ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ និងបក្ខពួក ជះឥទ្ធិពលដ៏អាក្រក់​  ||     ក្លិនស្អុយបែកធ្លាយមកក្រៅ ពីរឿងលោក ហ៊ួ សេន ហៅ សុខ ណា ជាមន្ត្រីយោធាអធិការកិច្ច និងអ្នកកាសែតពីររូបឈ្មោះ សាមុត និង ឈ្មោះ ពុជ និងបក្ខពួកផ្សេងទៀតបានគម្រាម និងជំរិតយកលុយពីប្រជាពលរដ្ឋ២គ្រួសារ ដែលរស់នៅភូមិសំពោចឃុំឃ្សឹមអស់ចំនួន៤លាន៨០ម៉ឺនរៀល​  ||     អ្នកធ្វើសកម្មភាពបំផ្លាញព្រៃឈើ និងទន្ទ្រានកាន់កាប់ដីព្រៃ នៅតែអាចគេចផុតពីសំណាញ់ច្បាប់​  ||     លេចព័ត៌មាន ! ពលរដ្ឋហួសចិត្ត និងមន្ទីរពេទ្យបង្អែក ស្រុកខ្សាច់កណ្ដាល រវល់ហូបចុកជុំគ្នា ផ្ដល់សេវាសាធារណៈមិនល្អ គ្មានចិត្តជួយសង្គ្រោះពលរដ្ឋ​  ||     ល្បី! លោកសក្កិ4 ញឹមប៉ក់ នៅសឹករងខេត្តបន្ទាយមានជ័យ ពិតជាមានសិទ្ធិធំមែន​  ||   

» ព័ត៌មានជាតិ » ឡាន​រាប់​សិប​គ្រឿង​កកស្ទះ នៅ​ចំណុច​ជញ្ជីង​ថ្លឹង នៅ​ខេត្ត​ស្ទឹងត្រែង​

ឡាន​រាប់​សិប​គ្រឿង​កកស្ទះ នៅ​ចំណុច​ជញ្ជីង​ថ្លឹង នៅ​ខេត្ត​ស្ទឹងត្រែង​

​ស្ទឹងត្រែង ៖ នៅ​ព្រឹក​ថ្ងៃទី​១៧ ខែ​ធ្នូ ឆ្នាំ​២០១៥​នេះ រថយន្ត​ជាច្រើន​គ្រឿង​បាន​កកស្ទះ​នៅ​ចំណុច​ជញ្ជីង​ថ្លឹង​ស្ថិត​នៅ​ចំណុច​ជិត អូរ​ពងមាន់ ភូមិ​រាជានុកូល សង្កាត់​-​ក្រុង​ស្ទឹងត្រែង​។​
​ការកកស្ទះ​នេះ ដោយសារ​តែ​ខាង​ជញ្ជីង ធ្វើការ​រឹតបន្តឹង​ចំពោះ​ដឹក​លើស​ទម្ងន់​កំណត់​រាប់​សិប​គ្រឿង ហើយ​ខាង​អាជ្ញាធរខេត្ត​បាន​ឲ្យ​ខាង​កម្លាំង​អាវុធហត្ថ​ចុះមក​អន្តរាគមន៍ ដោះស្រាយ​រឿង​នេះ​ផងដែរ​។​
ក្រុម​រថយន្ត​ទាំងនោះ ក៏​មាន​ការតវ៉ា​ដោយ​ដាក់​រថយន្ត​កាត់​ទទឹង​ផ្លូវ​ផងដែរ ដោយសារ​តែ​កន្លងមក​ពួកគាត់​ដឹកជញ្ជូន​កសិផល​ទៅមក គ្រាន់តែ​បង់​ប្រាក់​មួយ​ចំនួន​ទៅ​ឲ្យ​ខាង​ជញ្ជីង​ថ្លឹង គឺ​អាច​ទៅ​មក​បាន​ហើយ​។ ប៉ុន្តែ​ថ្ងៃនេះ​ពេល​ពួកគាត់​ឆ្លងកាត់​ទីនោះ ក៏​មាន​ការ​រឹតបន្តឹង ដោយ​ឃាត់​រថយន្ត​របស់​ពួក​គាត់​ទារ​ប្រាក់​ច្រើន​។ ចំពោះ​ករណី​នេះ ជា​ចុងក្រោយ​ក៏​មាន​ការសម្របសម្រួល​គ្នា ដោយ​មិនឲ្យ​ពួកគាត់​បង់​ប្រាក់​ពិន័យ​ទេ គ្រាន់តែ​ឲ្យធ្វើ​កិច្ចសន្យា​បញ្ឈប់​ការដឹ​ក​លើស​ទម្ងន់​៕
M17-12-15-e4 M17-12-15-e7

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya