ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីដល់លើហើយ!  អំពើពុករលួយ និងការអនុវត្តខុសពីតួនាទីភារកិច្ច របស់លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ​  ||     ល្បី ឈ្មួញសម្រុកដឹកជញ្ជូនឈើចេញពីឃុំកន្ទួត ស្រុកចិត្របុរី​​  ||     ល្បី! អ្នកមានលុយ អ្នកមានអំណាច ទន្រ្ទានកាន់កាប់ដីចំណីព្រែក ក្នុងស្រុកកំពង់សិលា យ៉ាងរលូន?​  ||     លោក ម៉េង សំណាង ដែលជានាយរងការិយាល័យ និងជាមនុស្សជំនិតរបស់លោក ជ្រិញ គឹមនី នៅតែមានអំណាចធំធេងក្នុងការប្រមូលលុយពីបទល្មើសព្រៃឈើ?​  ||     លោក មាស ញឹម អនុប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារ កំពុងមរងការរិះគន់ ពីមជ្ឈដ្ឋាន មួយចំនួនថាបានប្រើប្រាស់រថយន្ត ស្លាកលេខ ខ ភ ម ដឹកជញ្ជូនបទល្មើសព្រៃឈើ?​  ||   

» ព័ត៌មានជាតិ » កម្មករ​សំណង់​ម្នាក់ ប្រទះឃើញ​ស្លាប់​នៅ​ក្នុង​ដីឡូត៍​អតីត​សួន​កំសាន្ត​កុមារ ក្នុង​មជ្ឈមណ្ឌល​កំសាន្ត​កោះ​ពេជ្រ សង្ស័យថា​ជា​រឿង​ឃាតកម្ម​ ​

កម្មករ​សំណង់​ម្នាក់ ប្រទះឃើញ​ស្លាប់​នៅ​ក្នុង​ដីឡូត៍​អតីត​សួន​កំសាន្ត​កុមារ ក្នុង​មជ្ឈមណ្ឌល​កំសាន្ត​កោះ​ពេជ្រ សង្ស័យថា​ជា​រឿង​ឃាតកម្ម​ ​

ភ្នំពេញ ៖ កម្មករ​សំណង់​ម្នាក់​ត្រូវបាន​គេ​ប្រទះឃើញ​ស្លាប់​នៅ​ក្នុង​ដីឡូត៍​អតីត​សួន​កំសាន្ត​កុមារ ក្នុង​មជ្ឈមណ្ឌល​កំសាន្ត​កោះ​ពេជ្រ ស្ថិតក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ​។ ហេតុ​កាល​ភ្ញាក់ផ្អើល​នេះ​នៅវេលា​ម៉ោង​ជាង​៥​និង​៣០​នាទី​ល្ងាច ថ្ងៃទី​១៦ ខែ​ធ្នូ ឆ្នាំ​២០១៥ ដោយ​មាន​កុង​ផ្លាក​កេ​ហើយ​មាន​ស្នា​ខ្សែ​រិត​ក និង​ដុំថ្ម​១​ដុំ​យ៉ាង​ធំ​សង្កត់ពីលើ​សាកសព ដែល​គេ​សង្ស័យថា​ជា​រឿង​ឃាតកម្ម ។​
​បើ​តាម​ប្រភព​ពត័មាន​ពី​កម្មករ​សំណង់​ម្នាក់​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ឈ្មោះ សេង ចាន់​ធី អាយុ​៥២​ឆ្នាំ មាន​ស្រុកកំណើត​នៅ ខេត្ត​កំពង់ចាម ។ អតីត​កម្មករ​សំណង់​ដែល​ត្រូវ​គេ​ផ្អាក​ពី​ការងារ​អស់​ប្រមាណ​ជាង​១​ខែ​មក​ហើយ ពិ​ព្រោះ​ខ្លាច​គ្រោះថ្នាក់​នៅក្នុង​មោ៉ង​ធ្វើការ​ដោយ​សារគាត់​ចេះ​តែ​ផឹកស្រា​ស្រវឹង​រាល់ថ្ងៃ បច្ចុប្បន្ន​ស្នាក់នៅ​ក្នុង​រោងស្នាក់នៅ​របស់​កម្មករ​ក្នុង​ដីឡូត៍​អតីត​សួន​កំសាន្ត​កុមារ នៅ​ក្នុង​មជ្ឈមណ្ឌល​កំសាន្ត​កោះ​ពេជ្រ ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ​។​
​ប្រភព​បន្ត​បានឲ្យដឹងថា នៅ​មុន​ពេល​ប្រទះ​ឃើញ​សព​ជនរងគ្រោះ​មាន​កម្មករ​ជា​ច្រើន​នាក់​បាន​ធ្វើ​ការរុះរើ​រោង​ក៏​បាន​ធំក្លិន​ស្អុយ​យ៉ាង​ខ្លាំង​ក៏​បាន​នាំគ្នា​ស្វែងរក និង​វែក​តាម​គុម្ព​ត្រែង​មើល​ក៏​ប្រទះ​ឃើញ​ជើងមនុស្ស​បង្ក​ឲ្យមាន​ការភ្ញាក់ផ្អើ​ល​ឡើង ។ បន្ទាប់​មក​សព​ជនរងគ្រោះ​នៅ​លើ​ខ្លួន​មាន​កុង​ផ្លាក​កេ ហើយ​ខ្សែ​រិត​.​ក​និង​ដុំថ្ម​១​ដុំ​យ៉ាង​ធំ​នៅ​ពីលើ ដែល​ធ្វើឲ្យ​គេ​សង្ស័យថា​ជា​រឿង​ឃាតកម្ម ពិ​ព្រោះ​ជនរងគ្រោះ​ស្លាប់​ត្រូវ​ដោយមាន​កុង​ផ្លាក​កេ​សង្កត់ពីលើ ជាពិសេស​ដុំថ្ម​ដ៏​ធំ​១ ។​
​ប្រភព​នៅ​កន្លែងកើតហេតុ​បានឲ្យដឹង​ទៀតថា មុន​ពេល​ជនរងគ្រោះ​ស្លាប់​ប្រហែល​១​ខែ ជនរងគ្រោះ​ត្រូវបាន​មេការ​សំណង់​ផ្អាក​ការងារ​បណ្ដោះអាសន្ន​ព្រោះ​ខ្លាច​មាន​គ្រោះថ្នាក់​ពេល​កំពុង​ធ្វើការ​ដោយសារ​ជនរងគ្រោះ​តែងតែ​ផឹក​ស្រា​ស្រវឹង​ស្ទើរតែ​រាល់ថ្ងៃ ។ បន្ទាប់​ពី​ផ្អាក​ការងារ ជនរងគ្រោះ​ក៏​ទៅ​ស្នាក់នៅ​ជាមួយ​កូនប្រសារ​ដែល​ជា​កម្មក​រ​សំណង់​នៅក្នុង​ដីឡូត៍​អតីត​សួន​កំសាន្ត​កុមារ​នេះ​ដែរ ប៉ុន្តែ​ដោយ​មាន​ការ​ថ្នាំងថ្នាក់​គ្នា​ជាមួយ​កូនប្រសារ​ជនរងគ្រោះ​ក៏​ចេញ​មក​ស្នាក់នៅ​ក្នុង​រោង​ស្នាក់​ផ្សេងទៀត​នៅ​ដីឡូត៍​អតីត​សួន​កំសាន្ត​កុមារ​ដដែល តែ​៣-៤​ថ្ងៃនេះ​ស្រាប់តែ​បាត់​រូប​គាត់​ដោយ​មិន​ដឹង​មូលហេតុ គេ​គ្រប់គ្នា​ឆ្ងល់​ដែរ តែ​រវល់​រៀងៗ​ខ្លួន​ក៏​ចេះ​តែ​ហីៗ​ទៅ ស្រាប់តែ​ពេល​នេះ​ប្រទះ​ឃើញ​សព​គាត់​ឡើង​ហើប​ស្អុយ ។​
​បន្ទាប់ពី​ធ្វើ​កោសល្យវិច័យ​រហូតមក​ដល់​ម៉ោង​ជិត​១០​យប់​រួច​ហើយ​សព​ត្រូវបាន​ប្រគល់​ឲ្យ​សាច់ញាតិ​ដឹក​យក​ទៅ​ធ្វើបុណ្យ​តាម ប្រពៃណី​នៅ​ស្រុកកំណើត ៕

10676302_1535432016780438_6516566763198283334_n 12342491_1535432030113770_2852285770431665609_n 12373227_449840695201026_6089558668353175580_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya