ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 បែកធ្លាយ ! លោក ជា វណ្ណៈ និងលោក ថន សឿន សង្ស័យពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើ នៅតំបន់អូរហ៊ុច ដែលកម្លាំងចម្រុះចុះបង្ក្រាបពីម្សិលមិញ​  ||     ហេតុអីក៏នាយនគរបាលម្នាក់នេះ  ទើបចូលក្របខ័ណ្ឌនគរបាលជាតិ បាន៣ឆ្នាំសោះ ពាក់ស័ក្តិ៤ និងមានតំណែងជានាយរងការិយាល័យថែមទៀត?​  ||     ទីតាំងស្តុកឈើឥតច្បាប់មួយកន្លែង របស់មេឈ្មួញ ឈ្មោះ ថា រកស៊ីជួញដូរព្រៃឈើច្រើនឆ្នាំកន្លងមកហើយ សមត្តកិច្ចនិងមន្ដ្រីជំនាញមិនដែលធ្វើការបង្ក្រាប​  ||     ល្បី លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ និងបក្ខពួក ជះឥទ្ធិពលដ៏អាក្រក់​  ||     ក្លិនស្អុយបែកធ្លាយមកក្រៅ ពីរឿងលោក ហ៊ួ សេន ហៅ សុខ ណា ជាមន្ត្រីយោធាអធិការកិច្ច និងអ្នកកាសែតពីររូបឈ្មោះ សាមុត និង ឈ្មោះ ពុជ និងបក្ខពួកផ្សេងទៀតបានគម្រាម និងជំរិតយកលុយពីប្រជាពលរដ្ឋ២គ្រួសារ ដែលរស់នៅភូមិសំពោចឃុំឃ្សឹមអស់ចំនួន៤លាន៨០ម៉ឺនរៀល​  ||   

» Breaking News, ព័ត៌មានជាតិ » ឧកញ៉ា​លឹម ប៊ុន​ណា ដឹកឈើ​សុ​ក្រំ ទៅ​ប្រទេស​វៀតណាម គ្មាន​សមត្ថកិច្ច​ហ៊ាន​បង្ក្រាប​ ​

ឧកញ៉ា​លឹម ប៊ុន​ណា ដឹកឈើ​សុ​ក្រំ ទៅ​ប្រទេស​វៀតណាម គ្មាន​សមត្ថកិច្ច​ហ៊ាន​បង្ក្រាប​ ​

ត្បូងឃ្មុំ ៖ ជា​រៀងរាល់ថ្ងៃ មាន​រថយន្ត​ដឹកឈើ​សុ​ក្រំ រាប់​សិប​គ្រឿង​ចេញពី ចំណុច​ក្រុមហ៊ុន ព្រៃ​សម្បទាន «​សុង មិន​» ឆ្លងកាត់​ខេត្ត​មណ្ឌលគិរី ខេត្ត​ក្រចេះ ចូល​មក​ខេត្ត​ត្បូងឃ្មុំ ឆ្ពោះ​ទៅ​ប្រទេស​វៀតណាម​។ ប៉ុន្តែ​គ្មាន​ឃើញ​សមត្ថកិច្ច​ជំនាញ សមត្ថកិច្ច​ពាក់ព័ន្ធ​ណា​ហ៊ាន​ចេញ​មុខ​បង្ក្រាប​សោះ ទោះបី​រថយន្ត​ដឹក​លើស PC គ្មាន អាជ្ញាប័ណ្ណ ដឹកឈើ​ប្រណីត​ចេញ​ក្រៅប្រទេស​យ៉ាងណា​ក៏​ដោយ​នោះ​។​
​ប្រភព​ប្រជាពលរដ្ឋ​បានឲ្យដឹងថា ជា​រៀងរាល់ថ្ងៃ​មាន​រថយន្ត​យី​ឌុប​៥​ភ្លៅ​ដឹកឈើ​សុ​ក្រំ​លើស​PC (​ច្បាប់​អនុញ្ញាត​ឲ្យ​ដឹកតែ​ពី​១៧​ទៅ​១៨​ម៉ែត្រគូប​) មិន​ក្រោម​១០​គ្រឿង​ឆ្លង​ចូល​មក​ខេត្ត​ត្បូងឃ្មុំ ឆ្ពោះ​តម្រង់​ឆ្លង​ចូល​ទៅ​ប្រទេស​វៀតណាម​បាន​យ៉ាង​រលូន ដែល​ក្នុង​រថយន្ត​មួយ​គ្រឿង​ផ្ទុក​ឈើ​ពី​៥០​ទៅ​៦០​ម៉ែត្រគូប នោះទេ ហើយ​គេ​ដឹង​ច្បាស់​ទៀត​ថា រថយន្ត​ដឹកឈើ​ទាំងនោះ ជា​របស់​លោក ឧកញ៉ា លឹម ប៊ុន​ណា ល្បី​ខាង​រកស៊ី​បទល្មើស​ព្រៃឈើ​នោះ​។​នៅពេល​ដែល​ខ្សែ​រថយន្ត​ដឹកឈើ​ឆ្លងកាត់ ខេត្ត មណ្ឌលគិរី ក្រចេះ និង​ខេត្ត​ត្បូងឃ្មុំ មាន​ដៃស្តាំ​លោក ឧកញ៉ា ចំនួន​២​នាក់ ម្នាក់​ឈ្មោះ ពៅ ស​ក់បាស់ និង​ម្នាក់​ទៀត​ឈ្មោះ ភ័ក្ត្រ មាន​តួនាទី ជា​អ្នក​រត់ការ​ផ្លូវ​យ៉ាង​ស្ទាត់​ជំនាញ ដល់​គ្រប់​ស្ថាប័ន​ខ្លាំងៗ ហេតុដូចនេះ​ទើប​គ្មាន​ការបង្ក្រាប​តែម្តង​។​
​ប្រភព​ព័ត៌មាន​បាន​បញ្ជាក់​ឲ្យដឹង​ទៀតថា ប្រជាពលរដ្ឋ​មិន​ឃើញ​អាជ្ញាធរ​ដែនដី មេព្រៃ សង្កាត់ ផ្នែក ខណ្ឌ រហូត​ដល់​ស្ថាប័ន​អយ្យកា​ខេត្ត​ត្បូងឃ្មុំ ធ្វើការ​បង្ក្រាប​សោះ​។ ហេតុដូចនេះ​ពួកគាត់​នាំ​គ្នា​បាន​ត្រឹមតែ​ប្រើ​សិទ្ធិ​ឲ្យ​បងប្អូន​កូនចៅ បង្កើន​ការប្រុងប្រយ័ត្ន​ដោយ​ខ្លួនឯង ពេល​ឃើញ​រថយន្ត​មក​ត្រូវ​គេច​ចេញ​ឲ្យ​ផុត​ពី​ថ្នល់ ព្រោះ​រថយន្ត​ទាំងនោះ ដឹក​សុទ្ធ​ដឹក​លើស​ទម្ងន់ ក្រែង​បែក​កង់ ជាន់​ហ្រាំ្វ​ង​មិន​ជាប់​ពេល​ចុះ​ចំណោត នាំឲ្យមាន​បញ្ហា​។ ពួក​គាត់​ព្រួយបារម្ភ​យ៉ាងខ្លាំង​ពី​បញ្ហា​ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់​ដែល​ប្រមុខ​រាជរដ្ឋាភិបាល​បាន​ខិតខំ​យកចិត្តទុកដាក់ ផ្ទុយទៅវិញ រថយន្ត​ដឹក​ឈើ​របស់​លោក​ឧកញ៉ា ដឹក​លើស​ទម្ងន់​អាច​បណ្តាលឲ្យ​ខូចខាត​ផ្លូវជាតិលេខ​៧​របស់​យើង​។​
​ពាក់ព័ន្ធ​នឹង​ការដឹក​ឈើប្រណិត ឆ្លងដែន​ចេញ​ប្រទេស​វៀតណាម​គ្មាន​ច្បាប់​អនុញ្ញាត​នេះដែរ បាន​ទំនាក់ទំនង​សុំ​ការបំភ្លឺ​តាម​ទូរស័ព្ទ​ទៅ​លោក ងី វិរៈ នាយ​ខណ្ឌ​ព្រៃឈើ​ត្បូងឃ្មុំ នៅ​ម៉ោង​៧ និង​៤៨​នាទី​ព្រឹក ថ្ងៃទី​១៨ ខែ​ធ្នូ ឆ្នាំ​២០១៥​នេះ ដោយ​ខ​ល​មិន​ចូល​រហូត ដោយ​ទូរស័ព្ទ​ជាប់រវល់ ដូច្នេះ​យើង​មិនអាច​សុំ​ការបរិយាយ​បាន​។ ប៉ុន្តែ​ក្រោយមក នៅ​ព្រឹក​ថ្ងៃ​ដដែល​នេះ​យើង​បាន​ទំនាក់ទំនង​ទៅ​ម្ដងទៀត ពេល​ខ​ល​ចូល​ហើយ​លើក​ទូរស័ព្ទ​និយាយ គ្រាន់តែ​ឮ​ថា​«​អ្នកសារព័ត៌មាន​»​ក៏​ប្រាប់ថា​ជាប់រវល់ រួច​ចុច​បិទ​ទូរស័ព្ទ​តែម្ដង​៕

M18-12-15-c M18-12-15-c1 M18-12-15-c4

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya