ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក លឹម លក្ខណ៍ ដែលចូលក្របខ័ណ្ឌ ៣ឆ្នាំ ទទួលមុខតំណែងជានាយរងការិយាល័យសន្តិសុខឯកជន នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ពាក់ស័ក្តិ៤យ៉ាងហំ ហើយល្បីថា រត់ការបន្តយកតំណែងជាស្នងការរង ខេត្តកណ្តាល?​  ||     ជនល្មោភលុយកាក់ យកសាសនាព្រះយ៉េស៊ូវ ធ្វើអាជីវកម្ម បានឈូសឆាយដីកប់សពបងប្អូនអ្នកជឿព្រះយ៉េស៊ូវ ពុះជាដីឡូតិលក់ បង្កភ្ញាក់ផ្អើលខ្លំាង នៅសៀមរាប​  ||     បែកធ្លាយ ! លោក ជា វណ្ណៈ និងលោក ថន សឿន សង្ស័យពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើ នៅតំបន់អូរហ៊ុច ដែលកម្លាំងចម្រុះចុះបង្ក្រាបពីម្សិលមិញ​  ||     ហេតុអីក៏នាយនគរបាលម្នាក់នេះ  ទើបចូលក្របខ័ណ្ឌនគរបាលជាតិ បាន៣ឆ្នាំសោះ ពាក់ស័ក្តិ៤ និងមានតំណែងជានាយរងការិយាល័យថែមទៀត?​  ||     ទីតាំងស្តុកឈើឥតច្បាប់មួយកន្លែង របស់មេឈ្មួញ ឈ្មោះ ថា រកស៊ីជួញដូរព្រៃឈើច្រើនឆ្នាំកន្លងមកហើយ សមត្តកិច្ចនិងមន្ដ្រីជំនាញមិនដែលធ្វើការបង្ក្រាប​  ||   

» ព័ត៌មានជាតិ » ប៉ូលិស​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ករណី​លួច​ម៉ូតូ​ ​

ប៉ូលិស​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ករណី​លួច​ម៉ូតូ​ ​

ភ្នំពេញ​៖​កម្លាំង​នគរបាល​ប៉ុសិ៍្ត​រដ្ឋបាល​ស្ទឹង​មានជ័យ​ចាប់​ឃាត់​ខ្លួន​ជនសង្ស័យ​ម្នាក់​កាលពី​វេលា ម៉ោង​៤​ទៀប​ភ្លឺ ថ្ងៃទី​១៧ ខែ​ធ្នូ ឆ្នាំ​២០១៥ នៅ​ចំណុច​មុខ​ផ្ទះ​លេខ​០០៨​សេ ផ្លូវលំ ភូមិ​មាន​ជ័យ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ ពាក់ព័ន្ធ​ករណី​លួច​ម៉ូតូ​។​
​សមត្ថកិច្ច​នគរបាល​ប៉ុសិ៍្ត​រដ្ឋបាល​បាន​ប្រាប់​ឲ្យដឹងថា ជនសង្ស័យ​មាន​ឈ្មោះ សឿន ចាន់​ដេវិត ភេទ​ប្រុស អាយុ​២១​ឆ្នាំ មុខរបរ​និង​ទីលំនៅ​មិន​ពិតប្រាកដ​។ ចំណែក​ជនរងគ្រោះ​ជា ម្ចាស់​ម៉ូតូ​ឈ្មោះ ឆាំ ផារិន ភេទ​ស្រី អាយុ​២៥​ឆ្នាំ ចុងភៅ​ធ្វើ​ម្ហូប​នៅ​ក្រុមហ៊ុន​ហា​ហ្គា ស្នាក់​នៅផ្ទះ កើតហេតុ​ខាងលើ​។​
​សមត្ថកិច្ច​បន្តថា មុនពេល​កើតហេតុ​គឺ​ជនរងគ្រោះ​ម្ចាស់​ម៉ូតូ​គាត់​បាន​ចត​ម៉ូតូ​របស់​គាត់ ទុក​ចោល​នៅ​មុខ​ផ្ទះ​ហើយ​ដើរ​ចូល​ក្នុងផ្ទះ​សម្រាក់ ពេល​នោះ​ជនសង្ស័យ​ក៏​បាន​ឃើញ​ម៉ូតូ​ទុក ចោល​ក៏​ធ្វើ​សកម្មភាព​លួច​យក​ម៉ូតូ​នោះ​។ ក៏ប៉ុន្ត​ដោយ​សារញាតិ​ជិតខាង​ឃើញ​ទាន់​ក៏​ស្រែកឆោ ឡោ​ឡើង​បណ្តាលឲ្យ​មាន​ការភ្ញាក់​ផ្អើល​ដល់​អ្នកភូមិក៏​នាំគ្នា​ដេញ​ចាប់ខ្លួន​ប្រគល់ឲ្យ​សមត្ថកិច្ច​។ ក្នុង​នោះ​សមត្ថកិច្ច​យើង​ក៏​បាន​ដកហូត​បាន​នូវ​វត្ថុតាង​ម៉ូតូ​១​គ្រឿង​ម៉ាក​គុប​ជ្រុង​សេ​៥០ ពណ៌​ទឹក ប៊ិច ពាក់​ស្លាក​លេខ​កំពង់ស្ពឺ​1A-4354 ជា​កម្ម​សិទ្ធ​របស់​ជន​រងគ្រោះ​ខាងលើ និង​ដកហូត​សោរ ទីប​លេខ​៨​ចំនួន​១​ដើម ដែក​ចុង​ស្រួច​១ ទុលឺ​វិសដ​ង​ជ័រ​ចំនួន​១ ហើយ​វត្ថុតាង​ទាំងនេះ​ជា​មធ្យោ បាយ​ធ្វើ​សកម្មភាព​។​
​សមត្ថកិច្ច​ប៉ុសិ៍្ត​រដ្ឋបាល​បន្តថា ក្រោយ​ពី​សួរនាំ​ជនសង្ស័យ​រួចរាល់​សមត្ថកិច្ច​យើង​ក៏បាន ធ្វើការ​ប្រគល់​ម៉ូតូ​ឲ្យ​ជនរងគ្រោះ​វិញ​។ ចំណែក​ជនសង្ស័យ​សមត្ថកិច្ច​យើង​បាន​កសាង​សំណុំ រឿង​បញ្ជូនបន្ត​ទៅ​កាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌមានជ័យ ដើម្បី​ចាត់ការ​បន្ត​តាមច្បាប់​៕
12391360_449890081862754_4625963846314834002_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya