ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីដល់លើហើយ!  អំពើពុករលួយ និងការអនុវត្តខុសពីតួនាទីភារកិច្ច របស់លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ​  ||     ល្បី ឈ្មួញសម្រុកដឹកជញ្ជូនឈើចេញពីឃុំកន្ទួត ស្រុកចិត្របុរី​​  ||     ល្បី! អ្នកមានលុយ អ្នកមានអំណាច ទន្រ្ទានកាន់កាប់ដីចំណីព្រែក ក្នុងស្រុកកំពង់សិលា យ៉ាងរលូន?​  ||     លោក ម៉េង សំណាង ដែលជានាយរងការិយាល័យ និងជាមនុស្សជំនិតរបស់លោក ជ្រិញ គឹមនី នៅតែមានអំណាចធំធេងក្នុងការប្រមូលលុយពីបទល្មើសព្រៃឈើ?​  ||     លោក មាស ញឹម អនុប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារ កំពុងមរងការរិះគន់ ពីមជ្ឈដ្ឋាន មួយចំនួនថាបានប្រើប្រាស់រថយន្ត ស្លាកលេខ ខ ភ ម ដឹកជញ្ជូនបទល្មើសព្រៃឈើ?​  ||   

» Breaking News, ព័ត៌មានជាតិ » នាំ​ទណ្ឌិត​ម្នាក់​និង​អនុប្រធាន​ពន្ធនាគារ​ម្នាក់ មក​ភ្នំពេញ​ដើម្បី​សួរនាំ​ ​

នាំ​ទណ្ឌិត​ម្នាក់​និង​អនុប្រធាន​ពន្ធនាគារ​ម្នាក់ មក​ភ្នំពេញ​ដើម្បី​សួរនាំ​ ​

ខេត្ដ​រតនគិរី ៖ កាលពី​ថ្ងៃ​ទី​១៦ ខែ​ធ្នូ ឆ្នាំ​២០១៦ អគ្គនាយកដ្ឋាន​ពន្ធនាគា​រ និង​មន្ដ្រីនគរបាល​ខេត្ដ​រតនគិរី​បញ្ចប់​ការស៊ើបអង្កេត​ពាក្យ​ប្ដឹង ចោទប្រកាន់​រឿង អាស្រូវ​របស់​ប្រធាន​ពន្ធនាគារ​ខេត្ដ ហើយ​ប៉ុន្ដែ​លទ្ធផល​មិន​ទាន់​ត្រូវបាន បញ្ចេញ​ឱ្យដឹង​ជា​សាធារណៈ​នៅឡើយ ។ ជាមួយគ្នា​នោះ​សាក្សី​ជា​ទណ្ឌិត​ម្នាក់ និង មន្ដ្រី​អនុប្រធាន​ពន្ធនាគារ​មួយ​រូប​ត្រូវ បាន​ក្រុមការងារ​នៃ​អគ្គនាយកដ្ឋាន​ពន្ធ នាគារ​នាំ​មក​រាជធានី​ភ្នំពេញ​ជា​បណ្ដោះអាសន្ន ដើម្បី​ធានា​សុវត្ថិភាព​និង​ការ ស៊ើបអង្កេត​ប្រកបដោយ​តម្លាភាព​ជុំវិញ​ការចោទប្រកាន់​រឿងអាស្រូវ​របស់ ប្រធាន​ពន្ធនាគារ​ខេត្ដ​រតនគិរី ។​
​រយៈពេល​៣​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​១៤ រហូត ថ្ងៃទី​១៦ ខែ​ធ្នូ មន្ដ្រី​នៃ​អគ្គនាយកដ្ឋាន ពន្ធនាគារ រួម​ជាមួយ​មន្ដ្រី​ខេត្ដ​រតនគិរី បាន​បើក​ការស៊ើបអង្កេត​បណ្ដឹង​ចោទ ប្រកាន់​ប្រធាន​ពន្ធនាគារ​ខេត្ដ លោក ទិន សុវណ្ណនី ជុំវិញ​រឿងអាស្រូវ​១៤​ចំណុច ។​
​អ្នកនាំពាក្យ​អគ្គនាយកដ្ឋាន​ពន្ធនាគា​រ លោក នុត សាវ​នា​អះអាងថា ការផ្ទេរ សាក្សី​និង​ដើមបណ្ដឹង​ពី​កន្លែងកើតហេតុ​ជា​បណ្ដោះអាសន្ន​ដើម្បី​ធានា​ការ ស៊ើប អង្កេត​ឱ្យមាន​ភាព​សុក្រឹត តម្លាភាព និង ចៀសវាង​កុំឱ្យ​មាន​ការគាបសង្កត់ ឬ​ការ ភ័យខ្លាច​ណាមួយ​ទៅលើ​សាក្សី​នៃ​អង្គ ហេតុ ។ លោក​បន្ដថា លទ្ធផល​យ៉ាង​ណា នោះ​ក្រុម​ការងារ​នឹង​ធ្វើ​របាយការណ៍​ជូន​ថ្នាក់ដឹកនាំ​អគ្គនាយកដ្ឋាន ពន្ធនាគារ​នៅ​ពេល​បញ្ចប់​បេសកកម្ម ។​
​ទណ្ឌិត​ដែល​ត្រូវ​បញ្ជូន​ទៅ​ភ្នំពេញ​គឺ ស្ដ្រី​ឈ្មោះ ទីង ប៉េក និង​អនុប្រធាន​ពន្ធ​នា គារ គឺ​អ្នកស្រី ឆោម ស្រី​ពេជ្រ ។ កាល ពី​ដើម​សបា្ដហ៍​នេះ​ពាក្យបណ្ដឹង​របស់​មន្ដ្រី ពន្ធនាគារ​ខេត្ដ​រតនគិរី​៣២​នាក់​ត្រូវបាន គេ​បង្ហោះ​លើ​បណ្ដាញ​ទំនាក់ទំនង​សង្គម ហ្វេ​សប៊ុក (Facebook) ហើយ​ត្រូវបាន គេ​ចែកចាយ​បន្ដ​ពី​ម្នាក់​ទៅ​ម្នាក់ ។ ពាក្យ បណ្ដឹង​របស់​មន្ដ្រី​ពន្ធនាគា​រទាំង​៣២​នាក់ ប្ដឹងទៅ​អគ្គនាយក​ពន្ធនាគារ​ដោយ​ចោទប្រកាន់​ប្រធាន​ពន្ធនាគារ​ខេត្ដ​រតនគិរី ពី រឿងអាស្រូវ​ចំនួន​១៤​ចំណុច​រួម​មាន​ការប្រព្រឹត្ដ​អំពើ​ពុករលួ​យ នាំ​អ្នកទោស​ចេញ ទៅ​ធ្វើការ​ក្រៅ​ពន្ធនាគារ និង​នាំ​អ្នកទោស ជា​ស្ដ្រី​ទៅ​រួមរ័ក​ក្រៅ​ពន្ធនាគារ​ជាដើម ។​
​ប្រធាន​កងការពា​រ​ពន្ធនាគារ​លោក ក​យ ព្រេ​ល កត់សម្គាល់ថា ការ​ចោទ ប្រកាន់​របស់​មន្ដ្រី​ពន្ធនាគា​រទាំង​៣២​រូប មិន​មាន​ភស្ដុតាង​ជាក់លាក់​ឡើយ ។
​កំណត់ហេតុ​សាកសួរ​របស់​មន្ដ្រី​ពន្ធនាគារ​ខេត្ដ​រតនគិរី​ទៅលើ​សាក្សី​ជា ស្ដ្រី ទណ្ឌិត​ឈ្មោះ ទីង ប៉េក ដែល​ដើមចោទ បាន​ប្ដឹង​ថា នាង​ត្រូវបាន​ប្រធាន​ពន្ធនាគារ នាំ​ចេញ​ក្រៅ​ដើម្បី​រួម​ភេទ​ឃើញ​មាន ស្នាម​មេដៃ និង​បញ្ជាក់​ថា ប្រធាន​ពន្ធ នាគារ​មិន​បាន​រួមរ័ក​ជាមួយ​នាង​ដូច ពាក្យ​ចចាមអារ៉ាម​នោះទេ ។​
​ប្រធាន​ពន្ធនាគារ​ខេត្ដ​រតនគិរី លោក ទិន សុវណ្ណនី បាន​បដិសេធ​ការ​ចោទ ប្រកាន់​ទាំងអស់​របស់​មន្ដ្រី​ក្រោម​ឱវាទ ។ លោក​បាន​ចោទប្រកាន់​ក្រុម​អ្នក​ដែល ប្ដឹង​រូបលោក​នោះ​វិញ​ថា ជា​អ្នក​ដែល​មិន បាន​បំពេញ​ការងារ​តាម​តួនាទី ។ លើស ពី​នេះ​មន្ដ្រី​ខ្លះ​បាន​ជក់​គ្រឿងញៀន និង ដើរ​រកស៊ី​ជា​ឯកជន​មិន​មក​ធ្វើការ ។ លោក ថា ពួកគេ​ខឹង​ហើយ​ប្រឌិត​រឿង​ប្ដឹង​រូប លោក​បន្ទាប់ពី​លោក​បាន​ហៅ​ពួកគេ មក​អប់រំ​និង​ធ្វើ​កិច្ចសន្យា​ឱ្យ​គោរព​វិន័យ​អង្គភាព ៕
11202060_1681039105473003_1840063534337696966_n 12373175_1681039108806336_7219317844138296176_n 12373380_1681039118806335_5361821808695923898_n 12392000_1681039095473004_1201379151639385702_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya