ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ និងបក្ខពួក ជះឥទ្ធិពលដ៏អាក្រក់​  ||     ក្លិនស្អុយបែកធ្លាយមកក្រៅ ពីរឿងលោក ហ៊ួ សេន ហៅ សុខ ណា ជាមន្ត្រីយោធាអធិការកិច្ច និងអ្នកកាសែតពីររូបឈ្មោះ សាមុត និង ឈ្មោះ ពុជ និងបក្ខពួកផ្សេងទៀតបានគម្រាម និងជំរិតយកលុយពីប្រជាពលរដ្ឋ២គ្រួសារ ដែលរស់នៅភូមិសំពោចឃុំឃ្សឹមអស់ចំនួន៤លាន៨០ម៉ឺនរៀល​  ||     អ្នកធ្វើសកម្មភាពបំផ្លាញព្រៃឈើ និងទន្ទ្រានកាន់កាប់ដីព្រៃ នៅតែអាចគេចផុតពីសំណាញ់ច្បាប់​  ||     លេចព័ត៌មាន ! ពលរដ្ឋហួសចិត្ត និងមន្ទីរពេទ្យបង្អែក ស្រុកខ្សាច់កណ្ដាល រវល់ហូបចុកជុំគ្នា ផ្ដល់សេវាសាធារណៈមិនល្អ គ្មានចិត្តជួយសង្គ្រោះពលរដ្ឋ​  ||     ល្បី! លោកសក្កិ4 ញឹមប៉ក់ នៅសឹករងខេត្តបន្ទាយមានជ័យ ពិតជាមានសិទ្ធិធំមែន​  ||   

» ព័ត៌មានជាតិ » ប៉ូលិស​ចាប់ខ្លួន​បុរស​ជនជាតិ​អ៉ីតាលី​ម្នាក់ ក្រោយ​គំរាម​វាយ​អ្នក​ដទៃ​រាល់ថ្ងៃ និង​ដើរ​ស្រាត​តាម​មាត់សមុទ្រ​ ​

ប៉ូលិស​ចាប់ខ្លួន​បុរស​ជនជាតិ​អ៉ីតាលី​ម្នាក់ ក្រោយ​គំរាម​វាយ​អ្នក​ដទៃ​រាល់ថ្ងៃ និង​ដើរ​ស្រាត​តាម​មាត់សមុទ្រ​ ​

ខេត្ត​ព្រះសីហនុ​៖ កម្លាំង​នគរបាល​ការិយាល័យ​អន្តោប្រវេសន៍ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ នា​ល្ងាច​ថ្ងៃទី​១៨ ខែ​ធ្នូ ឆ្នាំ​២០១៥​នេះ បាន​ធ្វើ​ការឃាត់ខ្លួន​បុរស​ជនជាតិ​អ៉ីតាលី​ម្នាក់ ក្រោយ​ដើរ​គំរាម​វាយ​គេ​វាយ​ឯង​ជា​រៀងរាល់ថ្ងៃ និង​ដើរ​ស្រាត​នៅតាម​មាត់សមុទ្រ ដែល​ធ្វើឲ្យ​មាន​ការប៉ះពាល់​ដល់​សណ្តាប់ធ្នាប់​សាធារណ​: និង​សោភ័ណភាព​ទីក្រុង ។​
​ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ លោក​ឧត្តមសេនីយ៍ ជួន ណា​រិន្ទ បាន​ប្រាប់ថា ជនបរទេស​រូបនេះ​មានឈ្មោះ Askasi Jamshid អាយុ ៤៧​ឆ្នាំ សញ្ជាតិ​អ៉ីតាលី កាន់​លិខិតឆ្លងដែន​លេខ YA4688368 ផុត​សុពលភាព​ថ្ងៃទី​១៧ មិថុនា ២០២៣ និង​ទិដ្ឋាការ​ទេសចរណ៍​លេខ TI10049887 ផុត​សុពលភាព​ថ្ងៃទី​២៣ ខែ​ធ្នូ ឆ្នាំ​២០១៥ ។​
​តាម​ការសាកសួរ​ជនបរទេស​រូបនេះ​បាន​ប្រាប់​សមត្ថកិច្ច​ថា ខ្លួន​បាន​ឆ្លងដែន​ពី​ប្រទេស​ថៃ ចូលមក​ព្រះរាជាណាចក្រ​កម្ពុជា តាម​ច្រក​អន្តរជាតិ​ប៉ោយប៉ែត កាលពី​ថ្ងៃ​២៣ ខែវិច្ឆិកា ឆ្នាំ​២០១៥ នឹង​បាន​បន្ត​មក​ស្នាក់នៅ​ក្នុង​ខេត្ត​ព្រះសីហនុ នៅ​ផ្ទះសំណាក់ G.B.T 2 រហូត​ដល់​ថ្ងៃ​ឃាត់ខ្លួន​តែម្តង ។​
​បើ​តាម​លោក​ឧត្តមសេនីយ៍​ស្នងការ តាម​ការពិនិត្យ​ជនបរទេស​រូបនេះ ពិតជា​បាន​បង្ក​នូវ​ភាពអនាធិបតេយ្យ ដូចជា​ដើរ​ស្រាត​នៅតាម​ឆ្នេរ​អូរ​ឈើទាល និង​បាន​ដើរ​គំរាមកំហែង​បង្ក​អំពើហិង្សា​លើ​អ្នក​ដទៃ​ជា​រៀងរាល់ថ្ងៃ ហើយ​កន្លង​ទៅ​កម្លាំង​នគរបាល​ក៏​ធ្លាប់​ចាប់​ឃាត់ខ្លួន អស់​រយៈពេល ១​យប់​រួច នឹង​ធ្វើ​កិច្ចសន្យា​ម្តង​រួចមកហើយ តែ​ជន​បរទេស​រូបនេះ​ពុំ​រាងចាល និង​នៅ​តែ​បង្ក​ភាពអនាធិបតេយ្យ​ដដែល​។​
​ក្រោយ​បន្តសកម្មភាព​ដដែល​នេះ កម្លាំង​នគរបាល​បាន​បន្ត​ចាប់ខ្លួន ដើម្បី​កសាង​នីតិវិធី ទៅកាន់​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ ត្រៀម​បណ្តេញចេញ​ពី​កម្ពុជា ៕
10347087_555303731313893_8386781196780699377_n 12347633_555303674647232_4524732747704013357_n 12366312_555303697980563_6899493403523553860_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya