ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក លឹម លក្ខណ៍ ដែលចូលក្របខ័ណ្ឌ ៣ឆ្នាំ ទទួលមុខតំណែងជានាយរងការិយាល័យសន្តិសុខឯកជន នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ពាក់ស័ក្តិ៤យ៉ាងហំ ហើយល្បីថា រត់ការបន្តយកតំណែងជាស្នងការរង ខេត្តកណ្តាល?​  ||     ជនល្មោភលុយកាក់ យកសាសនាព្រះយ៉េស៊ូវ ធ្វើអាជីវកម្ម បានឈូសឆាយដីកប់សពបងប្អូនអ្នកជឿព្រះយ៉េស៊ូវ ពុះជាដីឡូតិលក់ បង្កភ្ញាក់ផ្អើលខ្លំាង នៅសៀមរាប​  ||     បែកធ្លាយ ! លោក ជា វណ្ណៈ និងលោក ថន សឿន សង្ស័យពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើ នៅតំបន់អូរហ៊ុច ដែលកម្លាំងចម្រុះចុះបង្ក្រាបពីម្សិលមិញ​  ||     ហេតុអីក៏នាយនគរបាលម្នាក់នេះ  ទើបចូលក្របខ័ណ្ឌនគរបាលជាតិ បាន៣ឆ្នាំសោះ ពាក់ស័ក្តិ៤ និងមានតំណែងជានាយរងការិយាល័យថែមទៀត?​  ||     ទីតាំងស្តុកឈើឥតច្បាប់មួយកន្លែង របស់មេឈ្មួញ ឈ្មោះ ថា រកស៊ីជួញដូរព្រៃឈើច្រើនឆ្នាំកន្លងមកហើយ សមត្តកិច្ចនិងមន្ដ្រីជំនាញមិនដែលធ្វើការបង្ក្រាប​  ||   

» ព័ត៌មានជាតិ » ប៉ូលិស​ឃាត់ខ្លួន មុខសញ្ញា​ចោរកម្ម ១១​នាក់ ពាក់ព័ន្ធ និង ទទួលផល​ចោរកម្ម និង​ប្រើប្រាស់ គ្រឿងញៀន ​

ប៉ូលិស​ឃាត់ខ្លួន មុខសញ្ញា​ចោរកម្ម ១១​នាក់ ពាក់ព័ន្ធ និង ទទួលផល​ចោរកម្ម និង​ប្រើប្រាស់ គ្រឿងញៀន ​

ភ្នំពេញ​៖ កម្លាំង​នគរបាល ខណ្ឌ​ឬ​ស្សី​កែវ ក្រោយ​ពី​ការស៊ើបអង្កេត និង​ស្រាវជ្រាវ​ពី​មន្ត្រី​ជំនាញ បាន​ធ្វើ​ការបង្ក្រាប​មុខសញ្ញា​ចោរកម្ម លួច​ម៉ូ​តុ នឹង​មុខសញ្ញា​ទទួល ផល​ចោរកម្ម រួម​ទាំង​ឈានទៅដល់​ការ បង្ក្រាប​ជាក់ស្តែង​នូវ​មុខសញ្ញា​ជួយ​ដូរ ប្រើប្រាស់ ផ្តល់​ទីតាំង​ប្រើប្រាស់​គ្រឿងញៀន​។​
​ក្រោយពី​ធ្វើ​សកម្មភាព​រួច ខ្លួន​បាន​យកទៅលក់​អោយ​ឈ្មោះ​សុខ ធា​វិន ភេទ​ប្រុស អាយុ​៤៤​ឆ្នាំ ដោយ​ឈ្មោះ​នេះ​គឺជា​មុខសញ្ញា​ទើប​ចេញពី​ពន្ធនាគារ សមត្ថកិច្ច​យើង​ក៏​បាន​ជំរុញ​ការស្រាវជ្រាវ​បន្ថែម​ទើប​រំលេច​ឃើញ​នូវ​បទល្មើស​ថ្មី​បន្ថែម​ជួញដូរ ផ្តល់​ទីតាំង ប្រើប្រាស់​គ្រឿងញៀន​។ លុះ​មកដល់​វេលា​ម៉ោង​៩៖៤០​នាទី ព្រឹក​ថ្ងៃ​ទី​១៨ ខែ​ធ្នូ ឆ្នាំ​២០១៥ ដោយ​កំណត់​បាន​មុខសញ្ញា​នឹង​ទីតាំង​ធ្វើ​សកម្មភាព ពេលវេលា​ប្រមូលផ្តុំ សមត្ថកិច្ច​យើង​ក៏​បាន​បើក​កិច្ចប្រតិបត្តិការ​បង្ក្រាប​ក្នុង​ពេល​តែ​មួ​ស្ថិតនៅ​ចំនុច​សំណង់​មិន​រៀបរយ​ជួរ​មាត់ទន្លេ​ក្រោយ​ប៉ុស្តិ៍​រដ្ឋបាល​ទួល​សង្កែ ដោយ​ជា​លទ្ធ​ឃាត់​បាន​មុខសញ្ញា​ចំនួន​១១​នាក់​។​
​មន្ត្រីនគរបាល បានឲ្យដឹង​ទៀត ថា ក្នុង​ប្រតិបត្តិកា​រនះ សមត្ថកិច្ច​រឹបអូស​បាន​នូវ​វត្ថុតាង​មួយចំនួន​រួមមាន គ្រឿងញៀន​ចំនួន​១២​កញ្ចប់​, ថង់ប្លាស្ទិក​សំរាប់​ច្រក​គ្រឿងញៀន​មួយចំនួន​, ឧបករណ៍ប្រើប្រាស់​គ្រឿងញៀន​មួយ​ចំនូ​ន​, ម៉ូតូ​០១​គ្រឿង​ម៉ាក​C១០០​កូរ៉េ ពណ៏​ក្រហម​, សំភារ​: និង​គ្រឿងបន្លាស់​ម៉ូតូ​មួយ​ចំនួន​, ដាវ​ស​សំ​ម៉ូ​រៃ​ចំនួន​០២​ដើម​, កាំបិត​សាំង​គីម​ចំនួន​០២​ដើម និង​ស្លាក​លេខ​ម៉ូតូ​ចំនួន​១៕

CH-00986

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya