ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! ប្រជាពលរដ្ឋ២គ្រួសាររស់នៅភូមិសំពោច ឃុំឃ្សឹម ចោទប្រកាន់ មន្ត្រីយោធាអធិការកិច្ចនិងបក្ខពួកថា បានគម្រាមជំរិតយកលុយចំនួន៤លាន៨សែនរៀល ពាក់ព័ន្ធឈើ៤រទេះ?​  ||     ​គម្រោង​​ដេញ​ថ្លៃ​ធ្វើ​ផ្លូវ​៤​កន្លែង​ ​ស្រុកកំពង់សៀម​​ ថវិកា​ជាតិ​ជិត​៥០០លាន​ លោក ​ឡី មិច ​នាយករង​រដ្ឋ​បាល​ខេត្ត​កំពង់ចាម ​ដេញ​អ្នក​សារ​ព័ត៌មាន​ មិន​ឲ្យ​ថតរូប បង្កការភ្ញាក់ផ្អើ់លនៅកំពង់ចាម​  ||     មេឈ្មួញម្ចាស់ដេប៉ូឈើចាស់វស្សា មានជំនាញចាយលុយស្រុកត្បែងមានជ័យ អាងខ្នងបង្អែករឹងមាំ ហ៊ានធ្វើអ្វីៗស្រេចតែចិត្ត ដោយអាងអំណាចទឹកលុយ?​  ||     ល្បីលោក នូ និច មេប៉ុស្តិ៍នគរបាលការពារ ព្រំដែនច្រកដូនរ័ត្ន កំពុងឃុបឃិតគ្នា ជាមួយឈ្មួញឈ្មោះ ថៃ គា ឱ្យមានការដឹកជញ្ជូនផលអនុផលព្រៃឈើ ឆ្លងដែនទៅប្រទេសវៀតណាម​  ||     ល្បីឈ្មោះចែឡែន នៅតែប្រើរថយន្ត៣គ្រឿងដឹកជញ្ជូនឈើ យកទៅលក់នៅខេត្តកំពង់ធំ តែសមត្ថកិច្ច នៅតែធ្វើដេកលក់​  ||   

» ព័ត៌មានជាតិ » ស្រវឹង​បើករថយន្ដ​លឿន​ដូច​ហោះ​បុក​ម៉ូតូ​ពី​មុខ​ពេញទំហឹង បណ្តាលឲ្យ​របួសធ្ងន់​2​នាក់​ ​

ស្រវឹង​បើករថយន្ដ​លឿន​ដូច​ហោះ​បុក​ម៉ូតូ​ពី​មុខ​ពេញទំហឹង បណ្តាលឲ្យ​របួសធ្ងន់​2​នាក់​ ​

ភ្នំពេញ​៖ បុរស​ពីរ​នាក់​បាន​រងរបួស​ធ្ងន់ធ្ងរ​ដោយ​តែ​ពួកគេ​ជិះ​ម៉ូតូ​មួយ​គ្រឿង​ត្រូវ​រថយន្ដ​កាមរី​ហាយ​ព្រីធ​បុក​ចំ​ពីមុខ​ពេញទំហឹង​បណ្តាលអោយ​រងរបួស​ធ្ងន់ ត្រូវ​បាន​រថយន្ត​សង្គ្រោះ​ដឹកយក​ទៅ​សង្គ្រោះ​ភ្លាមៗ​នៅ​មន្ទីរពេទ្យ ហើយ​ម្ចាស់​រថយន្ដ​បាន​បើកទ្វារ​រថយន្ដ​ចុះ​រត់គេចខ្លួន​បាត់​។​
​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២៣​និង​០០​នាទី​យប់​ថ្ងៃទី​១៦ ខែ​ធ្នូ ឆ្នាំ​២០១៥ តាម​បណ្ដោយ​ផ្លូវ​លេខ​៧០ នៅ​ចំណុច​ខាង​មុខ​ផ្ទះសំណាក់ វិមាន​បឹងកក់ ស្ថិតក្នុង​សង្កាត់ ស្រះចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។​
​ប្រភព​ព័ត៌មាន​ពី​កន្លែងកើតហេតុ​បានអោយដឹងថា នៅ​មុនពេល​កើតហេតុ​គេ​បាន​ឃើញ​មាន​បុរស​ពីរ​នាក់​ជិះ​ម៉ូតូ​ម៉ាក​ហុងដា ណៃ​ហត ពណ៍​ខ្មៅ គ្មាន​ស្លាក​លេខ ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវ​លេខ​៧០ ទិសដៅ​ពី​កើត​ទៅ​លិច លុះ​មកដល់​ចំណុចកើតហេតុ​ក៏​មាន​រថយន្ដ​មួយ​គ្រឿង​ម៉ាក​កាមរី​ហាយ​ព្រីធ ពណ៍​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ​2V-7577 បើកបរ​ដោយ​បុរស​ម្នាក់​ស្ថិត​ក្នុង​ស្ថានភាព​ស្រវឹង​ស្រា​ជោគជាំ ធ្វើដំណើរ​ទិសដៅ​បញ្ច្រាសទិស​គ្នា​ហើយ​បាន​វ៉ា​ម៉ូតូ​ពីរ​គ្រឿង​ផ្សេងទៀត ជ្រុល​ទៅ​បុក​ម៉ូតូ​ណៃ​ហ​ត​ពេញទំហឹង​បណ្ដាលអោយ​អ្នកជិះ​ម៉ូតូ បាក់ជើង​ទាំង​ពីរ​នាក់​ចំណែក​ម៉ូតូ​និង​រថយន្ដ​រង​ការខូចខាត​ទាំងសងខាង​យ៉ាងដំណំ​។​
​ក្រោយពី​កើតហេតុ​ម្ចាស់​រថយន្ដ​បាន​បើកទ្វារ​រថយន្ដ​ចុះ​រត់គេចខ្លួន​បាត់ស្រមោល ក្រោយ​មក​កម្លាំង​មូលដ្ឋាន​បាន​ចុះ​ដល់​កន្លែងកើតហេតុ​និង​បាន​សហកា​រណ៍​ជាមួយ​កម្លាំង​ជំនាញ​ចុះ​ធ្វើការ​វាស់វែង​យក​ម៉ូតូ​និង​រថយន្ដ​យកទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​រាជធានី​ភ្នំពេញ ដើម្បី​រងចាំ​ធ្វើការ​ដោះ​ស្រា​តាម​និតិ​វិធី​ច្បាប់​៕
11225159_449820541869708_2062397451350025504_n 12360171_449820595203036_2010554260862909318_n 12373158_449820558536373_4893120313692806295_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya