ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! ប្រជាពលរដ្ឋ២គ្រួសាររស់នៅភូមិសំពោច ឃុំឃ្សឹម ចោទប្រកាន់ មន្ត្រីយោធាអធិការកិច្ចនិងបក្ខពួកថា បានគម្រាមជំរិតយកលុយចំនួន៤លាន៨សែនរៀល ពាក់ព័ន្ធឈើ៤រទេះ?​  ||     ​គម្រោង​​ដេញ​ថ្លៃ​ធ្វើ​ផ្លូវ​៤​កន្លែង​ ​ស្រុកកំពង់សៀម​​ ថវិកា​ជាតិ​ជិត​៥០០លាន​ លោក ​ឡី មិច ​នាយករង​រដ្ឋ​បាល​ខេត្ត​កំពង់ចាម ​ដេញ​អ្នក​សារ​ព័ត៌មាន​ មិន​ឲ្យ​ថតរូប បង្កការភ្ញាក់ផ្អើ់លនៅកំពង់ចាម​  ||     មេឈ្មួញម្ចាស់ដេប៉ូឈើចាស់វស្សា មានជំនាញចាយលុយស្រុកត្បែងមានជ័យ អាងខ្នងបង្អែករឹងមាំ ហ៊ានធ្វើអ្វីៗស្រេចតែចិត្ត ដោយអាងអំណាចទឹកលុយ?​  ||     ល្បីលោក នូ និច មេប៉ុស្តិ៍នគរបាលការពារ ព្រំដែនច្រកដូនរ័ត្ន កំពុងឃុបឃិតគ្នា ជាមួយឈ្មួញឈ្មោះ ថៃ គា ឱ្យមានការដឹកជញ្ជូនផលអនុផលព្រៃឈើ ឆ្លងដែនទៅប្រទេសវៀតណាម​  ||     ល្បីឈ្មោះចែឡែន នៅតែប្រើរថយន្ត៣គ្រឿងដឹកជញ្ជូនឈើ យកទៅលក់នៅខេត្តកំពង់ធំ តែសមត្ថកិច្ច នៅតែធ្វើដេកលក់​  ||   

» ព័ត៌មានជាតិ » បុរស​ម្នាក់​យក​កាំបិត​ចុង​ស្រួច​ចាក់​សម្លាប់​ខ្លួនឯង តែ​មិន​ស្លាប់​សង្ស័យ​វិកល​ចរិក ​

បុរស​ម្នាក់​យក​កាំបិត​ចុង​ស្រួច​ចាក់​សម្លាប់​ខ្លួនឯង តែ​មិន​ស្លាប់​សង្ស័យ​វិកល​ចរិក ​

ខេត្ត​ស្ទឹងត្រែង​៖​នគរបាល​ស្រុក​សៀម​ប៉ាង នៅជាប់​នឹង​ព្រំប្រទល់​ប្រទេស​ឡាវ បាន​ប្រទះឃើញ​បុរស​ម្នាក់​ដេក​ដួល ដោយ​មាន​ស្នាមរបួស​និង​មាន​ឈាម​ហូរ​ស្រោច​ពេញ​ខ្លួន ថែម​ទាំង​អ​ក្រា​ត​កាយ​នោះ​ផង​ទៀត គ្រា​នោះ​បុរស​នេះ​ក៏​ត្រូវបាន​ក្រុម​មន្ត្រី​នគរបាល ជួយ​ដឹក​យក​ទៅ​សង្គ្រោះ​ជីវិត នៅ​ឯ​មន្ទីរពេទ្យ​បង្អែក​ខេត្ត ហើយ​គេ​មិន​បានដឹង​អំពី​មូលហេតុ នៃ​ការចាក់​ខ្លួនឯង​នេះ​ទេ នគរបាល​ជំនាញ​បានដាក់​ការសង្ស័យថា បុរស​នេះ​មាន​សតិ​មិន​សូវ​គ្រប់ ហើយ​ប៉ុនប៉ង​ចាក់​សម្លាប់​ខ្លួនឯង ។​
​បុរស​ដែល​រង​របួស​មាន​ឈាម​ហូរ​ស្រោច​ពេញ​ខ្លួន​នេះ ត្រូវ​គេ​ប្រទះឃើញ​ដេក​ដួល​នៅ​ចិញ្ចើម​ផ្លូវ​លំ​១​ខ្សែ ក្បែរ​ព្រៃ​ដាច់ស្រយាល​មួយ​ជិត​ព្រំដែន​ឡាវ កាលពី​ព្រឹក​ថ្ងៃ​១៧​ធ្នូ​ឆ្នាំ​២០១៥​នេះ ស្ថិតក្នុង​ភូមិ​សំរោង ឃុំ​ស្រែ​សំបូរ ស្រុក​សៀម​ប៉ាង ខេត្ត​ស្ទឹងត្រែង​។​
​អធិការនគរបាល​ស្រុក​សៀម​ប៉ាង លោក​វរៈសេនីយ៍ទោ​វ៉ា សុផាន់ បាន​ប្រាប់ឲ្យដឹង​ថា បុរស​រងគ្រោះ​នេះ គេ​មិន​ស្គាល់​អត្តសញ្ញាណ​នោះ​ទេ ហើយ​ក៏​មិនមែន​ជា​អ្នក​ដែល​រស់នៅ​ក្នុង​មូលដ្ឋាន​ស្រុក​សៀម​ប៉ាង​នោះដែរ ។​លោក​ថា បុរស​ដែលរ​បួស​នេះ ត្រូវបាន​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ស្រែ​សំបូរ ចុះ​ជួយ​នាំយក​ទៅ​មន្ទីរពេទ្យ នៅ​បន្ទាប់ពី​បាន​ទទួលដំណឹង​ពី​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន​នោះ រាយការណ៍​ឲ្យបាន​ដឹង​នោះ​រួចមក ។​
​លោក​អធិការ​ស្រុក​សៀម​ប៉ាង​បាន​បន្តថា ក្រោយ​ការជួយ​សង្គ្រោះ​បុរស​នេះ​ទៅកាន់​មន្ទីរពេទ្យ​ហើយ​នោះ មន្ត្រី​ជំនាញ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក បាន​ចុះ​ស៊ើបអង្កេត​លើ​ករណី​នេះ តែ​រក​មិនឃើញ​ពន្លឺរ​ជុំវិញ​ការចាក់​បុរស​នេះ​ឲ្យ​របួស​នោះ​ឡើយ ។​ចំណែក បុរស​រងគ្រោះ​នេះ នៅ​មិនទាន់​អាច​សួរនាំ​បាន​នោះទេ ព្រោះ​គាត់​មាន​របួស​ធ្ងន់ធ្ងរ​ពេក កំពុង​ជួយ​សង្គ្រោះបន្ទាន់ នៅក្នុង​មន្ទីរពេទ្យបង្អែក​ខេត្ត​ស្ទឹងត្រែង​៕

8796_450240588494370_8384589241384910315_n 9984_450240468494382_1634000995231189272_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya