ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក លឹម លក្ខណ៍ ដែលចូលក្របខ័ណ្ឌ ៣ឆ្នាំ ទទួលមុខតំណែងជានាយរងការិយាល័យសន្តិសុខឯកជន នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ពាក់ស័ក្តិ៤យ៉ាងហំ ហើយល្បីថា រត់ការបន្តយកតំណែងជាស្នងការរង ខេត្តកណ្តាល?​  ||     ជនល្មោភលុយកាក់ យកសាសនាព្រះយ៉េស៊ូវ ធ្វើអាជីវកម្ម បានឈូសឆាយដីកប់សពបងប្អូនអ្នកជឿព្រះយ៉េស៊ូវ ពុះជាដីឡូតិលក់ បង្កភ្ញាក់ផ្អើលខ្លំាង នៅសៀមរាប​  ||     បែកធ្លាយ ! លោក ជា វណ្ណៈ និងលោក ថន សឿន សង្ស័យពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើ នៅតំបន់អូរហ៊ុច ដែលកម្លាំងចម្រុះចុះបង្ក្រាបពីម្សិលមិញ​  ||     ហេតុអីក៏នាយនគរបាលម្នាក់នេះ  ទើបចូលក្របខ័ណ្ឌនគរបាលជាតិ បាន៣ឆ្នាំសោះ ពាក់ស័ក្តិ៤ និងមានតំណែងជានាយរងការិយាល័យថែមទៀត?​  ||     ទីតាំងស្តុកឈើឥតច្បាប់មួយកន្លែង របស់មេឈ្មួញ ឈ្មោះ ថា រកស៊ីជួញដូរព្រៃឈើច្រើនឆ្នាំកន្លងមកហើយ សមត្តកិច្ចនិងមន្ដ្រីជំនាញមិនដែលធ្វើការបង្ក្រាប​  ||   

» ព័ត៌មានជាតិ » ជិះ​ម៉ូតូ​រអិលដួល​លើ​ស្ពាន បណ្តាលឲ្យឡាន​កិនស្លាប់ ​

ជិះ​ម៉ូតូ​រអិលដួល​លើ​ស្ពាន បណ្តាលឲ្យឡាន​កិនស្លាប់ ​

ពោធិ៍សាត់ ៖  នៅវេលា​ម៉ោង​១៦​និង​២០​នាទី​ល្ងាច​ថ្ងៃទី​១៨ ខែ​ធ្នូ ឆ្នាំ​២០១៥ នៅ​ចំណុច​លើ​ស្ពាន​ធ្លា​ក្អម​ចន្លោះ​គីឡូម៉ែត្រ​លេខ​១៧០-១៧១​។ មុនពេល​កើតហេតុ​សាក្សី​បាន​ឃើញ​បុរស​ម្នាក់​ឈ្មោះ​យ៉ែម យឿន អាយុ​២៦​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ស្វាយ​ស ឃុំ​ស្នា​អន្សា ស្រុក​ក្រគរ ខេត្ត​ពោធិ៍សាត់ បាន​ជិះ​ម៉ូតូ វ៉េវ​ពណ៌​ខ្មៅ​មួយ​គ្រឿង គ្មាន​ស្លាក​លេខ លើ​ផ្លូវជាតិ​លេខ​៥ ដោយ​មាន​ឌុប​មិត្តភក្ដិ​ក្នុងទិសដៅ​ពី​លិច​ទៅ​កើត​។ លុះ​បើក​មកដល់​ខាងលើ ក៏​បាន​ដួល​ម៉ូតូ​ខ្ទាត​ទៅ​ម្ខាង ស្របពេល​ដែល​មាន​រថ​យន្ត​ដង្ហែ​គ្នា​៣-៤​គ្រឿង​មក​ពី​កើត​ទៅ​លិច​(​ច្រាសទិស គ្នា​) ក៏​បុក​បែកក្បាល​ស្លាប់​ភ្លាមៗ​តែម្ដង​។ ចំណែក​រថយន្ត​បង្ក​បើក​គេច​បាត់​។ ដោយឡែក​មិត្ត​ភ​ក្រ​ជនរងគ្រោះ​ម្នាក់​ទៀត សំណាង​ល្អ​ណាស់​ដែល​ដួល​ចេញពី​ម៉ូតូ​នោះ​មក​ខាង​ខាងស្ដាំ​ដៃ កុំ​អី​មាន​វាសនា​ដូច​ជនរងគ្រោះ​ហើយ​។ បច្ចុប្បន្ន​សព​ត្រូវបាន​ខាង​នគរបាល​ចរាចរណ៍​ប្រគល់ឲ្យ​ក្រុមគ្រួសារ​យក ទៅ​ធ្វើបុណ្យ និង​បន្ត​តាម​ស្រាវជ្រាវ​រក​រថយន្ត​បង្ក​គ្រោះថ្នាក់​នេះ​៕

1 2 M18-12-15-n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya