ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី ឈ្មួញសម្រុកដឹកជញ្ជូនឈើចេញពីឃុំកន្ទួត ស្រុកចិត្របុរី​​  ||     ល្បី! អ្នកមានលុយ អ្នកមានអំណាច ទន្រ្ទានកាន់កាប់ដីចំណីព្រែក ក្នុងស្រុកកំពង់សិលា យ៉ាងរលូន?​  ||     លោក ម៉េង សំណាង ដែលជានាយរងការិយាល័យ និងជាមនុស្សជំនិតរបស់លោក ជ្រិញ គឹមនី នៅតែមានអំណាចធំធេងក្នុងការប្រមូលលុយពីបទល្មើសព្រៃឈើ?​  ||     លោក មាស ញឹម អនុប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារ កំពុងមរងការរិះគន់ ពីមជ្ឈដ្ឋាន មួយចំនួនថាបានប្រើប្រាស់រថយន្ត ស្លាកលេខ ខ ភ ម ដឹកជញ្ជូនបទល្មើសព្រៃឈើ?​  ||     ភ្ញាក់ផ្អើល! ប្រជាពលរដ្ឋ២គ្រួសាររស់នៅភូមិសំពោច ឃុំឃ្សឹម ចោទប្រកាន់ មន្ត្រីយោធាអធិការកិច្ចនិងបក្ខពួកថា បានគម្រាមជំរិតយកលុយចំនួន៤លាន៨សែនរៀល ពាក់ព័ន្ធឈើ៤រទេះ?​  ||   

» ព័ត៌មានជាតិ » ចូល​ច្រៀង​ខារ៉ាអូខេ​ស្រវឹង​ខឹង​នារី​មេកា​ទះ​ក​ភ្លៀង​មួយ​ដៃ សមត្ថកិច្ច​ឃាត់ខ្លួន​ ​

ចូល​ច្រៀង​ខារ៉ាអូខេ​ស្រវឹង​ខឹង​នារី​មេកា​ទះ​ក​ភ្លៀង​មួយ​ដៃ សមត្ថកិច្ច​ឃាត់ខ្លួន​ ​

ភ្នំពេញ​៖ បុរស​ម្នាក់​បាន​ចូល​ច្រៀង​ខា​រ៉ាខូ​ខេ​ដោយសារតែ​ស្រវឹង​ខ្លាំង​ពេក​ក៍​ខឹង​នារី​ជា​មេកា​បាន​ទះកំភ្លៀង​នាង​មួយ​ដៃ​បណ្តាលអោយ​រងរបួស​ស្រាល នៅក្នុង​ហាង​ខារ៉ាអូខេ អឹម​ភឺ​រៀល កាលពី​វេលា​ម៉ោង ២​និង​០០​នាទី​យប់​ថ្ងៃទី​១៧​ខែ​ធ្នូ ឆ្នាំ​២០១៥ ក្នុង​ខារ៉ាអូខេ អឹម​ភឺ​រៀល ដែល​មាន​ទីតាំង​ស្ថិតនៅតាម​បណ្ដោយ​ផ្លូវ ១៩៨៦ ស្ថិតក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ។​
​នារី​មេកា​រងគ្រោះ​មានឈ្មោះ ស្រី​លក្ខណ័ អាយុ​២៧​ឆ្នាំ មុខរបរ​មេកា ស្នាក់នៅ​ផ្ទះជួល​នៅ​ម្ដុំ​កាំ​កូសុី​ធី ស្ថិតក្នុង​សង្កាត់​ទួល​សង្កែ ខណ្ឌ​ឫស្សីកែវ ស្រុកកំណើត​ក្នុង សង្កាត់​ទួល​សង្កែ ខណ្ឌ​ឫស្សីកែវ
​ចំណែក​ជន​បង្ក​មិន​ស្គាល់ឈ្មោះ​ទេ​គ្រាន់តែ​ដឹងថា មាន​អាយុប្រមាណ​ជា​២៧​ឆ្នាំ​
​តាម​ប្រភព​ព័ត៌មាន​ពី​នារី​រងគ្រោះ​បានអោយដឹង​ថា​មុនពេល​កើតហេតុ​រូប​នាង​បាន​ចូល​ក្នុង​បន្ទប់​ដែល​ជន​បង្ក​ច្រៀង​ពេលនោះ​ជន​បង្ក​បាន​ដេញ​នាង​ចេញ​ក្រៅ នាង​ក៏​ដើ​ចេញ លុះ​ចប់​ម៉ោង​ធ្វើការ​នារី​ជា​មេកា​នោះ​បាន​ចូល​ទៅក្នុង​បន្ទប់​នោះ​ម្តងទៀត​ដើម្បី​បបួល​មិត្តភក្ដិ​ស្រី​ម្នាក់​ទៀត​ទៅញុំា​ស៊ុ​បពេល​ចូល​ទៅ​ដល់ ស្រាប់តែ​ជន​បង្ក​បាន​ដេញ​នារី​រងគ្រោះ​អោយ​ចេញ​ក្រៅ​ម្តងទៀត​តែ​នាង​ប្រាប់​ថា​ដល់​ម៉ោង​ហើយៗ​ខ្ញុំ​ហៅ​មិត្ត​ខ្ញុំ​ទៅញុំ​ា​ស៊ុប​តើ ពេល​នោះ​ជន​បង្ក​ខឹង​ក៏​ស្ទុះ​មក​ទះកំភ្លៀង​នាង​ចំនួន​មួយ​ដៃ​បណ្តាលអោយ​រងរបួស​ស្រាល​តែម្តង​។ ហើ​បុរស​ខាងលើ​បាន​ដើរចេញ មក​ខាងក្រៅ​ហាង​បាន​ស្រែក​ឡូឡា​ហើយ​បាន​និយាយ​ទាំង​ក្អេងក្អាង​ថា​ចង់​ហៅ​អ្នក​ណា​ក៏​គេ​មិន​ខ្លាច​ដែរ​។ ក្រោយមក​ខាង​នារី​រងគ្រោះ​បាន​រាយការណ៍​ទៅ​សមត្ថកិច្ច​ដើម្បី​ជួយ​អន្តរា​គម៍​។ នៅពេល​សមត្ថកិច្ច​មក​ដល់​កន្លែងកើតហេតុ​ដោយ​ភាគី​ទាំងសងខាង​និយាយ​មិន​ត្រូវ​គ្នា​ក៏​ត្រូវបាន​សមត្ថកិច្ច​នាំ​អ្នក​ទាំង​ពីរ​ទៅ​កាន់​ប៉ុស្ដិ៍នគរបាល​រដ្ឋបាល​ភ្នំពេញ​ថ្មី​ដើម្បី​ធ្វើ​ការដោះស្រាយ នៅ​ពេល​មកដល់​ប៉ុស្ដិ៍​នគរបាល​អ្នក​ទាំង​ពី​រ​បាន​និយាយ​សម្របសម្រួល​គ្នា​ជិត​កន្លះ​ម៉ោង​ហើយ​ដោយសារតែ​ជនបង្ក​ព្រម​ទទួល​កំហុស​ហើយ​នារី​រងគ្រោះ​យល់​ថា​ជន​បង្ក​ជា​ភ្ញៀវ​ធ្លាប់​ចូល​មក​ច្រៀង​កន្លែង​នោះ​ផង​ក៏​ព្រម​សម្របសម្រួល​ដោយ​អោយ​ជនរងគ្រោះ​សុំទោស​និង​គ្រាន់តែ​ធ្វើ​កិច្ចសន្យា​ដើម្បី​បញ្ចប់រឿង​តែប៉ុនោះ​៕
1918610_449888215196274_8591706786924913687_n 12368980_449888188529610_7901018978765558114_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya