ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក លឹម លក្ខណ៍ ដែលចូលក្របខ័ណ្ឌ ៣ឆ្នាំ ទទួលមុខតំណែងជានាយរងការិយាល័យសន្តិសុខឯកជន នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ពាក់ស័ក្តិ៤យ៉ាងហំ ហើយល្បីថា រត់ការបន្តយកតំណែងជាស្នងការរង ខេត្តកណ្តាល?​  ||     ជនល្មោភលុយកាក់ យកសាសនាព្រះយ៉េស៊ូវ ធ្វើអាជីវកម្ម បានឈូសឆាយដីកប់សពបងប្អូនអ្នកជឿព្រះយ៉េស៊ូវ ពុះជាដីឡូតិលក់ បង្កភ្ញាក់ផ្អើលខ្លំាង នៅសៀមរាប​  ||     បែកធ្លាយ ! លោក ជា វណ្ណៈ និងលោក ថន សឿន សង្ស័យពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើ នៅតំបន់អូរហ៊ុច ដែលកម្លាំងចម្រុះចុះបង្ក្រាបពីម្សិលមិញ​  ||     ហេតុអីក៏នាយនគរបាលម្នាក់នេះ  ទើបចូលក្របខ័ណ្ឌនគរបាលជាតិ បាន៣ឆ្នាំសោះ ពាក់ស័ក្តិ៤ និងមានតំណែងជានាយរងការិយាល័យថែមទៀត?​  ||     ទីតាំងស្តុកឈើឥតច្បាប់មួយកន្លែង របស់មេឈ្មួញ ឈ្មោះ ថា រកស៊ីជួញដូរព្រៃឈើច្រើនឆ្នាំកន្លងមកហើយ សមត្តកិច្ចនិងមន្ដ្រីជំនាញមិនដែលធ្វើការបង្ក្រាប​  ||   

» ព័ត៌មានជាតិ » ប៉ូលីស​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ អុកឡុក​ក្នុង​ផ្ទះ​ជួល​សង្ស័យ​បែក​ថ្នាំ​ ​

ប៉ូលីស​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ អុកឡុក​ក្នុង​ផ្ទះ​ជួល​សង្ស័យ​បែក​ថ្នាំ​ ​

ភ្នំពេញ​៖​បុរស​ម្នាក់​ត្រូវ​សមត្ថកិច្ច​ឃាត់​ក្រោយ​ពី​ស្រែក​ឡូឡា​និង​វាយបំផ្លាញ​សម្ភា​រះ​បន្ទប់​ជួល​បង្ក​ការភ្ញាក់ផ្អើល​ហើយ​សមត្ថ​កិច្ច​រកឃើញ​ថ្នាំ​ញៀន​៤​កញ្ចប់​។​
​ករណី​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ​នេះ​បាន​ធ្វើឡើង​បន្ទាប់​ពី​ម្ចាស់ផ្ទះ​ជួល​បាន​មកប្តឹង​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​ទឹកថ្លា​មាន​បុរស​ម្នាក់​បាន​អុកឡុក​ស្រែ​ឡូឡា​និង​វាយបំផ្លាញ​សម្ភារ​ក្នុង​បន្ទប់​ជួល​ធ្វើអោយ​ពួក​គាត់​ភ័យខ្លាច នៅវេលា​ម៉ោង​១៦​និង​៣០​នាទី​ល្ងាច ថ្ងៃទី​១៧​ខែ​ធ្នួ ឆ្នាំ​២០១៥ នៅ​បន្ទប់​ជួល​លេខ​១០​ជាន់​ទី​១​ក្រុម​២​ភូមិ​ទឹកថ្លា​១​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ​។​
​ជន​ខាងលើ​ឈ្មោះ​ព្រំ ឧកញ៉ា ភេទ​ប្រុស​អាយុ​៣១​ឆ្នាំ​មុខរបរ​មិន​ពិតប្រាកដ​
​ស្នាក់​នៅ​បន្ទប់​ជួល​លេខ​១០​ជាន់​ទី​១​ក្រុម​២​ភូមិ​ទឹកថ្លា​១​សង្កាត់​ទឹកថ្លា​ខណ្ឌ​សែន​សុខ​។ មាន​ស្រុកកំណើត​នៅ​សង្កាត់​លេខ​៤ ភ្នំពេញ​។ បើ​មើល​អាស្រ័យដ្ឋាន​តាម​អត្តសញ្ញាណ​ប័ណ្ណស្នា​ក់​នៅ​ភូមិ​រោងចក្រ​សង្កាត់​ភ្នំពេញ​ថ្មី​ខណ្ឌ​សែន​សុខ​។​
​ចំណែក​ម្ចាស់​ផ្ទះជួល​ឈ្មោះ​តាំ ហុង ភេទ​ប្រុស​អាយុ​៣២​ឆ្នាំ​មុខរបរ​ជា​អ្នកមើល​ខុសត្រូវ​បន្ទប់​ជួល​ស្នាក់នៅ​៦២L​ផ្លូវ​១០១៩​ក្រុម​២​ភូមិ​ទឹកថ្លា​១​សង្កាត់​ទឹកថ្លា​ខណ្ឌ​សែន​សុខ​។​
​ប្រភព​ព៌តមាន​ពីសម​ត្ថ​កិច្ច​បាន​ប្រាប់ឱ្យដឹង​ថា​មុន​ចាប់ខ្លួន​ជន​ខាងលើ​គឺ​ម្ខាស់ផ្ទះ​បាន​ឃើញ​ជន​នេះ​ឡូឡា​និង​វាយបំផ្លាញ​ទ្រព្យសម្បត្តិ​ក្នុង​បន្ទប់​ក៍មក​រាយការណ៍​ប្រាប់​សមត្ថកិច្ច​មូលដ្ឋាន​អោយ​ចុះ​ទៅ​អត្ត​រាគ​មន៍​ក្រោយ​សមត្ថកិច្ច​ចុះ​ទៅ​ដល់​ប្រទេះ​ឃើញ​ជនសង្ស័យ​កំពុង​ដេក​ក៍​ឃាត់ខ្លួន​និង​បាន​ប្រទេះ​ឃើញ​ក្នុង​បន្ទប់​ជួល​មាន​គ្រឿងញៀន​ប្រភេទ​ក្រាម​ស​ថ្លា​ចំនួន​៣​កូន​ថង់​តូច​និង​១​ថង​ធំ​រួម​និង​ឧបករណ៍ប្រើប្រាស់​គ្រឿងញៀន​មួយចំនួន​។​
​បច្ចុប្បន្ន​ជនសង្ស័យ​និង​វត្ថុតាង​កំពង់​ឃាត់ខ្លួន​នៅ​អធិការ​រដ្ឋា​ន​នគរបាល​ខណ្ឌ​សែន​សុខ​ដើម្បី​ចាត់ការ​បន្ត​៕
12366306_450239745161121_7899630556816209025_n 12390880_450240145161081_2171063760367563233_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya