ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! ប្រជាពលរដ្ឋ២គ្រួសាររស់នៅភូមិសំពោច ឃុំឃ្សឹម ចោទប្រកាន់ មន្ត្រីយោធាអធិការកិច្ចនិងបក្ខពួកថា បានគម្រាមជំរិតយកលុយចំនួន៤លាន៨សែនរៀល ពាក់ព័ន្ធឈើ៤រទេះ?​  ||     ​គម្រោង​​ដេញ​ថ្លៃ​ធ្វើ​ផ្លូវ​៤​កន្លែង​ ​ស្រុកកំពង់សៀម​​ ថវិកា​ជាតិ​ជិត​៥០០លាន​ លោក ​ឡី មិច ​នាយករង​រដ្ឋ​បាល​ខេត្ត​កំពង់ចាម ​ដេញ​អ្នក​សារ​ព័ត៌មាន​ មិន​ឲ្យ​ថតរូប បង្កការភ្ញាក់ផ្អើ់លនៅកំពង់ចាម​  ||     មេឈ្មួញម្ចាស់ដេប៉ូឈើចាស់វស្សា មានជំនាញចាយលុយស្រុកត្បែងមានជ័យ អាងខ្នងបង្អែករឹងមាំ ហ៊ានធ្វើអ្វីៗស្រេចតែចិត្ត ដោយអាងអំណាចទឹកលុយ?​  ||     ល្បីលោក នូ និច មេប៉ុស្តិ៍នគរបាលការពារ ព្រំដែនច្រកដូនរ័ត្ន កំពុងឃុបឃិតគ្នា ជាមួយឈ្មួញឈ្មោះ ថៃ គា ឱ្យមានការដឹកជញ្ជូនផលអនុផលព្រៃឈើ ឆ្លងដែនទៅប្រទេសវៀតណាម​  ||     ល្បីឈ្មោះចែឡែន នៅតែប្រើរថយន្ត៣គ្រឿងដឹកជញ្ជូនឈើ យកទៅលក់នៅខេត្តកំពង់ធំ តែសមត្ថកិច្ច នៅតែធ្វើដេកលក់​  ||   

» ព័ត៌មានជាតិ » បុរស​ម្នាក់​ផឹកស្រា​ក្លែម​នយោបាយ​ទីបំផុត ម្នាក់​ដេកពេទ្យ ម្នាក់​ជាប់ទ្រុង​ ​

បុរស​ម្នាក់​ផឹកស្រា​ក្លែម​នយោបាយ​ទីបំផុត ម្នាក់​ដេកពេទ្យ ម្នាក់​ជាប់ទ្រុង​ ​

កំពង់ស្ពឺ​៖ មនុស្ស​២​នាក់​ដែល​ផឹកស្រា​ជាមួយគ្នា សមត្ថកិច្ច​ចាប់ខ្លួន​និង​ម្នាក់​ទៀត​ត្រូវ​បញ្ជូន​ទៅ​សង្គ្រោះ​ខណៈ​ពួកគេ​ផឹកស្រា​ក្លែម​នយោបាយ​ដោយ​ប្រកាន់​ន​ន្នា​ការរៀងៗ​ខ្លួន​ទីបំផុត​ជនដៃដល់​ដែល​កាន់​ខាង​បក្សប្រឆាំង​បាន​ស្ទុះ​យក​កាំបិតផ្គាក់​កាប់​ទៅលើ​គូបដិបក្ខ​ប​បណ្តាលឣោយ​រងរបួស​ធ្ងន់​។​
​ករណី​នេះ​កើតឡើង​នៅវេលា​ម៉ោង​១៧​និង​១៥​នាទី​ថ្ងៃ​ទី​១៦​ធ្នូ​២០១៥​នៅ​ភូមិឣ​ណ្តូ​ង​ប្រាំ​ឃុំ​ស្រង់​ស្រុក​គងពិសី​ខេត្ត​កំពង់ស្ពឺ​។​
​ប្រភព​ពី​សមត្ថកិច្ច​បា​ន​ឣោ​យ​ដឹង​ថា​រវាង​ជនរងគ្រោះ​នឹង​ជនដៃដល់​គឺជា​មនុស្ស​ស្គាល់គ្នា​។ មុនពេល​កើតហេតុ​គឺ​ពួក​គឹ​បាន​ផឹកស្រា​ជាមួយ​គ្នា​រហូត​ដល់​ស្រវឹង​រៀងៗ​ខ្លួន​ក៏​បែកគំនិត​និយាយ​ពី​រឿង​គណបក្សនយោបាយ​ពេល​នោះ​ជនដៃដល់​ដែល​កាន់​ខាង​បក្ស​ប្រឆាំង​ដោយ​ខឹង​នឹង​ជនរងគ្រោះ​ដែល​កាន់​ខាង​បក្ស​កាន់ឣំណាច​បាន​ស្តីថា​ឣោ​យ​គេ​វិល​មក​គាំទ្រ​គណបក្ស​ប្រជាជន​វិញ​ធ​ក​វើ​ឣោ​យ​រូបគេ​ទប់​កំហឹង​មិន​បាន​ក៏​ស្ទុះ​ទៅ​យក​កាំបិតផ្គា់​កាប់​ទៅលើ​ជនរងគ្រោះ​ចំ​គល់់​ក​២​កាំបិត​បណ្តាលឣោយ​រងរបួស​ធ្ងន់​ពេល​នោះ​គេ​ប្រុង​រត់គេចឋ្លួន​ដែរ​តែ​ត្រូវ​សមត្ថកិច្ច​ឃាត់​បាន​ភ្លាមៗ​នៅ​កន្លែងកើតហេតុ​។ ជនដៃដល់​មានឈ្មោះ​សែម​សុខ​ដែត​ភេទ​ប្រុស​ឣា​យុ​២០​ឆ្នាំ​និង​ជនរងគ្រោះ​ឈ្មោះ​ង៉ែត​សុខ​ហេង​ភេទ​ប្រុស​ឣា​យុ​៣២​ឆ្នាំ​រស់នៅ​កន្លែងកើតហេតុ​ជាមួយគ្នា​។​
​សមត្ថកិច្ច​នគរបាល​ស្រុក​គងពិសី​បាន​ឣោ​យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​១៧​ធ្នូ​២០១៥​ថា​ក្រោយ​ឃាត់ខ្លួន​សមត្ថកិច្ច​បានក​សាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល​ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​។ ចំណែក​ជនរងគ្រោះ​កំពុង​សំរាក​ព្យាបាល​នៅ​មន្ទី​ពេទ្យ​នៅ​ភ្នំពេញ​៕
12376820_449882991863463_5472527073759563665_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya