ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! ប្រជាពលរដ្ឋ២គ្រួសាររស់នៅភូមិសំពោច ឃុំឃ្សឹម ចោទប្រកាន់ មន្ត្រីយោធាអធិការកិច្ចនិងបក្ខពួកថា បានគម្រាមជំរិតយកលុយចំនួន៤លាន៨សែនរៀល ពាក់ព័ន្ធឈើ៤រទេះ?​  ||     ​គម្រោង​​ដេញ​ថ្លៃ​ធ្វើ​ផ្លូវ​៤​កន្លែង​ ​ស្រុកកំពង់សៀម​​ ថវិកា​ជាតិ​ជិត​៥០០លាន​ លោក ​ឡី មិច ​នាយករង​រដ្ឋ​បាល​ខេត្ត​កំពង់ចាម ​ដេញ​អ្នក​សារ​ព័ត៌មាន​ មិន​ឲ្យ​ថតរូប បង្កការភ្ញាក់ផ្អើ់លនៅកំពង់ចាម​  ||     មេឈ្មួញម្ចាស់ដេប៉ូឈើចាស់វស្សា មានជំនាញចាយលុយស្រុកត្បែងមានជ័យ អាងខ្នងបង្អែករឹងមាំ ហ៊ានធ្វើអ្វីៗស្រេចតែចិត្ត ដោយអាងអំណាចទឹកលុយ?​  ||     ល្បីលោក នូ និច មេប៉ុស្តិ៍នគរបាលការពារ ព្រំដែនច្រកដូនរ័ត្ន កំពុងឃុបឃិតគ្នា ជាមួយឈ្មួញឈ្មោះ ថៃ គា ឱ្យមានការដឹកជញ្ជូនផលអនុផលព្រៃឈើ ឆ្លងដែនទៅប្រទេសវៀតណាម​  ||     ល្បីឈ្មោះចែឡែន នៅតែប្រើរថយន្ត៣គ្រឿងដឹកជញ្ជូនឈើ យកទៅលក់នៅខេត្តកំពង់ធំ តែសមត្ថកិច្ច នៅតែធ្វើដេកលក់​  ||   

» ព័ត៌មានជាតិ » សាខាគយ​ខេត្តបន្ទាយមានជ័យ​បង្កើត​កុងត្រូលជជុះ​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ចរាចរ​

សាខាគយ​ខេត្តបន្ទាយមានជ័យ​បង្កើត​កុងត្រូលជជុះ​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ចរាចរ​

​បន្ទាយមានជ័យ ៖ មនុស្ស​ចំនួន​៤​នាក់​បាន​រងរបួស​ធ្ងន់​នៅក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​មួយ​រវាង​រថយន្ត​កាម​រី​៩៥​ជាមួយ​រថយន្ត​វី​ស្តូ កាលពី​វេលា​ម៉ោង​២២​និង​២០​នាទី​យប់​ថ្ងៃទី​១៧​ខែធ្នូ​ឆ្នាំ​២០១៥​នៅ​ចំណុច​មុខ​កុងត្រូល​គយ​ផ្លូវ​៥០​ស្ថិត​ក្នុងភូមិ​កូនដំរី​សង្កាត់​និមិត្ត​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។​

 

​គ្រោះថ្នាក់​នេះ​គឺ​បង្កឡើង​ដោយសារតែ​រថយន្ត​ធុន​ធំ​ដឹកទំនិញ​មក​ឈប់​តំរៀបជួ​រលើ​កំណាត់​ផ្លូវ​ដើម្បី​ចុះទៅ​បង់លុយ​អោយ​គយ​ចល័ត​សាខា​។ ការឈប់​កកកុញ​លើផ្លូវ​បង្ក​អោយ​ផ្លូវ​មាន​ភាព​តូចចង្អៀត ហើយ​ពេលយប់​ផង​ពេល​រថយន្ត​បើក​ច្រាស់ទិស​គ្នា​ចាំង​ភ្លើង​មើលមិនឃើញ ទើប​បង្កអោយមាន​ជា​គ្រោះថ្នាក់​ចរាច​។ មួយវិញទៀត​រថយន្ត​កាមរី​៩៥​ចង្កូត​ស្តាំ​ដែល​រង​ការខូចខាត​ធ្ងន់​ក្នុង​ហេតុការណ៍​នោះ​ជា​រថយន្ត​ដឹកទំនិញ​គេចពន្ធ​ចេញពី​ប៉ោយប៉ែត​បើកបរ​លឿន​មិនសូវ​គោរព​ច្បាប់​ចរាចរណ៍​ទេ លុះ​គេច​ពី​រថយន្ត​ធំ​ដែល​ចត​មុខ​កុងត្រូល​គយ​ក៏​មក​បុក​ពេញទំហឹង​លើ​រថយន្ត​ប្រភេទ​វី​ស្តូប​ណ្តា​ល​អោយ​អ្នកធ្វើដំណើរ​ចំនួន​បីនាក់​រងរបួស​ធ្ងន់​។​
​ប្រជាពលរដ្ឋ​និង​ក្រុម​រក​សុ​ី​ដឹកទំនិញ​បាន​និយាយ​ត្អូញត្អែ​ថា​ពួកគាត់​ទាំងអស់គ្នា​មានការ​លំបាក​យ៉ាងខ្លាំង​ក្នុងការ​ធ្វើដំណើរ​និង​រក​សុ​ី​ចិញ្ចឹមជីវិត​ណាស់​ព្រោះ​តែងមាន​ការរំខាន​និង​គៀប​យកលុយ​ពី​ក្រុម​កុងត្រូល​ទាំង នោះ នៅពេលដែល​ពួកគាត់​ឆ្លងកាត់ ។ គាត់​ថា គឺមាន​រថយន្ត​ជាច្រើន​គ្រឿង​ដែល​អះអាង​ជា​កូនចៅ និង​ជា​សមត្ថកិច្ច​គយ​ច​ល​ត័​សាខា​ប្រចាំ​ផ្លូវ​៥០ បាន​និង​តែង​ប្រដេញ​តាម​ឃាត់​រថយន្ត​អ្នកដំណើរ​ផ្សេងៗ​ដែល​សង្ស័យថា​បាន​ដឹកទំនិញ​គេចពន្ធ ជាហេតុ​ធ្វើអោយប៉ះពាល់​ល់​ការធ្វើដំណើរ បស់​ភ្ញៀវ​ជាតិ​និង​អន្តរជាតិ នឹង​បង្ក​គ្រោះថ្នាក់​ចរាចរ​ជា​ញឹក​ញ៉ាប់ ។​
​សូមបញ្ជាក់ ថា នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៥ ពី​ក្រុង​ប៉ោយប៉ែត មកកាន់​ខេត្តបន្ទាយមានជ័យ​ក្នុង​ចំងាយ​ផ្លូវ​ជាង​៤០​គីឡូម៉ែត្រ​មាន​កុងត្រូល​គយ​ដល់​ទៅ​បី​កន្លែង ប៉ុន្តែ សកម្មភាព​នៃ​ការដឹកជញ្ជូន​ទំនិញគេចពន្ធ​នៅតែមាន​ភាព​មមាញឹក ដឹក​ទាំងយប់​ទាំង​ថ្ងៃ​មិនមាន​ការទប់ស្កាត់​ទេ​។ ក្នុងនោះ​រថយន្តក្រុង​ស្ទើរ​គ្រប់​ហ៊ុន នៅ​ក្រុង​ប៉ោយប៉ែត​សុទ្ធតែ​ដឹកទំនិញ​គេចពន្ធ ទាំងអស់ ។​
​អ្នក​ដឹកទំនិញ​គេចពន្ធ​តាម​រថយន្ត​តូចៗ​តាម​ប្រាប់ថា​ពួកគេ​អាច​ដឹក​បាន​យ៉ាង​រលូន​នេះ​គឺ​បាន​បង់លុយ​ខែ​អោយទៅ​គយ​នេះ​ក្នុង​មួយខែ​ពី​១៥០​ដុល្លា​ទៅ​២៥០​ដុល្លា អាមេរិក ។​
​លោក គោ ស៊ុំ​សារឿ​ត អភិបាលខេត្ត​បន្ទាយមានជ័យ​បានដាក់​បទបញ្ជា​លើ​គ្រប់​បណ្តា​ស្ថាប​ន័​មាន​សមត្ថកិច្ច ត្រូវ​បញ្ឈប់​ការដាក់​កុងត្រូលជជុះ​នៅតាម​ដងផ្លូវ តែ​សាខាគយ​និង​រដ្ឋាករ​ខេត្តបន្ទាយមានជ័យ​នៅ​ផ្គើន​និង​បទបញ្ជា​នេះ បង្ក​ការក្តៅក្រហាយ និង គ្រោះថ្នាក់​ចរាចរ ដល់​ពលរដ្ឋ​ខ្មែរ​ជា​បន្តបន្ទាប់​៕gssg sfs sdfss

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya