ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក លឹម លក្ខណ៍ ដែលចូលក្របខ័ណ្ឌ ៣ឆ្នាំ ទទួលមុខតំណែងជានាយរងការិយាល័យសន្តិសុខឯកជន នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ពាក់ស័ក្តិ៤យ៉ាងហំ ហើយល្បីថា រត់ការបន្តយកតំណែងជាស្នងការរង ខេត្តកណ្តាល?​  ||     ជនល្មោភលុយកាក់ យកសាសនាព្រះយ៉េស៊ូវ ធ្វើអាជីវកម្ម បានឈូសឆាយដីកប់សពបងប្អូនអ្នកជឿព្រះយ៉េស៊ូវ ពុះជាដីឡូតិលក់ បង្កភ្ញាក់ផ្អើលខ្លំាង នៅសៀមរាប​  ||     បែកធ្លាយ ! លោក ជា វណ្ណៈ និងលោក ថន សឿន សង្ស័យពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើ នៅតំបន់អូរហ៊ុច ដែលកម្លាំងចម្រុះចុះបង្ក្រាបពីម្សិលមិញ​  ||     ហេតុអីក៏នាយនគរបាលម្នាក់នេះ  ទើបចូលក្របខ័ណ្ឌនគរបាលជាតិ បាន៣ឆ្នាំសោះ ពាក់ស័ក្តិ៤ និងមានតំណែងជានាយរងការិយាល័យថែមទៀត?​  ||     ទីតាំងស្តុកឈើឥតច្បាប់មួយកន្លែង របស់មេឈ្មួញ ឈ្មោះ ថា រកស៊ីជួញដូរព្រៃឈើច្រើនឆ្នាំកន្លងមកហើយ សមត្តកិច្ចនិងមន្ដ្រីជំនាញមិនដែលធ្វើការបង្ក្រាប​  ||   

» ព័ត៌មានជាតិ » ឡាន​បុក​ម៉ូតូ បណ្តាល​ឲ្យ​២​នាក់​រងរបួស​ធ្ងន់ បែកក្បាល បាក់ជើង និង​កដៃ ​

ឡាន​បុក​ម៉ូតូ បណ្តាល​ឲ្យ​២​នាក់​រងរបួស​ធ្ងន់ បែកក្បាល បាក់ជើង និង​កដៃ ​

កណ្តាល ៖ នៅ​ម៉ោង​១១​និង​៣០​នាទី ថ្ងៃទី​១៧ ខែ​ធ្នូ ឆ្នាំ​២០១៥ នេះ ត្រូវ​ចំណុច ផ្លូវជាតិ​លេខ​១ ចន្លោះ​គីឡូម៉ែត្រ​លេខ ៥១-៥២ ភូមិ​គគីរ​ធំ ឃុំ​គគី​ធំ ស្រុក​កៀនស្វាយ ខេត្ត​កណ្តាល​។​
​គ្រោះថ្នាក់​នេះ បង្កឡើង​ដោយ រថយន្ត និង​ម៉ូតូ ដែល​ជិះ​ក្នុង ទិសដៅ​ច្រាស់ទិស​គ្នា រថយន្ត​បង្ក​ម៉ាក កាមរី បា​ឡែន ពណ៌​ទឹក​មាន​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2AD-5986 បើកបរ​ដោយ​ឈ្មោះ ឡី ឌី​ណា ប្រុស​អាយុ ៣០​ឆ្នាំ មាន​ទី​លំ ផ្ទះ​លេខ​45E0 នៅ​ភូមិ​១១ សង្កាត់ ជ័យជំនះ ខណ្ឌដូនពេញ បាន​ធ្វើដំណើរ​ពី ភ្នំពេញ​ឆ្ពោះទៅ​អ្នក​លឿង​លុះដល់​ចំនុច ចន្លោះ​គីឡូម៉ែត្រ លេខ​៥១-៥២ រថយន្ត​នេះ ក៏​បាន​បុក​ម៉ូតូ​មួយ​គ្រឿង​មាក សេ​១២៥ ពាក់​ស្លាក​លេខ ស្វាយរៀង D-8970 សេរី​ឆ្នាំ​២០១៤ បើកបរ​ដោយ​ឈ្មោះ​វ៉ា រត់​ធី ប្រុស អាយុ​២២​ឆ្នាំ នៅ​ភូមិ​បាយាប ឃុំ​បាសាក់ ស្រុក​ស្វាយជ្រំ ខេត្ត​ស្វាយរៀង​(​រងរបួស​ក្បាល​)​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ភ្នំពេញ ។ ក្នុងនោះ​នារី​ម្នាក់ទៀត​ឈ្មោះ​ណៃ គីម​ស្រី អាយុ​១៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ ឱ​ម៉ាល់ ឃុំ​បាធាយ ស្រុក​បាធាយ ខេត្ត​កំពង់ចាម ក៏​បាន​រងរបួស​បាក់​ជើង​ស្ដាំ និង​បាក់ករ​ដៃស្ដាំ​ផងដែរ ហើយ ត្រូវបាន បញ្ជូន​ទៅ​មន្ទីរពេទ្យ​ភ្នំពេញ​ទាំង​ពីរ​នាក់ ម៉ូតូ​នេះ​ធ្វើដំណើរ​ពី​អ្នក​លឿង​ទៅ ភ្នំពេញ​ទិសដៅ បញ្ច្រាស់ទិស​គ្នា លុះ​ដល់​ចំ​ខាងលើ​ម៉ូតូ​បាន​បើក​វ៉ា​រឺ​ម៉ក​ក្នុង ទិសដៅ​ស្រប​ហើយ​ជ្រុល​ល្បឿន​ទៅ​លើ គន្លង​ផ្លូវ​រថយន្ត​ទើប​ត្រូវ​រថយន្ត​បង្ក​បុក​បណ្ដាល​អោយ​របួស​អ្នកជិះ​ម៉ូតូ​តែម្ដង​៕

Hong-0481 Hong-0482 Hong-0483

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya