលុយកាក់ យកសាសនាព្រះយ៉េស៊ូវ ធ្វើអាជីវកម្ម បានឈូសឆាយដីកប់សពបងប្អូនអ្នកជឿព្រះយ៉េស៊ូវ ពុះជាដីឡូតិលក់ បង្កភ្ញាក់ផ្អើលខ្លំាង នៅសៀមរាប​  ||     បែកធ្លាយ ! លោក ជា វណ្ណៈ និងលោក ថន សឿន សង្ស័យពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើ នៅតំបន់អូរហ៊ុច ដែលកម្លាំងចម្រុះចុះបង្ក្រាបពីម្សិលមិញ​  ||     ហេតុអីក៏នាយនគរបាលម្នាក់នេះ  ទើបចូលក្របខ័ណ្ឌនគរបាលជាតិ បាន៣ឆ្នាំសោះ ពាក់ស័ក្តិ៤ និងមានតំណែងជានាយរងការិយាល័យថែមទៀត?​  ||     ទីតាំងស្តុកឈើឥតច្បាប់មួយកន្លែង របស់មេឈ្មួញ ឈ្មោះ ថា រកស៊ីជួញដូរព្រៃឈើច្រើនឆ្នាំកន្លងមកហើយ សមត្តកិច្ចនិងមន្ដ្រីជំនាញមិនដែលធ្វើការបង្ក្រាប​  ||   

» ព័ត៌មានជាតិ » ជនជាតិ​កូរ៉េ សំរេចចិត្ត​ចងក​សម្លាប់ខ្លួន ​

ជនជាតិ​កូរ៉េ សំរេចចិត្ត​ចងក​សម្លាប់ខ្លួន ​

ភ្នំពេញ​៖ នៅ​ម៉ោង ៨​យប់​ថ្ងៃ​ទី​១៨ ខែ​ធ្នូ ឆ្នាំ​២០១៥ ថៅកែ​ឥ​វ៉ាន់ ជនជាតិ​កូរ៉េ​ម្នាក់ ត្រូវបាន​ប្អូនស្រី ប្រទះ​ឃើញ​ចងក សម្លាប់​ខ្លួន​ក្នុង​បន្ទប់ ដែល​ស្ថិតនៅ​ចំណុច​ផ្ទះ ភូមិ​ដី​ថ្មី សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ​។ ជនរងគ្រោះ​មានឈ្មោះ ណា​ម ភេទ​ប្រុស អាយុ ៥០​ឆ្នាំ ជនជាតិ កូរ៉េ មានមុខ​របរ ជា​ថៅកែ​ឥ​វ៉ាន់ ស្នាក់​នៅផ្ទះ​លេខ E.12 ភូមិ​ដី​ថ្មី សង្កាត់​ភ្នំពាញ​ថ្មី ខណ្ឌ​សែន​សុខ ។​
​លោក ធឿន សារ៉ាក់ ភេទ​ប្រុស អាយុ ៣០​ឆ្នាំ ដែល​ជា​អ្នកស្នាក់នៅ​ជាមួយ​ជនរងគ្រោះ បានបញ្ជាក់​រៀបរាប់​ពី​រឿងហេតុ​ចងក សម្លាប់ខ្លួន​នេះ​ឲ្យដឹងថា ជនរងគ្រោះ​បាន​សំងំ​នៅក្នុង​បន្ទប់​របស់​គាត់ ដោយ​ពុំ​ឃើញ​ចែ​ញ​ពី​បន្ទប់ ទើប​ប្អូនស្រី​បស់​គាត់​បាន​ឡើង​ទៅ​មើល ហើយ​គោះទ្វា មិន​ឃើញ​ជនរងគ្រោះ​ឆ្លើយតប ក៏​បើកទ្វា​ចូល ទើប​ដឹងថា ជនរងគ្រោះ​បាន​ចងក ស្លាប់ បាត់បង់​ជីវិត​ទៅ​ហើយ​។ បច្ចុប្បន្ន សព​ជនរងគ្រោះ ត្រូវបាន​សមត្ថកិច្ច​ធ្វើ​កោសលវិច្ច័យ​រួច​ប្រគល់​ឲ្យ​គ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

khada0277

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya