ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក លឹម លក្ខណ៍ ដែលចូលក្របខ័ណ្ឌ ៣ឆ្នាំ ទទួលមុខតំណែងជានាយរងការិយាល័យសន្តិសុខឯកជន នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ពាក់ស័ក្តិ៤យ៉ាងហំ ហើយល្បីថា រត់ការបន្តយកតំណែងជាស្នងការរង ខេត្តកណ្តាល?​  ||     ជនល្មោភលុយកាក់ យកសាសនាព្រះយ៉េស៊ូវ ធ្វើអាជីវកម្ម បានឈូសឆាយដីកប់សពបងប្អូនអ្នកជឿព្រះយ៉េស៊ូវ ពុះជាដីឡូតិលក់ បង្កភ្ញាក់ផ្អើលខ្លំាង នៅសៀមរាប​  ||     បែកធ្លាយ ! លោក ជា វណ្ណៈ និងលោក ថន សឿន សង្ស័យពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើ នៅតំបន់អូរហ៊ុច ដែលកម្លាំងចម្រុះចុះបង្ក្រាបពីម្សិលមិញ​  ||     ហេតុអីក៏នាយនគរបាលម្នាក់នេះ  ទើបចូលក្របខ័ណ្ឌនគរបាលជាតិ បាន៣ឆ្នាំសោះ ពាក់ស័ក្តិ៤ និងមានតំណែងជានាយរងការិយាល័យថែមទៀត?​  ||     ទីតាំងស្តុកឈើឥតច្បាប់មួយកន្លែង របស់មេឈ្មួញ ឈ្មោះ ថា រកស៊ីជួញដូរព្រៃឈើច្រើនឆ្នាំកន្លងមកហើយ សមត្តកិច្ចនិងមន្ដ្រីជំនាញមិនដែលធ្វើការបង្ក្រាប​  ||   

» ព័ត៌មានជាតិ » រថយន្ត​LANCRUISER បុក​រថយន្ត LEXUS 470 ខូចខាត​ទាំងសងខាង

រថយន្ត​LANCRUISER បុក​រថយន្ត LEXUS 470 ខូចខាត​ទាំងសងខាង

​ភ្នំពេញ ៖ ស្រី​ស្អាត​ម្នាក់​បើករថយន្ត​Lancruiser ស៊េរី​ទំនើប ក្នុង​ល្បឿន​លឿន រួច​ក៏​ជ្រុល​ទៅបុក​រថយន្ត Lexus 470 មួយគ្រឿង​ទៀត​ទាំង​កម្រោល​បណ្ដាល​ឲ្យ​រថយន្ត​ទាំងពីរ​ខូចខាត​ផ្នែក​ខាងមុខ​ដូចគ្នា​កាលពី​វេលា​ម៉ោង​១០​និង​២០​នាទី​យប់​ថ្ងៃទី​១៦ ខែធ្នូ ឆ្នាំ​២០១៥ នៅតាម​បណ្ដោយ​ផ្លូវ​លេខ​៣១០ កែង​ត្រង់​ផ្លូវ​លេខ​៥១ ស្ថិតក្នុង​សង្កាត់​បឹង​កេងកង​ទី​១ ខណ្ឌចំការមន​។

 

​រថយន្ត​ទាំងពីរ​គ្រឿង ១​គ្រឿង​ម៉ាក​រថយន្ត Lancruiser ស៊េរី​ទំនើប ពាក់​ស្លាក​លេខ​ភ្នំពេញ 2X-6189 និង​មួយគ្រឿង​ទៀត ម៉ាក​Lexus 470 ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ​ភ្នំពេញ 2L-4230​។​
​នៅ​មុនពេល​កើតហេតុ​គេ​បានឃើញ​ស្រី​ស្អាត​ម្នាក់​បើករថយន្ត Lancruiser ស៊េរី​ទំនើប​ពាក់​ស្លាក​លេខ​ភ្នំពេញ 2X-6189 បើក​លើផ្លូវ​លេខ​៣១០ ក្នុងទិសដៅ​ពី​លិចទៅ​កើត​ក្នុង​ល្បឿន​លឿន​ល្មម លុះ​បើក​មក ដល់ ផ្លូវកែង ផ្លូវ​លេខ​៥១​រថយន្ត​ស្រី​ស្អាត ក៏​ជ្រុល​ទៅ បុក រថយន្ត Lexus 470 ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ​ភ្នំពេញ 2L-4230 មួយគ្រឿង​ទៀត ដែល​បើក​លើផ្លូវ​លេខ​៥១ នោះ​បណ្ដាល​ឲ្យ​រថយន្ត​ទាំងពីរ​ខូចខាត​ផ្នែក​ខាងមុខ​ដូចគ្នា​។

 

​សាក្សី​បាន​បន្តថា ក្រោយពី​កើតហេតុ ភាគី​ទាំង​ពីរបាន ចុះមក​សម្របសម្រួល​និយាយ គ្នា​ដោយ​ចុងក្រោយ​ភាគី​ទាំង​ពីរបាន​ឯកភាពគ្នា ព្រម​ស្មើ គ្មាន​អ្នកឈ្នះ​និង​គ្មាន​អ្នកចាញ់ គឺ​យក​រថយន្ត​ទៅ​ជួសជុល​រៀងៗ​ខ្លួន ដោយ​មិន​ចង់​ពឹង​សមត្ថកិច្ច​ឲ្យ​ជួយ​ដោះស្រាយ​ឡើយ​៕sfd sfds sd

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya