ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក លឹម លក្ខណ៍ ដែលចូលក្របខ័ណ្ឌ ៣ឆ្នាំ ទទួលមុខតំណែងជានាយរងការិយាល័យសន្តិសុខឯកជន នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ពាក់ស័ក្តិ៤យ៉ាងហំ ហើយល្បីថា រត់ការបន្តយកតំណែងជាស្នងការរង ខេត្តកណ្តាល?​  ||     ជនល្មោភលុយកាក់ យកសាសនាព្រះយ៉េស៊ូវ ធ្វើអាជីវកម្ម បានឈូសឆាយដីកប់សពបងប្អូនអ្នកជឿព្រះយ៉េស៊ូវ ពុះជាដីឡូតិលក់ បង្កភ្ញាក់ផ្អើលខ្លំាង នៅសៀមរាប​  ||     បែកធ្លាយ ! លោក ជា វណ្ណៈ និងលោក ថន សឿន សង្ស័យពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើ នៅតំបន់អូរហ៊ុច ដែលកម្លាំងចម្រុះចុះបង្ក្រាបពីម្សិលមិញ​  ||     ហេតុអីក៏នាយនគរបាលម្នាក់នេះ  ទើបចូលក្របខ័ណ្ឌនគរបាលជាតិ បាន៣ឆ្នាំសោះ ពាក់ស័ក្តិ៤ និងមានតំណែងជានាយរងការិយាល័យថែមទៀត?​  ||     ទីតាំងស្តុកឈើឥតច្បាប់មួយកន្លែង របស់មេឈ្មួញ ឈ្មោះ ថា រកស៊ីជួញដូរព្រៃឈើច្រើនឆ្នាំកន្លងមកហើយ សមត្តកិច្ចនិងមន្ដ្រីជំនាញមិនដែលធ្វើការបង្ក្រាប​  ||   

» ព័ត៌មានជាតិ » ឡាន​បុក​ម៉ូតូ បណ្តាល​ឲ្យ​បុរស​ម្នាក់​បុក​អូស​ជាង ១០​ម៉ែត្រ បែកក្បាល​ស្លាប់ ​

ឡាន​បុក​ម៉ូតូ បណ្តាល​ឲ្យ​បុរស​ម្នាក់​បុក​អូស​ជាង ១០​ម៉ែត្រ បែកក្បាល​ស្លាប់ ​

ភ្នំពេញ​៖ អ្នកស្រុក​ព្រៃវែង​ម្នាក់ ត្រូវបាន​រថយន្តបុក អូស​ថ្នល់​ជាង​១០​ម៉ែត្រ ខណៈ​កំពុង​ជិះ​ម៉ូតូ លើ​ផ្លូវជាតិ​លេខ​៤ នៅ​សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ បណ្តាលឲ្យយ​បែកក្បាល​ស្លាប់ នៅនឹងកន្លែង នៅ​ម៉ោង​៨​និង​៥០​នាទី យប់​ថ្ងៃ​ទី​១៨ ខែ​ធ្នូ ឆ្នាំ​២០១៥ នេះ ដោយឡែក​រថយន្ត​បាន​ជិះ​គេចខ្លួន​បាត់​។​
​ជនរងគ្រោះ​ជិះ​ម៉ូតូ​ម៉ាក​សេ​១២៥ ពណ៌​ខ្មៅ ស្លាក​លេខ​ស្វាយរៀង 1D-8323 នៅ​មុនពេល​កើតហេតុ​ជនរងគ្រោះ ម៉ូតូ​ក្នុង​ទិសដៅ​ពី​លិច​ទៅ​កើត លើ​បណ្តោយ​ផ្លូវជាតិ​លេខ​៤ ខណៈ​មក​ដល់​សង្កាត់​ចោមចៅ ក៏​ត្រូវ​រថយន្ត​មួយ​គ្រឿង​បុក​ម៉ូតូ​ជនរងគ្រោះ រួច​អូស​កាត់​ថ្នល់​ចំងាយ​ប្រមាណ​១០​ម៉ែត្រ បណ្តាលឲ្យ​ជនរងគ្រោះ​បែកក្បាល​ស្លាប់​ភ្លាមៗ​តែម្តង​។​
​ក្រោយ​កើតហេតុ រថយន្ត​បង្ក​បាន​ជិះ​គេចខ្លួចបាត់ ដោយ​ពុំ​មាន​អ្នកណា​ម្នាក់​បាន​ស្គាល់​អំពី​អត្តសញ្ញាណ​រថយន្ត និង​អ្នកបើករថយន្ត​នោះទេ ដោយឡែក​ជនរងគ្រោះ​តាមរយៈ​អត្តសញ្ញាណប័ណ្ណ​បានបញ្ជាក់​ថា ជនរងគ្រោះ មានឈ្មោះ ពុំ យ៉ាណូ ភេទ​ប្រុស អាយុ​១៩​ឆ្នាំ មាន​ស្រុកកំណើត ភូមិ​ស្រះ​តា​អឹម ឃុំ​អង្គ​រសរ ស្រុក​មេសាង ខេត្ត​ព្រៃវែង​៕

CH-00993 CH-00994

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya