ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីដល់លើហើយ!  អំពើពុករលួយ និងការអនុវត្តខុសពីតួនាទីភារកិច្ច របស់លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ​  ||     ល្បី ឈ្មួញសម្រុកដឹកជញ្ជូនឈើចេញពីឃុំកន្ទួត ស្រុកចិត្របុរី​​  ||     ល្បី! អ្នកមានលុយ អ្នកមានអំណាច ទន្រ្ទានកាន់កាប់ដីចំណីព្រែក ក្នុងស្រុកកំពង់សិលា យ៉ាងរលូន?​  ||     លោក ម៉េង សំណាង ដែលជានាយរងការិយាល័យ និងជាមនុស្សជំនិតរបស់លោក ជ្រិញ គឹមនី នៅតែមានអំណាចធំធេងក្នុងការប្រមូលលុយពីបទល្មើសព្រៃឈើ?​  ||     លោក មាស ញឹម អនុប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារ កំពុងមរងការរិះគន់ ពីមជ្ឈដ្ឋាន មួយចំនួនថាបានប្រើប្រាស់រថយន្ត ស្លាកលេខ ខ ភ ម ដឹកជញ្ជូនបទល្មើសព្រៃឈើ?​  ||   

» ព័ត៌មានជាតិ » ប៉ូលិស​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ រួម​នឹង​ថ្នាំញៀន ៣០​កញ្ចប់ ​

ប៉ូលិស​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ រួម​នឹង​ថ្នាំញៀន ៣០​កញ្ចប់ ​

កំពត​៖ នៅ​ម៉ោង ៤​និង​៣០​នាទី រសៀល ថ្ងៃទី​១៧ ខែ​ធ្នូ ឆ្នាំ​២០១៥ កម្លាំង​នគរបាល ព្រហ្មទណ្ឌ​ខេត្ត ណែនាំ​នីតិវិធី ដោយ​លោក ខាន់ សុផល ព្រះរាជអាជ្ញារង អម​សាលាដំបូង​ខេត្ត​កំពត ចុះ​បង្ក្រាប​បាន​មុខសញ្ញា ចែកចាយ​គ្រឿងញៀន ដ៏​សកម្ម​ម្នាក់ ចំណុច​ភូមិ​ថ្កូវ ឃុំ​ឬ​ស្សី​ស្រុក​ខាងលិច ស្រុក​កំពង់ត្រាច ខេត្ត​កំពត​។ ជនសង្ស័យ ឈ្មោះ​សេង សៀង​លេង ភេទ​ប្រុស អាយុ​៣០​ឆ្នាំ រស់នៅ​ភូមិ ឃុំ កន្លែង​ឃាត់ខ្លួន​ខាងលើ​។ វត្ថុតាង​ដែល​កម្លាំង សមត្ថកិច្ច​រឹបអូស​បាន​រួមមាន ថ្នាំញៀន​ប្រភេទ​ម៉ា​ទឹកកក ចំនួន​៣០​កញ្ចប់​តូច និង​ទូរស័ព្ទដៃ​ម៉ាក​ណូគា​អិន​ចុច​ពិល ២​គ្រឿង​។ ជនសង្ស័យ ត្រូវបាន​កម្លាំង​ធ្វើ​ការឃាត់ខ្លួន ខណៈ​កំពុង​ដេក​លើ​អង្រឹង នៅ​ខាងក្រោយ​ផ្ទះ​ប្រជាពលរដ្ឋ រងចាំ​បក្ខពួក​មក​ទទួល​ថ្នាំ​ញៀន យកទៅ​លក់​បន្ត ឬ​ក៏​ទិញ​យក​ទៅ​ប្រើប្រាស់​។​
​បច្ចុប្បន្ន ជនសង្ស័យ ត្រូវ​នាំខ្លួន​មក​សាកសួរ​នៅឯ ស្នងការដ្ឋាន​នគរបាល​ខេត្ត ដើម្បី​កសាង​សំណុំរឿង ចាត់ការ​ទៅតាម​ផ្លូវច្បាប់​៕
khada0249

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya