ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីដល់លើហើយ!  អំពើពុករលួយ និងការអនុវត្តខុសពីតួនាទីភារកិច្ច របស់លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ​  ||     ល្បី ឈ្មួញសម្រុកដឹកជញ្ជូនឈើចេញពីឃុំកន្ទួត ស្រុកចិត្របុរី​​  ||     ល្បី! អ្នកមានលុយ អ្នកមានអំណាច ទន្រ្ទានកាន់កាប់ដីចំណីព្រែក ក្នុងស្រុកកំពង់សិលា យ៉ាងរលូន?​  ||     លោក ម៉េង សំណាង ដែលជានាយរងការិយាល័យ និងជាមនុស្សជំនិតរបស់លោក ជ្រិញ គឹមនី នៅតែមានអំណាចធំធេងក្នុងការប្រមូលលុយពីបទល្មើសព្រៃឈើ?​  ||     លោក មាស ញឹម អនុប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារ កំពុងមរងការរិះគន់ ពីមជ្ឈដ្ឋាន មួយចំនួនថាបានប្រើប្រាស់រថយន្ត ស្លាកលេខ ខ ភ ម ដឹកជញ្ជូនបទល្មើសព្រៃឈើ?​  ||   

» ព័ត៌មានជាតិ » ‎​ជន​ឆបោក​ម៉ូតូ​និង​លួច​ម៉ូតូ​ប្រជាពលរដ្ឋ ៨​គ្រឿង​‬ យក​ទៅ​បញ្ចាំ ត្រូវ​ជាប់អន្ទាក់​សមត្ថ​កិច្ច ​

‎​ជន​ឆបោក​ម៉ូតូ​និង​លួច​ម៉ូតូ​ប្រជាពលរដ្ឋ ៨​គ្រឿង​‬ យក​ទៅ​បញ្ចាំ ត្រូវ​ជាប់អន្ទាក់​សមត្ថ​កិច្ច ​

ភ្នំពេញ​៖ ជន​ឆបោក និង​លួច​ម៉ូតូ របស់​ប្រជាពលរដ្ឋ យ៉ាង​សកម្ម​ម្នាក់ ដែល​ធ្វើ​សកម្មភាព បោក​យក​បាន​ម៉ូតូ​រហូត​ដល់​៨​គ្រឿង ទៅ​ដាក់បញ្ចាំ​នោះ ត្រូវបាន​កម្លាំង​នគរបាល ខណ្ឌ​ពោធិ៍​សែន​ជ័យ តាម​ស្រាវជ្រាវ​រហូត​ចាប់ខ្លួនបាន នៅ​ថ្ងៃ​ទី​១៨ ខែ​ធ្នូ ឆ្នាំ​២០១៥​នេះ ស្ថិត​នៅ​ចំណុច​ផ្ទះជួល ភូមិ​អង្គ សង្កាត់​ចោមចៅ ។​
​មន្ត្រីនគរបាល​ព្រហ្មទណ្ឌ ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​ប្រាប់​អោយដឹងថា ជនសង្ស័យ ត្រែ​ស ធឿន អាយុ ២៥​ឆ្នាំ មាន​មុខរបរ​ជា​ជាង​ជុស​ជុល​ម៉ាស៊ីនត្រជាក់ មាន​ស្រុកកំណើត នៅ​ភូមិ​រំដួល ឃុំ​ត្រពាំង​គរ ស្រុក​សំរោង​ទង ខេត្ត​កំពង​ស្ពឺ ស្នាក់នៅ ភូមិ​កន្ទោក​ជើង សង្កាត់​កន្ទោក ខណ្ឌ​ពោធិ៍​សែន​ជ័យ ត្រូវបាន​កម្លាំង​នគរបាល ក្រោម​ការដឹកនាំ បញ្ជា​ផ្ទាល់​ពី​លោក យឹម សារ៉ាន់ អធិការ​នគរបាល​ខណ្ឌ ធ្វើ​ការតាមដាន​តាម​ជំនាញ រហូត​តាម​ចាប់​ជន​នេះ​តែម្តង កាលពី​ព្រឹក​មិញ​។ តាម​មន្ត្រី​នគរបាល ជនសង្ស័យ​បាន​បោក​ម៉ូតូ និង​លួច​ម៉ូតូ​របស់​ប្រជាពលរដ្ឋ រហូតដល់​៨​គ្រឿង​រួមមាន ជនរងគ្រោះ​ទី​១ ឈ្មោះ វ៉ន សុ​វេង អាយុ​២២​ឆ្នាំ បាត់​ម៉ូតូ​C125 សេរី​2015 ពណ៌​ខ្មៅ ពាក់​លេខ ភ្នំពេញ 1FE-5312 យក​ទៅ​បញ្ចាំ ១២៥០​ដុល្លារ នៅ​ហាង​បញ្ចាំ​យីហោ «​វី​ឃែ​» ទី​២​ឈ្មោះ ភី វណ្ណៈ អាយុ​២៣​ឆ្នាំ បាត់​ម៉ូតូ​ម៉ាក C125 ឆ្នាំ​២០១២ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 1BS-1060 យក​ទៅ​បញ្ចាំ​៣៥០​ដុល្លារ នៅ​ឃ្លាំង​រំ​សៀវ ទី​៣​ឈ្មោះ ម៉ា​ង ម៉េត អាយុ​២៧​ឆ្នាំ បាត់​ម៉ូតូ​ម៉ាក C125 ពណ៌​ខ្មៅ​សេរី​ឆ្នាំ​២០០៨ ពាក់​ស្លាក​លេខ កំពង់ស្ពឺ 1B-8900 យក​ទៅ​ប​ញ្​៤០០​ដុល្លារ នៅ​ឃ្លាំង​រំ​សៀវ ទី​៤​ឈ្មោះ សាយ រី អាយុ​២០​ឆ្នាំ បាត់​ម៉ូតូ​ម៉ាក C125 ពណ៌​ខ្មៅ​សេរី​ឆ្នាំ​២០១៣ ពាក់​ស្លាក​លេខ ភ្នំពេញ​1BX-7736 យក​ទៅ​បញ្ចាំ​៥០០​ដុល្លារ នៅ​ហាង​បញ្ចាំ​យីហោ «​វី​ឃែ​» ទល់មុខ​ផែស្ងួត សូ ងួន តាមផ្លូ​វវេងស្រេង សង្កាត់​ចោមចៅ ខណៈ​៤​គ្រឿង​ទៀត ស្ថិតនៅក្រោម​ការ ស្រាវជ្រាវ​បន្ត​ទៀត​។​
​បច្ចុប្បន្ន ជនសង្ស័យ​រូបនេះ ត្រូវបាន​នាំ​ខ្លួន យក​ទៅ​សួរនាំ នៅ​អធិការដ្ឋាន​នគរបាល ខណ្ឌ​ពោធិ៍​សែន​ជ័យ ដើម្បី​កសាង​សំណុំរឿង បញ្ជូន​ទៅកាន់​តុលាការ ចាត់ការ​តាម​នីតិវិធី​។ សម្រាប់​សកម្មភាព បទល្មើស​មួយ​នេះ អាជ្ញាធរ និង​សមត្ថកិច្ច​គួរតែ​ចុះទៅ​ត្រួតពិនិត្យ មើល​នៅ​តាម​ហាង​បញ្ចាំ​នានា ដែល​ក្រុមចោរ​បាន​លួច​ម៉ូតូ ហើយ​យក​ទៅ​ដាក់បញ្ចាំ បើ​ទុក​បណ្តែតបណ្តោយ ឲ្យមាន​ហាង​បញ្ចា​ខុស​ច្បាប់​បែប​នេះ​ទៀត​នោះ សកម្មភាព​លួច​ម៉ូតូ យកទៅ​លក់​បន្ត​នឹងមិន​អន់ថយ​នោះឡើយ​៕
12392035_203713266634729_5526563028212062457_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya