ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក លឹម លក្ខណ៍ ដែលចូលក្របខ័ណ្ឌ ៣ឆ្នាំ ទទួលមុខតំណែងជានាយរងការិយាល័យសន្តិសុខឯកជន នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ពាក់ស័ក្តិ៤យ៉ាងហំ ហើយល្បីថា រត់ការបន្តយកតំណែងជាស្នងការរង ខេត្តកណ្តាល?​  ||     ជនល្មោភលុយកាក់ យកសាសនាព្រះយ៉េស៊ូវ ធ្វើអាជីវកម្ម បានឈូសឆាយដីកប់សពបងប្អូនអ្នកជឿព្រះយ៉េស៊ូវ ពុះជាដីឡូតិលក់ បង្កភ្ញាក់ផ្អើលខ្លំាង នៅសៀមរាប​  ||     បែកធ្លាយ ! លោក ជា វណ្ណៈ និងលោក ថន សឿន សង្ស័យពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើ នៅតំបន់អូរហ៊ុច ដែលកម្លាំងចម្រុះចុះបង្ក្រាបពីម្សិលមិញ​  ||     ហេតុអីក៏នាយនគរបាលម្នាក់នេះ  ទើបចូលក្របខ័ណ្ឌនគរបាលជាតិ បាន៣ឆ្នាំសោះ ពាក់ស័ក្តិ៤ និងមានតំណែងជានាយរងការិយាល័យថែមទៀត?​  ||     ទីតាំងស្តុកឈើឥតច្បាប់មួយកន្លែង របស់មេឈ្មួញ ឈ្មោះ ថា រកស៊ីជួញដូរព្រៃឈើច្រើនឆ្នាំកន្លងមកហើយ សមត្តកិច្ចនិងមន្ដ្រីជំនាញមិនដែលធ្វើការបង្ក្រាប​  ||   

» ព័ត៌មានជាតិ » អាជីវករ​លក់​ត្រី ចោទ​អ្នក​ទារ​ភាស៊ី ផ្សារ​សួង​ថា បាន​ប្រើ​អំពើហិង្សា បណ្តាល​ឲ្យ រលូត​កូន​៣​ខែ ​

អាជីវករ​លក់​ត្រី ចោទ​អ្នក​ទារ​ភាស៊ី ផ្សារ​សួង​ថា បាន​ប្រើ​អំពើហិង្សា បណ្តាល​ឲ្យ រលូត​កូន​៣​ខែ ​

ត្បូងឃ្មុំ ៖ អាជីវករ​លក់​ត្រី​ម្នាក់ ឈ្មោះ ឡេះ ញ៉ ភេទ​ស្រី អាយុ​៤៤​ឆ្នាំ បាន​ចោទ​ឈ្មោះ រិទ្ធ ភេទ​ប្រុស ជា​ក្រុម ការងារ​ម៉ៅការ ភាស៊ី​ផ្សារ​សួង ថា​បាន​ប្រើ​អំពើហិង្សា មក​លើ​រូប​គាត់​បណ្តាល រលូត​កូន​ក្នុង​ផ្ទៃ​ដែល មាន​អាយុ ៣​ខែ ប៉ុន្តែ​ការចោទប្រកាន់ នេះ ត្រូវបាន​លោក ស្រេង រ៉ា ដែល​ជា​អ្នកវិនិយោគ​ផ្សារ​សួង​ច្រានចោល ដោយ​អះ អាង​ថា ភ្នាក់ងារ​របស់​គាត់​មិន បាន​ប្រព្រឹត្ត​អំពើហិង្សា​លើ​ភាគី​អាជីវករ​នោះទេ​។ កាលពី​ថ្ងៃ​ទី​១១ ខែ​ធ្នូ ឆ្នាំ​២០១៥ ឈ្មោះ រិទ្ធ ជា​ក្រុមការងារ​ទារ​ភាស៊ី​ក្នុង​ផ្សារ​សួង បាន​វាយតប់​គាត់ និង​រុញ ច្រាន​គាត់​ផ្ទប់​ជញ្ជាំង​តូប ដោយសារតែ​រឿង​គាត់ ប្រើប្រាស់​ទឹក​សម្អាត​បរិវេណ​មុខ​តូប​លក់ដូរ​នោះ  ។​
​អាជីវករ​ដដែល​នេះ បានបញ្ជាក់​ថា ចាប់ពី​ថ្ងៃ​កើតហេតុ​មក​ដល់ពេលនេះ គាត់​នៅ​មាន​របួស​និង​បាន​រលូត កូន​ក្នុង​ផ្ទៃ​ដែល មាន​អាយុ​៣​ខែ ដោយ​បច្ចុប្បន្ន រូប​គាត់​កំពុងតែ​ស្ថិត​ក្នុង​ការ សម្រាក​ព្យាបាល​នៅឡើយ ។​
​ទាក់ទិន​ទៅ​និង​ការ​ចោត​ប្រកាន់​នោះ ភាគី​ខាង​អ្នកវិនិយោគ​ផ្សារ លោក ស្រេង រ៉ា បាន​អះអាង​ថា ភ្នាក់ងារ របស់គាត់ មិន​បាន​វាយតប់​លើ​រាង​កាង កាយ​ភាគី​អាជីវករ​នោះ​ទេ គឺ​ភាគី​អាជីវករ​ទេ ដែល​បង្ករ​ហឹង្សារ មកលើ​ភ្នាក់​របស់គាត់​។​
​ទោះជា​យ៉ាងនោះក្តី ភាគី​ខាង​អាជីវករ អ្នកស្រី ឡេះ ញ៉ បានឲ្យដឹង​ទៀត​ថា​ក្រោយពេល​កើតហេតុ អ្នកស្រី បាន​ចូល​ទៅ​ប្តឹង​សមត្ថកិច្ច​នគរបាល​ក្រុង​សួង ដើម្បី​មាន​វិធានការ​ក្នុង​រឿង​នោះ​។​
​ករណីនេះ ខាង​លោក បានទទួល ពាក្យបណ្តឹង និង​បាន​ចាត់ការ​ក្នុង​រឿង​នោះ និង​បាន​កោះហៅ​ភាគី​ទាំងពីរ​មក​ធ្វើ​ការដោះស្រាយ​កាលពី​ថ្ងៃ​ទី​១៤ ខែ​ធ្នូ ឆ្នាំ​២០១៥ ដោយ​មាន​លោក ជា ណារ៉ុន អភិបាលរង​ក្រុង​សួង​ជា​អ្នកសម្របសម្រួល ប៉ុន្តែ ដំណោះស្រាយ  នោះ មិន​បាន​ជោគជ័យ នោះទេ ដោយ​ខណៈ​នោះ ភាគី​ខាង​អាជីវករ បានទាមទារ​សំណង​៣០០០​ដុល្លា​។ លោក អធិការ ថា ករណី​ដដែល​នេះ លោក បាន​ត្រៀម​ឯកសារ​រួចហើយ ដើម្បី​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ត្បូងឃ្មុំ ដើម្បី​ចាត់ការ​បន្ត​៕
1

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya