ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក លឹម លក្ខណ៍ ដែលចូលក្របខ័ណ្ឌ ៣ឆ្នាំ ទទួលមុខតំណែងជានាយរងការិយាល័យសន្តិសុខឯកជន នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ពាក់ស័ក្តិ៤យ៉ាងហំ ហើយល្បីថា រត់ការបន្តយកតំណែងជាស្នងការរង ខេត្តកណ្តាល?​  ||     ជនល្មោភលុយកាក់ យកសាសនាព្រះយ៉េស៊ូវ ធ្វើអាជីវកម្ម បានឈូសឆាយដីកប់សពបងប្អូនអ្នកជឿព្រះយ៉េស៊ូវ ពុះជាដីឡូតិលក់ បង្កភ្ញាក់ផ្អើលខ្លំាង នៅសៀមរាប​  ||     បែកធ្លាយ ! លោក ជា វណ្ណៈ និងលោក ថន សឿន សង្ស័យពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើ នៅតំបន់អូរហ៊ុច ដែលកម្លាំងចម្រុះចុះបង្ក្រាបពីម្សិលមិញ​  ||     ហេតុអីក៏នាយនគរបាលម្នាក់នេះ  ទើបចូលក្របខ័ណ្ឌនគរបាលជាតិ បាន៣ឆ្នាំសោះ ពាក់ស័ក្តិ៤ និងមានតំណែងជានាយរងការិយាល័យថែមទៀត?​  ||     ទីតាំងស្តុកឈើឥតច្បាប់មួយកន្លែង របស់មេឈ្មួញ ឈ្មោះ ថា រកស៊ីជួញដូរព្រៃឈើច្រើនឆ្នាំកន្លងមកហើយ សមត្តកិច្ចនិងមន្ដ្រីជំនាញមិនដែលធ្វើការបង្ក្រាប​  ||   

» ព័ត៌មានជាតិ » ប៉ូលិស​ឃាត់ខ្លួន ៧​នាក់ វាយ​ប្លន់​ជនរងគ្រោះ​យក​ទូរស័ព្ទ ២​គ្រឿង ​

ប៉ូលិស​ឃាត់ខ្លួន ៧​នាក់ វាយ​ប្លន់​ជនរងគ្រោះ​យក​ទូរស័ព្ទ ២​គ្រឿង ​

ភ្នំពេញ​៖ មនុស្ស​ចំនួន​៧ នាក់ ដែល​ក្នុងនោះ​មាន​ស្ត្រី ២​នាក់ ផង​នោះ ត្រូវបាន​កម្លាំង​នគរបាល ប៉ុស្តិ៍​ស្ទឹងមានជ័យ​ធ្វើការ​ឃាត់ខ្លួន បន្ទាប់ពី​បាន​ធ្វើ​សកម្មភាព វាយ​ប្លន់​ប្រជាពលរដ្ឋ យក​ទូរស័ព្ទ ២​គ្រឿង នៅ​ចំណុច​ភូមិ​ដំណាក់​ធំ​៣ សង្កាត់​ស្ទឹងមានជ័យ​។​
ករណី​វាយ​ប្លន់​យក​ទូរស័ព្ទ កើតឡើង​នៅមុខ​ក្លិប​សេះ​មាស ក្នុង​ភូមិ​ដំណាក់​ធំ​៣ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ នៅ​ថ្ងៃ​ទី​១២ ខែ​ធ្នូ ឆ្នាំ​២០១៥ ពី​ជនរងគ្រោះ​ម្នាក់ ក្រោយពី​ការខិតខំ​របស់​កម្លាំង​សមត្ថកិច្ច​ជំនាញ ទីបំផុត​ក៏​ឈាន​ទៅ​ដល់​ការឃាត់ខ្លួន មនុស្ស​៧​នាក់ ពាក់ព័ន្ធ​និង​ករណី​វាយ​ប្លន់​នេះ​។​
ជនសង្ស័យ​ដែល​ត្រូវ​ឃាត់ខ្លួន​នេះ ទី​១.​ឡូញ បូរី អាយុ ២៣​ឆ្នាំ មានមុខ​របរ មិន​ពិតប្រាកដ​, ទី​២.​ពិ សិដ្ឋ អាយុ ២៨ ឆ្នាំ មាន​របរ​មិន​ពិត ប្រាកដ​, ទី​៣.​ឃី ស្រី​ពៅ អាយុ​១៦​ឆ្នាំ​, ទី​៤.​សុខ វុ​ដ្ឋា អាយុ​២៩​ឆ្នាំ , ទី​.៥.​សន គីម​លាង អាយុ​២៧​ឆ្នាំ​, ទី​៦.​ប៊ុន ធឿន អាយុ​២២​ឆ្នាំ និង​ទី​៧.​ឈ្មោះ ជា​ស្រី​ពេជ្រ​៕

CH-00843 CH-00844 CH-00845

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya