ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! ប្រជាពលរដ្ឋ២គ្រួសាររស់នៅភូមិសំពោច ឃុំឃ្សឹម ចោទប្រកាន់ មន្ត្រីយោធាអធិការកិច្ចនិងបក្ខពួកថា បានគម្រាមជំរិតយកលុយចំនួន៤លាន៨សែនរៀល ពាក់ព័ន្ធឈើ៤រទេះ?​  ||     ​គម្រោង​​ដេញ​ថ្លៃ​ធ្វើ​ផ្លូវ​៤​កន្លែង​ ​ស្រុកកំពង់សៀម​​ ថវិកា​ជាតិ​ជិត​៥០០លាន​ លោក ​ឡី មិច ​នាយករង​រដ្ឋ​បាល​ខេត្ត​កំពង់ចាម ​ដេញ​អ្នក​សារ​ព័ត៌មាន​ មិន​ឲ្យ​ថតរូប បង្កការភ្ញាក់ផ្អើ់លនៅកំពង់ចាម​  ||     មេឈ្មួញម្ចាស់ដេប៉ូឈើចាស់វស្សា មានជំនាញចាយលុយស្រុកត្បែងមានជ័យ អាងខ្នងបង្អែករឹងមាំ ហ៊ានធ្វើអ្វីៗស្រេចតែចិត្ត ដោយអាងអំណាចទឹកលុយ?​  ||     ល្បីលោក នូ និច មេប៉ុស្តិ៍នគរបាលការពារ ព្រំដែនច្រកដូនរ័ត្ន កំពុងឃុបឃិតគ្នា ជាមួយឈ្មួញឈ្មោះ ថៃ គា ឱ្យមានការដឹកជញ្ជូនផលអនុផលព្រៃឈើ ឆ្លងដែនទៅប្រទេសវៀតណាម​  ||     ល្បីឈ្មោះចែឡែន នៅតែប្រើរថយន្ត៣គ្រឿងដឹកជញ្ជូនឈើ យកទៅលក់នៅខេត្តកំពង់ធំ តែសមត្ថកិច្ច នៅតែធ្វើដេកលក់​  ||   

» ព័ត៌មានជាតិ » ជនជាតិ​វៀតណាម​ម្នាក់​មេ​កន្ទុយលេខ​នៅ​ស្រុក​កោះធំ ប៉ូលិស​ឃាត់ខ្លួន ​

ជនជាតិ​វៀតណាម​ម្នាក់​មេ​កន្ទុយលេខ​នៅ​ស្រុក​កោះធំ ប៉ូលិស​ឃាត់ខ្លួន ​

កណ្តាល​៖ កាលពី​ម៉ោង​១៧​និង ៣០​នាទី​ថ្ងៃ​ទី​១៨​ខែ​ធ្នូ​ឆ្នាំ​២០១៥​ស្ថិតនៅក្នុង​ភូមិ​ព្រែក​ស៊ឹង ឃុំ​សំពៅ​ពូន ស្រុក​កោះធំ ខេត្ត​កណ្ដាល ។ ជនសង្ស័យ​ដែល​ត្រូវ​ឃាត់ខ្លួន​នោះ​មានឈ្មោះ ដាំ​ង ភឿក​វ៉ឹ​ង ភេទ ប្រុស អាយុ ២៩ ឆ្នាំ ជនជាតិ វៀតណាម រស់នៅ ភូមិ ឃុំ​កើតហេតុ​ខាងលើ​បាន​បើក​ល្បែង ល្បែងស៊ីសង​ខុសច្បាប់​(​កន្ទុយលេខ​) ។​ក្នុងនោះ​លោក​បាន​ធ្វើ​ការដកហូត​វត្ថុតាង​ក្រដាស​រាយ​នាម​អ្នក លេង​ចំនួន ១៩ សន្លឹក , ប្រាក់​រៀល​ចំនួន ២.៧០០.០០០,០០ រៀល ,​ប្រាក់​ដុល្លារ​ចំនួន ៤០ ដុល្លារ​អាមេរិក ,​ប្រាក់​វៀតណាម​ចំនួន ២.៤៤០.០០០,០០ ដុង ,​កំព្យូទ័រ​យួ​រដៃ ២ គ្រឿង ,​ម៉ាស៊ីនស្កេន​ចំនួន ០១ គ្រឿង និង​Hard Disk១​។ មុន​ពេល​ឈានដល់​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ​នោះ ដោយ​មាន​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​បាន​រាយការណ៍​ថា​នៅ​ចំណុច​ផ្ទះ​ជនសង្ស័យ​បាន​បើក​កត់​និង​ប្រមូល​ឆ្នោត​កន្ទុយលេខ​នោះ ទើប​លោក​បាន​ដឹកនាំ​កម្លាំង​ចុះ​ទៅ​សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​សំពៅ​ពូន​ធ្វើការ​ស្រាវជ្រាវ​រហូតដល់​ប្រទះ​ឃើញ​ជនសង្ស័យ​ធ្វើ​សកម្មភាព​កត់​និង​ប្រមូល​នោះ​ក៏​បាន​ឃាត់ខ្លួន​តែម្តងទៅ រួម​តាំង​ដកហូត​វត្ថុតាង​បាន​មួយ​ចំនួន​ផងដែរ ដើម្បី​បញ្ចូន​មកកាន់​តុលាការចាត់​ការ​ទៅ​តាម​នីតិវិធី​ច្បាប់​៕

CH-00999

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya