ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក លឹម លក្ខណ៍ ដែលចូលក្របខ័ណ្ឌ ៣ឆ្នាំ ទទួលមុខតំណែងជានាយរងការិយាល័យសន្តិសុខឯកជន នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ពាក់ស័ក្តិ៤យ៉ាងហំ ហើយល្បីថា រត់ការបន្តយកតំណែងជាស្នងការរង ខេត្តកណ្តាល?​  ||     ជនល្មោភលុយកាក់ យកសាសនាព្រះយ៉េស៊ូវ ធ្វើអាជីវកម្ម បានឈូសឆាយដីកប់សពបងប្អូនអ្នកជឿព្រះយ៉េស៊ូវ ពុះជាដីឡូតិលក់ បង្កភ្ញាក់ផ្អើលខ្លំាង នៅសៀមរាប​  ||     បែកធ្លាយ ! លោក ជា វណ្ណៈ និងលោក ថន សឿន សង្ស័យពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើ នៅតំបន់អូរហ៊ុច ដែលកម្លាំងចម្រុះចុះបង្ក្រាបពីម្សិលមិញ​  ||     ហេតុអីក៏នាយនគរបាលម្នាក់នេះ  ទើបចូលក្របខ័ណ្ឌនគរបាលជាតិ បាន៣ឆ្នាំសោះ ពាក់ស័ក្តិ៤ និងមានតំណែងជានាយរងការិយាល័យថែមទៀត?​  ||     ទីតាំងស្តុកឈើឥតច្បាប់មួយកន្លែង របស់មេឈ្មួញ ឈ្មោះ ថា រកស៊ីជួញដូរព្រៃឈើច្រើនឆ្នាំកន្លងមកហើយ សមត្តកិច្ចនិងមន្ដ្រីជំនាញមិនដែលធ្វើការបង្ក្រាប​  ||   

» ព័ត៌មានជាតិ » ជនសង្ស័យ​៣​នាក់ ប៉ូលិស​ចាប់ខ្លួន​ពី​បទ​រំលោភ​បូក​លើ​នារី​ម្នាក់​ ​

ជនសង្ស័យ​៣​នាក់ ប៉ូលិស​ចាប់ខ្លួន​ពី​បទ​រំលោភ​បូក​លើ​នារី​ម្នាក់​ ​

បន្ទាយមានជ័យ​៖ កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែត បាន​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​៣​នាក់ កាល​ថ្ងៃទី​១៨​ខែ​ធ្នូ​ឆ្នាំ​២០១៥ នៅ​រ៉ា​ចាស់ ស្ថិតក្នុង​ភូមិ​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ពី​បទ​រំលោភ​បូក បានសម្រេច លើ​នារី​ម្នាក់​។ ការឃាត់ខ្លួន​ជនសង្ស័យ​ទាំងនោះ បាន​ធ្វើឡើង តាម​ពាក្យបណ្តឹង​របស់​នារីរ​ង​គ្រោះ ឈ្មោះ រ​.​ស​.​ល អាយុ​២១​ឆ្នាំ រស់នៅ​ភូមិ​បា​លិលេ​យ្យ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ​។ ជនសង្ស័យ​ទាំង​៣​នាក់​នោះ មាន​៖១.​ឈ្មោះ សោ ពេទ្យ អាយុ​២២​ឆ្នាំ រស់នៅ​ភូមិ​ក្បាល​កោះ សង្កាត់​-​ក្រុង​ប៉ោយប៉ែត​, ២.​ឈ្មោះ រ៉ា ថុល អាយុ​១៨​ឆ្នាំ រស់នៅ​ភូមិ​បា​លិលេ​យ្យ​១ សង្កាត់​-​ក្រុង​ប៉ោយប៉ែត និង​៣.​ឈ្មោះ តឹក ចឺម អាយុ​២០​ឆ្នាំ ទីលំនៅ​មិន​ពិតប្រាកដ​។

នៅ​ម៉ោង​កើតហេតុ ជនរងគ្រោះ បាន​ចេញពី​ធ្វើការ​ដោយ​បើក​ម៉ូតូ ត្រឡប់ទៅផ្ទះ​។ ពេល​មកដល់​ចំណុច​កើតហេតុ ស្រាប់តែ​មាន​ជនសង្ស័យ ២​នាក់ ឈ្មោះ រ៉ា ថុល និង​ឈ្មោះ តឹក ចឺម បាន​យក​កូនកាំបិត មក​ភ្ជង់​នារី​រងគ្រោះ ហើយ​បាន​នាំចូល ទៅ​ក្នុង​អគារ​រ៉ា​ចាស់ រួច​គំរាម​ប្រើប្រាស់​គ្រឿងញៀន និង​ធ្វើ​សកម្មភាព​ប៉ុនប៉ង​រំលោភ​។ មួយសន្ទុះ​ក្រោយមក ទើប​ជនសង្ស័យ ឈ្មោះ សោ  ពេទ្យ ដែល​ជា​បក្ខពួក​ជនសង្ស័យ​ម្នាក់ទៀត មកដល់ ហើយ​បាន​នាំគ្នា​ដឹក​នារី​រងគ្រោះ ទៅ​រោង​យាម​មួយកន្លែង នៅ​មុខ​វត្ត​បា​លិលេ​យ្យ បន្ទាប់​មក​ជនសង្ស័យ ក៏​បាន​ចាប់បង្ខំ​នារី​រងគ្រោះ រំលោភ​បាន​សម្រេច​ក្នុងពេលនោះ​។

​ក្រោយពី​បាន​រំលោភ​រួច ជនសង្ស័យ​ទាំង​៣​នាក់​នោះ បាន​គេចខ្លួន​បាត់​។ លុះ​នៅ​ថ្ងៃទី​១៨​ខែ​ធ្នូ កម្លាំង​កងរាជអាវុធហត្ថ​ក្រុង បាន​ស្រាវជ្រាវ​ចាប់ខ្លួន​បាន​យក​មក​ទីបញ្ជាការ​អាវុធហត្ថ​ខេត្ត ដើម្បី​សាកសួរ​៕

suspects1912151

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya