ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក លឹម លក្ខណ៍ ដែលចូលក្របខ័ណ្ឌ ៣ឆ្នាំ ទទួលមុខតំណែងជានាយរងការិយាល័យសន្តិសុខឯកជន នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ពាក់ស័ក្តិ៤យ៉ាងហំ ហើយល្បីថា រត់ការបន្តយកតំណែងជាស្នងការរង ខេត្តកណ្តាល?​  ||     ជនល្មោភលុយកាក់ យកសាសនាព្រះយ៉េស៊ូវ ធ្វើអាជីវកម្ម បានឈូសឆាយដីកប់សពបងប្អូនអ្នកជឿព្រះយ៉េស៊ូវ ពុះជាដីឡូតិលក់ បង្កភ្ញាក់ផ្អើលខ្លំាង នៅសៀមរាប​  ||     បែកធ្លាយ ! លោក ជា វណ្ណៈ និងលោក ថន សឿន សង្ស័យពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើ នៅតំបន់អូរហ៊ុច ដែលកម្លាំងចម្រុះចុះបង្ក្រាបពីម្សិលមិញ​  ||     ហេតុអីក៏នាយនគរបាលម្នាក់នេះ  ទើបចូលក្របខ័ណ្ឌនគរបាលជាតិ បាន៣ឆ្នាំសោះ ពាក់ស័ក្តិ៤ និងមានតំណែងជានាយរងការិយាល័យថែមទៀត?​  ||     ទីតាំងស្តុកឈើឥតច្បាប់មួយកន្លែង របស់មេឈ្មួញ ឈ្មោះ ថា រកស៊ីជួញដូរព្រៃឈើច្រើនឆ្នាំកន្លងមកហើយ សមត្តកិច្ចនិងមន្ដ្រីជំនាញមិនដែលធ្វើការបង្ក្រាប​  ||   

» ព័ត៌មានជាតិ » សមត្ថកិច្ច​ប៉ុស្តិ៍​ព្រែក​លួង​ឃាត់ខ្លួន​យុវជន​២​នាក់ ពីបទ​លួច​ទូរស័ព្ទ​

សមត្ថកិច្ច​ប៉ុស្តិ៍​ព្រែក​លួង​ឃាត់ខ្លួន​យុវជន​២​នាក់ ពីបទ​លួច​ទូរស័ព្ទ​

​ខេត្តកណ្ដាល ៖ យុវជន​២​នាក់ ត្រូវបាន​សមត្ថកិច្ច​ប៉ុស្តិ៍​ព្រែក​លួង​ឃាត់ខ្លួន​កាលពី​វេលា​ម៉ោង​១៣​និង​៣០ នាទី​ថ្ងៃទី​១៧ ខែធ្នូ ឆ្នាំ​២០១៥ ចំណុច​ផ្សារ​ព្រែក​លួង ភូមិ​តា​ទេព ឃំ​ុ​ព្រែក​លួង ស្រុក​ខ្សាច់កណ្ដាល ខេត្ដ​កណ្ដាល ។​

 

​ជនល្មើស​០២​នាក់ ១.​ឈ្មោះ ខន សុ​ខេង​ភេទ ប្រុស​អាយុ​២០​ឆ្នាំ​មុខរបរ មិន​ពិតប្រាកដ​នៅ​ភូមិ​ប្រ​ប្រក់ សង្កាត់​កា​កាប ខណ្ឌ​ពោធិ​សែន​ជ័យ​រាជធានី​ភ្នំពេញ ។ ២.​ឈ្មោះ ជា កក្ត​ដា ភេទ​ប្រុស​អាយុ​២៣​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មិន​ពិតប្រាកដ នៅ​ភូមិ​ទឹកថ្លា​សង្កាត់​ទឹកថ្លា​ខណ្ឌ​សែន​សុខ​រាជធានី​ភ្នំពេញ​។ ចំណែក​ជនរងគ្រោះ ឈ្មោះ ញ៉ិម លឹម​ហូរ ភេទ ប្រុស​អាយុ ៣២​ឆ្នាំ​ជនជាតិខ្មែរ មុខរបរ​លក់​ទូរស័ព្ទ មាន​ទីលំនៅ​ភូមិ​ឃុំ​កើតហេតុ​។​

 

​ក្រោយពី​ឃាត់ខ្លួន​សមត្ថកិច្ច​បាន​ដក​វត្ថុតាង​រួមមាន​៖ -​ទូរស័ព្ទ​០៣​គ្រឿង ម៉ូតូ​០១​គ្រឿង ទូរស័ព្ទ ជនរងគ្រោះ​០១​គ្រឿង​ម៉ាក អាយ​ហ្វូ​ន​ហ្វា​យ ទូរស័ព្ទ ជនល្មើស​០២​គ្រឿង​ម៉ាក​អាយ​ហ្វូ​ន​ហ្វា​យ​០១​គ្រឿង និង​ម៉ាក វី​វ៉ូ ០១​គ្រឿង ម៉ូតូ ០១​គ្រឿង​ម៉ាក​គុប​ជ្រុង​C50 ជា​មធ្យោបាយ​ជនល្មើស ។​

 

​តាម​ការរៀបរាប់​ពី​ជនរងគ្រោះ​បាន​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ​គាត់​បាន​អង្គុយ​លក់​ទូរ​សព្ទ័​នៅ​កន្លែង​របស់ខ្លួន​ស្រាប់តែ​ជនល្មើស​ទាំងពីរ​បាន​ជិះ​ម៉ូតូ​ម៉ាក​C50 គុប​ជ្រុង​ពណ៌​ស្លែ ពាក់​ស្លាក​លេខ ភ្នំពេញ​1AF-0027 ចូលមក​សួ​រក​ទិញ​ទូរ​សព្ទ័​ដៃ​ម៉ាក​អាយ​ហ្វូ​ន​ហ្វា​យ​ចំនួន​១​គ្រឿង ពេលនោះ​គាត់​ក៏​យក​ទូរស័ព្ទ​១​គ្រឿង​ឲ្យ​ទៅ​ឈ្មោះ ខន សុ​ខេង​មើល ហើយ​ឈ្មោះ ខន សុ​ខេង ក៏​សួរថា តម្លៃ​ប៉ុន្មាន​? គាត់​ប្រាប់ថា​តម្លៃ​២៧០​ដុល្លារ បន្ទាប់មក​ឈ្មោះ​ខន សុ​ខេង ក៏​និយាយថា មានតម្លៃ​១៧០ ដុល្លារ​ទេ គាត់​ក៏​យក​ទូរ​ស័​ព្វ​របស់ខ្លួន​ម៉ាក​អាយ​ហ្វូ​ន ហ្វា​យ​ឲ្យ​ទៅ​ឈ្មោះ​ខន សុ​ខេង​មើល ពេលនោះ​ឈ្មោះ​ខន សុខ​ខេន បាន​បន្លំ​លួច​យក​ទូរស័ព្ទ នោះ​ច្រក​ក្នុង​ហោ​ប៉ាវ​ខោ ហើយ​យក​ទូរ​សព្ទ័​ខ្លួន​ដែល​ខូច​ដាក់​លើ​ទូ​គាត់​វិញ ប្រាប់ថា លុយ​មិន​គ្រប់​ទេ ចាំ​ល្ងាច ភ្លាមនោះ​ជនល្មើស​ទាំង​២ ជិះ​ម៉ូតូ​គេចខ្លួន​ចេញ ស្រាប់តែ​គាត់​ពិនិត្យ​ទូរស័ព្ទ​ទើប​ដឹងថា មិនមែន​ទូរស័ព្ទ​គាត់ ក៏​ទៅប្តឹង​សមត្ថកិច្ច​ឲ្យ​ជួយ​អន្តរាគមន៍ សមត្ថកិច្ច​ប៉ុស្តិ៍​ព្រែក​លួង​ស្ទាក់​ចាប់បាន​ជនល្មើស​ទាំង​០២​នាក់​បាន នៅ​កំពង់ដរ​ស្វាយជ្រំ ហើយ​បញ្ជូនមក​អធិកា​រដ្ឋ​ឆន ដើម្បី​អនុវត្តតាម​នីតិវិធី ៕fhg gf

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya