ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក លឹម លក្ខណ៍ ដែលចូលក្របខ័ណ្ឌ ៣ឆ្នាំ ទទួលមុខតំណែងជានាយរងការិយាល័យសន្តិសុខឯកជន នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ពាក់ស័ក្តិ៤យ៉ាងហំ ហើយល្បីថា រត់ការបន្តយកតំណែងជាស្នងការរង ខេត្តកណ្តាល?​  ||     ជនល្មោភលុយកាក់ យកសាសនាព្រះយ៉េស៊ូវ ធ្វើអាជីវកម្ម បានឈូសឆាយដីកប់សពបងប្អូនអ្នកជឿព្រះយ៉េស៊ូវ ពុះជាដីឡូតិលក់ បង្កភ្ញាក់ផ្អើលខ្លំាង នៅសៀមរាប​  ||     បែកធ្លាយ ! លោក ជា វណ្ណៈ និងលោក ថន សឿន សង្ស័យពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើ នៅតំបន់អូរហ៊ុច ដែលកម្លាំងចម្រុះចុះបង្ក្រាបពីម្សិលមិញ​  ||     ហេតុអីក៏នាយនគរបាលម្នាក់នេះ  ទើបចូលក្របខ័ណ្ឌនគរបាលជាតិ បាន៣ឆ្នាំសោះ ពាក់ស័ក្តិ៤ និងមានតំណែងជានាយរងការិយាល័យថែមទៀត?​  ||     ទីតាំងស្តុកឈើឥតច្បាប់មួយកន្លែង របស់មេឈ្មួញ ឈ្មោះ ថា រកស៊ីជួញដូរព្រៃឈើច្រើនឆ្នាំកន្លងមកហើយ សមត្តកិច្ចនិងមន្ដ្រីជំនាញមិនដែលធ្វើការបង្ក្រាប​  ||   

» ព័ត៌មានជាតិ » បុរស​ម្នាក់​ឃាត់ខ្លួន បន្ទាប់​ពី​ជិះឡាន​បុក​ម៉ូតូ​ស៊ី​រ៉ែ​ន​នគរបាល កំពុងបើក​នាំ ក្បួន​ប្រតិភូ​អាស៊ាន ​

បុរស​ម្នាក់​ឃាត់ខ្លួន បន្ទាប់​ពី​ជិះឡាន​បុក​ម៉ូតូ​ស៊ី​រ៉ែ​ន​នគរបាល កំពុងបើក​នាំ ក្បួន​ប្រតិភូ​អាស៊ាន ​

ភ្នំពេញ​៖ យុវជន​ម្នាក់​ដែល ជា​និស្សិត​ខ្មែរ រៀន​នៅ​ប្រទេស​អូស្ត្រាលី ត្រូវបាន​កម្លាំង​នគរបាល ធ្វើការ​ឃាត់ខ្លួន បន្ទាប់ពី​បាន ជិះ​រថយន្ត រ៉េ​ហ្វ័​រ របស់ខ្លួន បុក​ត្រូវ​ម៉ូតូ​ស៊ី​រ៉ែ​ន របស់​នគរបាល ដែល​កំពុង​បើក​នាំ​ក្បួន ប្រតិភូ​អាស៊ាន កាត់​ផ្លូវ​នរោត្តម នៅ​ម៉ោង​៨​និង​៤០​នាទី ព្រឹក​ថ្ងៃ​ទី​១៧ ខែ​ធ្នូ ឆ្នាំ​២០១៥​នេះ នៅក្នុង​ខណ្ឌ​ដូនពេញ​។ ករណី​រថយន្ត​បុក​ម៉ូតូ​នាំ​ក្បួន​របស់​ប្រតិភូ​អាស៊ាន នេះ កើតឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​១៧ ខែ​ធ្នូ នេះ ស្ថិត​នៅ​ចំណុច​ផ្លូវ​លេខ​១៨៤ កែង​ផ្លូវ​នរោត្តម ក្នុង​សង្កាត់​ជ័យជំនះ ខណ្ឌដូនពេញ​។ មន្ត្រីនគរបាល បាន​បន្តទៀតថា ករណីនេះ បាន​បង្កឡើង​ដោយ​បុរស​ម្នាក់​ជា និស្សិត​ខ្មែរ ដែល​រៀន​នៅ​ប្រទេស​អូស្ត្រាលី មិន​ទាន់​ស្គាល់​អត្តសញ្ញាណ ព្រោះ ក្រោយ​ឃាត់ខ្លួន មន្ត្រីនគរបាល បាន​នាំ​ខ្លួន​ភ្លាមៗ​ទៅកាន់​ស្នងការ នគរបាល​រាជធានី​ភ្នំពេញ​៕
CH-00926 CH-00927 CH-00929

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya