ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ និងបក្ខពួក ជះឥទ្ធិពលដ៏អាក្រក់​  ||     ក្លិនស្អុយបែកធ្លាយមកក្រៅ ពីរឿងលោក ហ៊ួ សេន ហៅ សុខ ណា ជាមន្ត្រីយោធាអធិការកិច្ច និងអ្នកកាសែតពីររូបឈ្មោះ សាមុត និង ឈ្មោះ ពុជ និងបក្ខពួកផ្សេងទៀតបានគម្រាម និងជំរិតយកលុយពីប្រជាពលរដ្ឋ២គ្រួសារ ដែលរស់នៅភូមិសំពោចឃុំឃ្សឹមអស់ចំនួន៤លាន៨០ម៉ឺនរៀល​  ||     អ្នកធ្វើសកម្មភាពបំផ្លាញព្រៃឈើ និងទន្ទ្រានកាន់កាប់ដីព្រៃ នៅតែអាចគេចផុតពីសំណាញ់ច្បាប់​  ||     លេចព័ត៌មាន ! ពលរដ្ឋហួសចិត្ត និងមន្ទីរពេទ្យបង្អែក ស្រុកខ្សាច់កណ្ដាល រវល់ហូបចុកជុំគ្នា ផ្ដល់សេវាសាធារណៈមិនល្អ គ្មានចិត្តជួយសង្គ្រោះពលរដ្ឋ​  ||     ល្បី! លោកសក្កិ4 ញឹមប៉ក់ នៅសឹករងខេត្តបន្ទាយមានជ័យ ពិតជាមានសិទ្ធិធំមែន​  ||   

» ព័ត៌មានជាតិ » កងទ័ព​ថៃ​ចូល​មក​កាត់​សោ​ទ្វារ​ដែកមុខ​ប្រាសាទ​ព្រះវិហារ ដោយ​គ្មាន​ការអនុញ្ញាត​ ​

កងទ័ព​ថៃ​ចូល​មក​កាត់​សោ​ទ្វារ​ដែកមុខ​ប្រាសាទ​ព្រះវិហារ ដោយ​គ្មាន​ការអនុញ្ញាត​ ​

ព្រះវិហារ​៖ ច្រក​ទ្វារ​ចេញ​ចូល​ប្រាសាទ​ព្រះវិហារ​ដែល​ត្រូវបាន​ភាគី​ថៃ បិទ​ចាក់សោរ​ដោយ​ឯកតោភាគី កាលពី​ឆ្នាំ​២០០៨​កន្លង​ទៅ​នោះ នៅវេលា​ម៉ោង​១២​ថ្ងៃត្រង់ ថ្ងៃទី​១៧  ធ្នូ ២០១៥​នេះ កងទ័ព​ថៃ​បាន​ចូល​មក​កាត់​សោ​ទ្វារ​ប្រាសាទ​ព្រះវិហារ បង្ក​ឲ្យមាន​ការភ្ញាក់ផ្អើ​ល ។​
​លោក​ឧត្តមសេនីយ៍ឯក ស្រី ឌឹ​ក នាយរង​សេនាធិការ​ចម្រុះ និង​ជា​មេបញ្ជាការ​កងពលធំ អន្តរាគមន៍​លេខ​៣ និង​ជា​ប្រធាន​គណបញ្ជាការ​ឯកភាព​សមរភូមិ​ជួរ​មុខ​ទិស​ប្រាសាទព្រះវិហារ បាន​ប្រាប់​អ្នកសារព័ត៌មាន​ឲ្យដឹងថា ការ​កាត់​សោរ​ទ្វា មុខ​ប្រាសាទព្រះវិហារ គ្មាន​ការទំនាក់ទំនង​មក​ភាគី​កម្ពុជា​នោះ​ទេ ។​
ក្រោយពេល​ដែល​ភាគី​ថៃ​កាត់​សោ​ទ្វារ​ចេញ​-​ចូល​ច្រក​ប្រាសាទ​ព្រះវិហារ​រួចមក កងកម្លាំង​កម្ពុជា បាន​ទំនាក់ទំនង​ទៅ​ភាគី​ថៃ ដោយ​ភាគី​ថៃ​បាន​ឆ្លើយថា ភាគី​ថៃ​កាត់​សោ​ទ្វារ​ខាងលើនេះ គ្រាន់តែ​កាត់​យក​ទៅ​ទុក​ក្នុង​ទឹកដី​ថៃ​ជា​ធម្មតា​ទេ ដោយសារ​តែ​សោ​ទ្វារ​នេះ​មាន​សភាព​ចាស់  ។​
​គួររំឭកថា សោ​ទ្វារ​ប្រាសាទ​ព្រះវិហារ​ដែល​ភាគី​ថៃ​បាន​ចាក់​ដោយ​ឯកតោភាគី កាលពី​ឆ្នាំ​២០០៨ មកដល់ពេលនេះ មាន​រយៈពេល​៧​ឆ្នាំ​មកហើយ ក្រោយពេល​ដែល​ប្រាសាទ​ព្រះវិហារ​ត្រូវបាន​ចុះបញ្ជី​បេតិកភណ្ឌ​ពិភពលោក កាលពី​ថ្ងៃ​ទី​៧ កក្កដា ២០០៨ នៅ​ទីក្រុង​កេ​ប៊ិច ប្រទេស​កាណាដា ។​
​សូមបញ្ជាក់​ថា តាម​ការ​ឲ្យដឹង​ពី​គណៈ​បញ្ជាការ​សមរភូមិ​ទិស​ទី​១ ប្រាសាទ​ព្រះវិហា​រថា មក​ដល់​ម៉ោង​៥ និង​២១​នាទី​ល្ងាច ថ្ងៃទី​១៧ ធ្នូ នេះ សភាពការណ៍​ព្រំដែន​នៅ​តំបន់​ប្រាសាទ​ព្រះវិហារ​វិល​មក​សភាព​ធម្មតា​វិញ​ហើយ មិនមាន​អ្វី​តានតឹង​ឡើយ ៕

1a566a5b-1d9c-459a-9606-df355b8fd064 722ceb5b-775f-4126-aad3-34c9f9432f56 d127dcd5-86da-4797-ad04-77f6a88ac93a f456b24a-ea2e-4fec-a41c-84abf689b2fb

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya