ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! ប្រជាពលរដ្ឋ២គ្រួសាររស់នៅភូមិសំពោច ឃុំឃ្សឹម ចោទប្រកាន់ មន្ត្រីយោធាអធិការកិច្ចនិងបក្ខពួកថា បានគម្រាមជំរិតយកលុយចំនួន៤លាន៨សែនរៀល ពាក់ព័ន្ធឈើ៤រទេះ?​  ||     ​គម្រោង​​ដេញ​ថ្លៃ​ធ្វើ​ផ្លូវ​៤​កន្លែង​ ​ស្រុកកំពង់សៀម​​ ថវិកា​ជាតិ​ជិត​៥០០លាន​ លោក ​ឡី មិច ​នាយករង​រដ្ឋ​បាល​ខេត្ត​កំពង់ចាម ​ដេញ​អ្នក​សារ​ព័ត៌មាន​ មិន​ឲ្យ​ថតរូប បង្កការភ្ញាក់ផ្អើ់លនៅកំពង់ចាម​  ||     មេឈ្មួញម្ចាស់ដេប៉ូឈើចាស់វស្សា មានជំនាញចាយលុយស្រុកត្បែងមានជ័យ អាងខ្នងបង្អែករឹងមាំ ហ៊ានធ្វើអ្វីៗស្រេចតែចិត្ត ដោយអាងអំណាចទឹកលុយ?​  ||     ល្បីលោក នូ និច មេប៉ុស្តិ៍នគរបាលការពារ ព្រំដែនច្រកដូនរ័ត្ន កំពុងឃុបឃិតគ្នា ជាមួយឈ្មួញឈ្មោះ ថៃ គា ឱ្យមានការដឹកជញ្ជូនផលអនុផលព្រៃឈើ ឆ្លងដែនទៅប្រទេសវៀតណាម​  ||     ល្បីឈ្មោះចែឡែន នៅតែប្រើរថយន្ត៣គ្រឿងដឹកជញ្ជូនឈើ យកទៅលក់នៅខេត្តកំពង់ធំ តែសមត្ថកិច្ច នៅតែធ្វើដេកលក់​  ||   

» ព័ត៌មានជាតិ » រថយន្ត​ដឹក​ថ្ម​បើក​កៀរ​អ្នកជិះ​កង់ ជ្រុល​បុក​រះ​រ៉ឺម៉ក និង​ឡាន​កុងតឺន័រ​ដាច់​កង់​មុខ​ទាំងពីរ

រថយន្ត​ដឹក​ថ្ម​បើក​កៀរ​អ្នកជិះ​កង់ ជ្រុល​បុក​រះ​រ៉ឺម៉ក និង​ឡាន​កុងតឺន័រ​ដាច់​កង់​មុខ​ទាំងពីរ

​ភ្នំពេញ ៖ រថយន្ត​បែន​ដឹក​ថ្ម​មួយគ្រឿង បាន​បើក​កៀរ​អ្នកជិះ​កង់​ឆ្លងផ្លូវ បណ្ដាល​ឲ្យ​រងរបួស​ធ្ងន់ ហើយក៏​រេ​ចង្កូត​ទៅបុក​ម៉ូតូ​រ៉ឺម៉ក​ដឹក​ធ្យូង និង​បន្ត​បុក​រថយន្ត​កុងតឺន័រ​មួយគ្រឿង​ទៀត​ដែល​ចត​ស្ងៀម​ទិសដៅ​ស្របគ្នា បណ្ដាល​ឲ្យ​ដាច់​កង់​មុខ​ទាំងពីរ​ទៅមុខ​លែងរួច​កាលពី​វេលា​ម៉ោង​៦​និង​៤៥​នាទី​ព្រឹក​ថ្ងៃទី​១៨ ខែធ្នូ ឆ្នាំ​២០១៥​នៅតាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៤​មុខ​ភូមិ​កន្ទោក​ខាងជើង សង្កាត់​កន្ទោក ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​

 

​រថយន្ត​បង្ក​ម៉ាក​នីសា​ន់​ឌី​ស​សែ​ល​ពណ៌​ខៀវ​ពាក់​ស្លាក​លេខ ក ៧៧៩៤​ភព​៣​។ ជនរងគ្រោះ​អ្នកជិះ​កង់​រងរបួស​ធ្ងន់ ត្រូវបាន​គេ​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​ឯកជន​ភ្លាមៗ ចំណែក​ម្ចាស់​រ៉ឺម៉ក​ធ្យូង​រងរបួស​ស្រាល​តែ​ខូចខាត​រ៉ឺម៉ក​ធ្យូង​យ៉ាងដំណំ​ផងដែរ​។​
​មុនពេល​កើតហេតុ​រថយន្ត​បង្ក​ដឹក​ថ្ម​ពេញ បាន​បើកបរ​ធ្វើដំណើរ​ក្នុងទិសដៅ​ពី​លិចទៅ​កើត​នៅពេល​មកដល់​ចំណុចកើតហេតុ​មាន​ស្ត្រី​ជា​ជនរងគ្រោះ​បាន​ជិះ​កង់​ឆ្លងផ្លូវ ពី​ជើង​ទៅ​ត្បូង​ពេល​ឃើញបែបនេះ​រថយន្ត បាន​ខំ​បើក​គេច​អ្នកជិះ​កង់​នោះ​តែ​អ្នកជិះ​កង់​នោះ​ហាក់​ស្លន់ស្លោ​ស្ទាក់ស្ទើរ​ទៅមុខ​បន្ដិច​ថយក្រោយ​បន្តិច​ទើប​រថយន្ត​គេច​មិន​ផុត​ក៏​កៀរ​ជនរងគ្រោះ​បណ្ដាល​ឲ្យ​ដួល​រងរបួស​ធ្ងន់​តែម្ដង​។ បន្ទាប់ពី​គេច​ពី​កង់​ហើយ​បាន​ជ្រុល​ទៅ​កៀរ​រ៉ឺម៉ក​ធ្យូង​មួយគ្រឿង​ទៀត ដែល​ធ្វើដំណើរ​ស្រប​ទិស​គ្នា​ដែរ​បណ្ដាល​ឲ្យ​ខូចខាត​រ៉ឺម៉ក​នោះ​យ៉ាងដំណំ​។ ពេលនោះ​ដោយសារ​រថយន្ត​មិនទាន់​អស់​ល្បឿន​បាន​បន្ត​ទៅបុក​កន្ទុយរ​ថ​យន្ត​សណ្ដោង​កុងតឺន័រ​មួយគ្រឿង​ទៀត​ដែល​កំពុង​ចត​ស្ងៀម​ទិសដៅ​ស្របគ្នា​បណ្ដាល​ឲ្យ​ដាច់​កង់​ខ្លួនឯង​ផ្នែក​ខាងមុខ​ទាំងពីរ​ទៅមុខ​លែងរួច ទើប​អស់​ល្បឿន​ឈប់​។​
​ក្រោយពេល​កើតហេតុ​នគរបាល​ចរាចរណ៍ បាន​ទៅ​ស្ទូច​រថយន្ត​បង្ក និង​យានយន្ដ​រងគ្រោះ​មក​រក្សាទុក​នៅ​ផ្នែក​សណ្ដាប់ធ្នាប់​ខណ្ឌ ដើម្បី​រង់ចាំ​ដោះស្រាយ​គ្នា​តាម​នីតិវិធី​៕sfssx fss sfss

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya