ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីដល់លើហើយ!  អំពើពុករលួយ និងការអនុវត្តខុសពីតួនាទីភារកិច្ច របស់លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ​  ||     ល្បី ឈ្មួញសម្រុកដឹកជញ្ជូនឈើចេញពីឃុំកន្ទួត ស្រុកចិត្របុរី​​  ||     ល្បី! អ្នកមានលុយ អ្នកមានអំណាច ទន្រ្ទានកាន់កាប់ដីចំណីព្រែក ក្នុងស្រុកកំពង់សិលា យ៉ាងរលូន?​  ||     លោក ម៉េង សំណាង ដែលជានាយរងការិយាល័យ និងជាមនុស្សជំនិតរបស់លោក ជ្រិញ គឹមនី នៅតែមានអំណាចធំធេងក្នុងការប្រមូលលុយពីបទល្មើសព្រៃឈើ?​  ||     លោក មាស ញឹម អនុប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារ កំពុងមរងការរិះគន់ ពីមជ្ឈដ្ឋាន មួយចំនួនថាបានប្រើប្រាស់រថយន្ត ស្លាកលេខ ខ ភ ម ដឹកជញ្ជូនបទល្មើសព្រៃឈើ?​  ||   

» ព័ត៌មានជាតិ » ឃាត់ខ្លួន​ជ​សង្ស័យ​៤​នាក់ ករណី​ចែកចាយ និង​ប្រើប្រាស់​គ្រឿងញៀន នៅ​ខេត្តកណ្តាល​

ឃាត់ខ្លួន​ជ​សង្ស័យ​៤​នាក់ ករណី​ចែកចាយ និង​ប្រើប្រាស់​គ្រឿងញៀន នៅ​ខេត្តកណ្តាល​

​ភ្នំពេញ​៖​កម្លាំង​នគរបាល ស្រុក​អង្គស្នួល បានធ្វើការ​ឃាត់ខ្លួន​មុខសញ្ញា​ប្រើប្រាស់ និង​អ្នក​ចែកចាយ គ្រឿងញៀន ៤​នាក់ នៅ​ម៉ោង​២២​និង​២៥​នាទី ថ្ងៃទី​១៦ ខែធ្នូ ឆ្នាំ​២០១៥ ស្ថិត នៅ​ចំណុច​ផ្ទះ​ឈ្មោះ ខ្លឹង សារី ភូមិ​ថ្មី ឃុំ​បែក​ចាន ស្រុក​អង្គស្នួល ខេត្តកណ្តាល​។​

 

​ជនសង្ស័យ​ទី​១.​ឈ្មោះ គង់ សុ​ផានិត ភេទ​ប្រុស អាយុ ២១​ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិន​ពិតប្រាកដ នៅ​ភូមិ​ស្ងួន​ពេជ្រ សង្កាត់​កន្ទោក ខណ្ឌ​ពោធិ​សែន​ជ័យ រាជធានី​ភ្នំពេញ (​ចែកចាយ​)​ឃាត់ខ្លួន​, ទី​២.​ឈ្មោះ កើត សំ​អៀង ភេទ​ប្រុស អាយុ ១៩​ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ​នៅ​ភូមិ​ថ្មី ឃុំ​បែក​ចាន ស្រុក​អង្គ​ស្នូល ខេត្តកណ្តាល (​ប្រើប្រាស់​) ឃាត់ខ្លួន​, ទី​៣.​ឈ្មោះ គង់ ធា ភេទ​ប្រុស អាយុ ២៣​ឆ្នាំ មុខរបរ​កម្មករ រោងចក្រ​ជនជាតិ​ខែ្មរ នៅ​ភូមិ​ព្រៃ​សំរោង ឃុំ​បែក​ចាន ស្រុក​អង្គស្នួល ខេត្តកណ្តាល (​ប្រើប្រាស់​) ឃាត់ខ្លួន​, ទី​៤.​ឈ្មោះ ជឹម សី​ហះ ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ជនជាតិ ខែ្មរ​មុខរបរ កសិករ​នៅ​ភូមិ​ព្រៃ​សំរោង ឃុំ​បែក ចាន ស្រុក​អង្គស្នួល (​ឃាត់ខ្លួន​) ប្រើប្រាស់​, ទី​៥.​ឈ្មោះ ចាន់ សុជាតិ ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ជនជាតិ ខែ្មរ​មុខរបរ មិន​ពិត (​ចែកចាយ​) គេចខ្លួន និង​ទី​៦.​ឈ្មោះ ឌុន ភេទ ប្រុស​អាយុ ជនជាតិ​ខែ្មរ នៅ​ភូមិ​ព្រៃ​សំរោង ឃុំ​បែក​ចាន ស្រុក​អង្គស្នួល ខេត្តកណ្តាល (​ប្រើប្រាស់​) គេចខ្លួន​។​

 
​វត្ថុតាង​ដែល​ចាប់យក​នោះ​រួមមាន ម្សៅ​ក្រាម​ពណ៌​ស សង្ស័យ​ជា គ្រឿងញៀន (​ម៉ា​ទឹកកក​) ចំនួន ០១​កញ្ចប់ មធ្យម​, តូច​ម៉ូតូ ០២ គ្រឿង ម៉ាក​គុប សេ​៩០ ពណ៌​ទឹក​ប៉ិច ០១​គ្រឿង លេខ​ម៉ា​ស៊ិន​៦៣៦៦២៦៦, ០១​គ្រឿង ចាបឆាយ ពណ៌​ទឹកប៊ិច លេខ​ម៉ា​ស៊ិន​៦០៩២០២៦, ម៉ូតូ​ទាំង ០២​គ្រឿង ខាងលើ​គ្មាន​ផ្លាកលេខ​, កាំបិតផ្គាក់​០១, ដែកគាស់​០១, ក​ន្រៃ្ត​០១, ទូរ​សព្ទ័​ម៉ាក​អិន​ចុច​ពិល​០២​គ្រឿង​, ជំ​ពាម​កៅស៊ូ​០១, ថង់​ផ្លា​ស្ទិ​ក​សំរាប់​វេច​ខ្ចប់ និង​ឧ​បករ​ណ៏​ប្រើប្រាស់ មួយចំនួន​។​

 
​នៅ​មុនពេល​កើតហេតុ កម្លាំង​ប៉ុស្តិ៍ នគរបាល​រដ្ឋបាល បែក​ចាន​សហការ ជាមួយ​ជំនាញ បាន​ចុះ​ឃ្លាំមើល​មុខសញ្ញា​ចែកចាយ និង​ទីតាំង​ប្រើប្រាស​ថ្នាំញៀន ហើយ​បាន​ប្រទះ ឃើញ​មុខសញ្ញា​ឈ្មោះ ចាន់ សុជាតិ នេះ​កំពុង​យក ថ្នាំញៀន ចែកចាយ និង​ឲ្យ​មុខសញ្ញា​ប្រើប្រាស់​នៅ​ក្នុងផ្ទះ​របស់ខ្លួន ទើប​សមត្ថកិច្ច​ចូល ទៅ​ឃាត់ខ្លួន​បាន មុខសញ្ញា ៤​នាក់ រត់គេច​០២​នាក់​៕sdfsd

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya