ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 បែកធ្លាយ ! លោក ជា វណ្ណៈ និងលោក ថន សឿន សង្ស័យពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើ នៅតំបន់អូរហ៊ុច ដែលកម្លាំងចម្រុះចុះបង្ក្រាបពីម្សិលមិញ​  ||     ហេតុអីក៏នាយនគរបាលម្នាក់នេះ  ទើបចូលក្របខ័ណ្ឌនគរបាលជាតិ បាន៣ឆ្នាំសោះ ពាក់ស័ក្តិ៤ និងមានតំណែងជានាយរងការិយាល័យថែមទៀត?​  ||     ទីតាំងស្តុកឈើឥតច្បាប់មួយកន្លែង របស់មេឈ្មួញ ឈ្មោះ ថា រកស៊ីជួញដូរព្រៃឈើច្រើនឆ្នាំកន្លងមកហើយ សមត្តកិច្ចនិងមន្ដ្រីជំនាញមិនដែលធ្វើការបង្ក្រាប​  ||     ល្បី លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ និងបក្ខពួក ជះឥទ្ធិពលដ៏អាក្រក់​  ||     ក្លិនស្អុយបែកធ្លាយមកក្រៅ ពីរឿងលោក ហ៊ួ សេន ហៅ សុខ ណា ជាមន្ត្រីយោធាអធិការកិច្ច និងអ្នកកាសែតពីររូបឈ្មោះ សាមុត និង ឈ្មោះ ពុជ និងបក្ខពួកផ្សេងទៀតបានគម្រាម និងជំរិតយកលុយពីប្រជាពលរដ្ឋ២គ្រួសារ ដែលរស់នៅភូមិសំពោចឃុំឃ្សឹមអស់ចំនួន៤លាន៨០ម៉ឺនរៀល​  ||   

» ព័ត៌មានជាតិ » អគ្គីភ័យ​ឆាបឆេះ​ផ្ទះ​មួយ​ខ្នង សម្លាប់​មនុស្ស​ម្នាក់

អគ្គីភ័យ​ឆាបឆេះ​ផ្ទះ​មួយ​ខ្នង សម្លាប់​មនុស្ស​ម្នាក់

ត្បូងឃ្មុំ​៖ ស្ថិតនៅ​ជិត​ផ្សារ​អូររាំងឪ នៅ​ភូមិ​លេខ​៤​កើត ឃុំ​អំពិល​តា​ពក ស្រុក​អូ​រាំង​ឳ ខេត្ត​ត្បូងឃ្មុំ ផ្ទះ​ប្រជាពលរដ្ឋ​មួយ​ខ្នង កាលពី​ពាក់កណ្តាល​អាធ្រា​ត ត្រូវ​អគ្គីភ័យ​បំផ្លាញ​ទាំងស្រុង ប៉ុន្តែ​អ្វី​ដែល​គួរឱ្យ​សោកស្តាយ​គឺ​មនុស្ស​ម្នាក់​ត្រូវបាន​សម្លាប់ ដោយ​អំណាច​ភ្លើង​ជាង​១​ម៉ោង ។ នៅវេលា​ម៉ោង​១២​និង​២៥ នាទី យប់ ឈានចូល​ថ្ងៃ​ទី​១៧​ធ្នូ​ឆ្នាំ​២០១៥​នេះ មាន​អគ្គីភ័យ​មួយ​បាន​ឆាបឆេះ​ផ្ទះ​ប្រជាពលរដ្ឋ នៅ​ខាងត្បូង​ជាប់​ផ្សារ​អូ​រាំង​ឳ ។ ដោយ​មាន​ការជួយ​អន្តរាគមន៍​ពី​កងកំលាំង​នគរបាល​និង​ប្រជាពលរដ្ឋ​ជិតខាង ភ្លើង​បាន​រលត់​ទាំងស្រុនៅ​វេលា​ម៉ោង​១​និង​៣០ នាទី ក្រោយ​កើតហេតុ​ជាង​១​ម៉ោង ។​
​ហើយ​ម្ចាស់ផ្ទះ​ត្រូវបាន​គេ​ស្គាល់​ថា ឈ្មោះ ហេង សុខ​ផល អាយុ​៥២ ឆ្នាំ ភេទ​ប្រុស មុខរបរ​រត់​ម៉ូតូឌុប​នៅ​ភ្នំពេញ ប្រពន្ធ​ឈ្មោះ គឹម សុខ​នី អាយុ​៥២​ឆ្នាំ និង​មាន​កូនប្រសារ​ឈ្មោះ​លន់ ស៊ា​ង​ហាក់ អាយុ​៣៧​ឆ្នាំ ប្រពន្ធ​ឈ្មោះ ហេង ម៉ាឡែន អាយុ​៣២ ឆ្នាំ ( មាន​ជំងឺ​សសៃប្រសាទ ដែល​កំពុង​បាត់​ខ្លួន​)​។ ផ្ទះ​ជនរងគ្រោះ​លក់ដូរ ស្បង់​ជីពរ ទៀនធូប និង​ពូកអេ​ប៉ុង​ស្តើងៗ​។​
​ហើយ​មូលហេតុ មិន​ទាន់​កំណត់​បាន​នៅឡើយ តែ​បើ​តាម​ការបំភ្លឺ​ពី​អ្នកជិតខាង​ថា អាច​កូនស្រី​ឈ្មោះ ហេង ម៉ាឡែ​នដុត ព្រោះ​កន្លងមក​នាង​ព្យាយាម​ដុត​ផ្ទះ​ច្រើនដង​ហើយ​នេះ​បើ​តាម​របាយការណ៍​របស់​នគរបាល​ស្រុក​អូររាំងឪ ។​
​លោក​ឧត្តមសេនីយ៍ ម៉ៅ ពៅ បញ្ជាក់ថា នៅក្នុង​ហេតុការណ៍​អគ្គីភ័យ​នោះ សមត្ថកិច្ច​បាន​រកឃើញ​សព​មនុស្ស​ម្នាក់​ដែល​អគ្គីភ័យ​ឆាបឆេះ​ស្ទើរ​គ្មាន​សល់ ហើយ​សមត្ថកិច្ច​អះអាង​ថា ជនរងគ្រោះ ឈ្មោះ ហេង ម៉ាឡែន អាយុ​៣២​ឆ្នាំ ជា​មនុស្ស​មាន​ជំងឺសរសៃប្រសាទ ។​
​សូមបញ្ជាក់​ថា នៅក្នុង​ហេតុការណ៍​លោក​ស្នងការ​ខេត្ត​ត្បូងឃ្មុំ បាន​បញ្ជា​កម្លាំង​ឱ្យ​អន្តរាគមន៍​ភ្លាមៗ ដោយ​មិន​សម្រាក​ស្ទើរ​ពេញ​មួយ​យប់ ប៉ុន្តែ​អ្វី​ដែល​គួរឱ្យ​សោកស្តាយ​គឺ​ជីវិត​មនុស្ស​ម្នាក់​ត្រូវ​បាត់បង់ ក្រោយពី​សមត្ថកិច្ច​បាន​ប្រើ​ឡាន​ទឹក​១​គ្រឿង​បាញ់​ពន្លត់​មិន​ឱ្យ​រាលដាល ៕
16-12-201565261 65262 65264

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya