ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក លឹម លក្ខណ៍ ដែលចូលក្របខ័ណ្ឌ ៣ឆ្នាំ ទទួលមុខតំណែងជានាយរងការិយាល័យសន្តិសុខឯកជន នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ពាក់ស័ក្តិ៤យ៉ាងហំ ហើយល្បីថា រត់ការបន្តយកតំណែងជាស្នងការរង ខេត្តកណ្តាល?​  ||     ជនល្មោភលុយកាក់ យកសាសនាព្រះយ៉េស៊ូវ ធ្វើអាជីវកម្ម បានឈូសឆាយដីកប់សពបងប្អូនអ្នកជឿព្រះយ៉េស៊ូវ ពុះជាដីឡូតិលក់ បង្កភ្ញាក់ផ្អើលខ្លំាង នៅសៀមរាប​  ||     បែកធ្លាយ ! លោក ជា វណ្ណៈ និងលោក ថន សឿន សង្ស័យពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើ នៅតំបន់អូរហ៊ុច ដែលកម្លាំងចម្រុះចុះបង្ក្រាបពីម្សិលមិញ​  ||     ហេតុអីក៏នាយនគរបាលម្នាក់នេះ  ទើបចូលក្របខ័ណ្ឌនគរបាលជាតិ បាន៣ឆ្នាំសោះ ពាក់ស័ក្តិ៤ និងមានតំណែងជានាយរងការិយាល័យថែមទៀត?​  ||     ទីតាំងស្តុកឈើឥតច្បាប់មួយកន្លែង របស់មេឈ្មួញ ឈ្មោះ ថា រកស៊ីជួញដូរព្រៃឈើច្រើនឆ្នាំកន្លងមកហើយ សមត្តកិច្ចនិងមន្ដ្រីជំនាញមិនដែលធ្វើការបង្ក្រាប​  ||   

» ព័ត៌មានជាតិ » ឡាន​បុក​ម៉ូតូ បណ្តាល​ឲ្យ​គ្រោះថ្នាក់​ចរាចរ​ឃើញ​សព​ទារក​(​កូន​ក្រក​) ​

ឡាន​បុក​ម៉ូតូ បណ្តាល​ឲ្យ​គ្រោះថ្នាក់​ចរាចរ​ឃើញ​សព​ទារក​(​កូន​ក្រក​) ​

ភ្នំពេញ​៖ កាលពី​ថ្ងៃ​ទី​១៦ ខែ ធ្នូ ឆ្នាំ​២០១៥​នេះ គ្រោះថ្នាក់​ចរាចរ​ឃើញ​សព្វ​ទារក​(​កូន​ក្រក​) សង្ស័យ​របស់​ជនរងគ្រោះ​នៅ​ចំណុច​មុខ​រោងចក្រ​ប៊ឺ​រី ស្ថិតក្នុង​ភូមិ​ជំ​ពូ​វ័ន សង្កាត់​ចោមចៅ​ខណ្ឌ​ពោធិ​សែន​ជ័យ​មាន​ករណី​គ្រោះថ្នាក់​ចរាចរ​មួយ​លើក​រវាង​រថយន្ត កុង​តែន័​រម៉ាក ហ៊ី​ន​ដាយ ពាក់​ស្លាក​លេខ​3B4156 ភ្នំពេញ​និង ម៉ូតូ​ម៉ាក​ស្មាស​វី​ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ​1G0130​កំពត​បណ្តាលឲ្យ​ភាគី​ម៉ូតូ​2​នាក់​រងរបួស​ធ្ងន់​ទាំងពីរ​។​
​មុនពេល​កើតហេតុ​ម៉ូតូ​និង​រថយន្ត​បើកបរ​ស្រប​ទិស​គ្នា​លុះ​មកដល់​ចំនុច​កើតហេតុ​រថយន្ត​បាន​បើក​កៀ​​ម៉ូតូ​បណ្តាល​ឲ​រងរបួស​ធ្ងន់​ដល់​អ្នក​ជិះ​ម៉ូតូ​ទាំង​ពីរ​អ្នក​តែម្តង​។ ចំពោះ​ជនរងគ្រោះ​ទាំង​ពីរ​នាក់​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ទេ​និង​ត្រូវបាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទី​ពេទ្យ​លោកសង្ឃ​។​នៅ​កន្លែងកើតហេតុ​មាន​សព​កូន​ក្មេង​ទំហ៊ំ​ប៉ុន​មេជើង​នៅ​ស្រស់ៗ​នៅឡើយ​(​កូន​ក្រក​)​ដែល​សង្ស័យ​ថា​ជា​របស់​ជនរងគ្រោះ​ទាំង​ពីរ​នាក់​នោះ ។​ក្រោយ​កើតហេតុ​រថយន្ត និង ម៉ូតូ រួមទាំង​អ្នកបើកបរ​រថយន្ត​ប្រគល់​​ឲ្យ​នគរបាល​ចរាចរ​រាជធានី​យក​ទៅ​រក្សារ​ទុក​ដោះស្រាយ​តាមច្បាប់​៕
12342358_1535390066784633_7578723185145967692_n 12346328_1535390100117963_5667115285019667411_n 12391983_1535390076784632_7726353923641920993_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya