ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! ប្រជាពលរដ្ឋ២គ្រួសាររស់នៅភូមិសំពោច ឃុំឃ្សឹម ចោទប្រកាន់ មន្ត្រីយោធាអធិការកិច្ចនិងបក្ខពួកថា បានគម្រាមជំរិតយកលុយចំនួន៤លាន៨សែនរៀល ពាក់ព័ន្ធឈើ៤រទេះ?​  ||     ​គម្រោង​​ដេញ​ថ្លៃ​ធ្វើ​ផ្លូវ​៤​កន្លែង​ ​ស្រុកកំពង់សៀម​​ ថវិកា​ជាតិ​ជិត​៥០០លាន​ លោក ​ឡី មិច ​នាយករង​រដ្ឋ​បាល​ខេត្ត​កំពង់ចាម ​ដេញ​អ្នក​សារ​ព័ត៌មាន​ មិន​ឲ្យ​ថតរូប បង្កការភ្ញាក់ផ្អើ់លនៅកំពង់ចាម​  ||     មេឈ្មួញម្ចាស់ដេប៉ូឈើចាស់វស្សា មានជំនាញចាយលុយស្រុកត្បែងមានជ័យ អាងខ្នងបង្អែករឹងមាំ ហ៊ានធ្វើអ្វីៗស្រេចតែចិត្ត ដោយអាងអំណាចទឹកលុយ?​  ||     ល្បីលោក នូ និច មេប៉ុស្តិ៍នគរបាលការពារ ព្រំដែនច្រកដូនរ័ត្ន កំពុងឃុបឃិតគ្នា ជាមួយឈ្មួញឈ្មោះ ថៃ គា ឱ្យមានការដឹកជញ្ជូនផលអនុផលព្រៃឈើ ឆ្លងដែនទៅប្រទេសវៀតណាម​  ||     ល្បីឈ្មោះចែឡែន នៅតែប្រើរថយន្ត៣គ្រឿងដឹកជញ្ជូនឈើ យកទៅលក់នៅខេត្តកំពង់ធំ តែសមត្ថកិច្ច នៅតែធ្វើដេកលក់​  ||   

» Breaking News, ព័ត៌មានជាតិ » ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​ប៉ៃលិន ជា​កូនប្រសារ​មេ​ខ្មែរក្រហម អៀង សារី ប្រព្រឹត្ត​អំពើ​ពុករលួយ ​

ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​ប៉ៃលិន ជា​កូនប្រសារ​មេ​ខ្មែរក្រហម អៀង សារី ប្រព្រឹត្ត​អំពើ​ពុករលួយ ​

ខេត្ត​ប៉ៃលិន ៖ លោ​ន សេង រ៉​ន ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​ប៉ៃលិន និង​ជា​កូនប្រសារ​របស់​អតីត​មេ​ខ្មែរក្រហម អៀង សារី ត្រូវបាន​មន្ត្រី​ក្រោម​ឱវាទ​របស់​ខ្លួន​ត្រូវបាន​ចោទប្រកាន់​ថា​ប្រព្រឹត្ត​អំពើ​ពុករលួយ និង​បង្កើត​បក្សពួកនិយម​នៅក្នុង​មន្ទីរ ។​
ប្រភព​បានឲ្យដឹងថា នៅ​មន្ទីរ​សុខាភិបាល​ខេត្ត​ប៉ៃលិន ដែល​មាន​លោក សេង រ៉​ន ជា​ប្រធាន​មន្ទីរ អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មកនេះ គឺ​បាន​កើតមានឡើង​នូវ​អំពើ​ពុករលួយ បក្សពួកនិយម និង​ភាពមិនប្រក្រតី​យ៉ាង​ធ្ងន់ធ្ងរ​ដែល​បង្កឡើង​ដោយ​លោក​ប្រធាន​មន្ទីរ និង​ភរិយា​របស់​គាត់​ដែល​ជា​កូនស្រី​បង្កើត​របស់​មេ​ខ្មែរក្រហម អៀង សារី ។ ទោះបី​នៅ​មន្ទីរ​មួយ​កើតមាន​រឿងអាស្រូវ​យ៉ាងធ្ងន់ធ្ងរ​ស្ទើរ​គ្រប់​ផ្នែក​ក៏ដោយ ក៏​មន្ត្រី​នៅក្នុង​មន្ទីរ​នេះ​ស្ទើរ​ទាំងអស់​មិន​សូវ​ហ៊ាន​ប្រឆាំង​តវ៉ា​និង​លោក​ប្រធាន​មន្ទី​រលោក សេង រ៉​ន ទេ ។ ព្រោះថា លោក​ប្រធាន​មន្ទីរ សេង រ៉​ន នោះ​គឺ​មាន​ខ្នងបង្អែក​ក្រាស់​ជួយ​ការពារ​មាន​ដូច​ជា​អតីត​អភិបាលខេត្ត​ប៉ៃលិន អ៊ី ឈាន និង​លោក​អភិបាលរង​ខេត្ត អៀង វុ​ធ ដែល​ត្រូវជា​បងប្អូន​ថ្លៃ​និង​លោក សេង រ៉​ន ផង​នោះ ។​

​ប្រភព​បានឲ្យដឹងថា ដោយសារ​ការដឹកនាំ​ប្រកបដោយ​អំពើពុករលួយ​របស់​លោក​ប្រធាន​មន្ទីរ សេង រ៉​ន បាន​ធ្វើ​ឲ្យ​រដ្ឋ​បាត់បង​ថវិកា​ជាតិ​ក្នុង ១​ឆ្នាំៗ ជិត ១០០០​លាន​រៀល​យ៉ាងតិច តាមរយៈ​ការ​កិបកេង​ប្រាក់​រេ​ជ្ជទ័យ ប្រាក់​ទូរ​ទាត់​ត្រង់ និង​បញ្ហា​លទ្ធកម្ម​ជា​មួយ​ក្រុមហ៊ុន ។ សូម្បី​តែ​ប្រាក់​ម្ហូបអាហារ​របស់​អ្នកជំងឺ​បន្តិច​បន្តូច​ក៏​ត្រូវបាន​លោក​ប្រធាន​មន្ទីរ សេង រ៉​ន កិបកេង​ដែរ តាមរយៈ​គណនេយ្យ​របស់ខ្លូន ។ ហើយ​ថវិកា​ដែល​លោក សេង រ៉​ន កិបកេង​បាន​ច្រើន​បំផុត គឺ​ថវិកា​សម្រាប់​ការ​ថែ​រទាំ​និង​ជួសជុល​រូ​ម​និង​ថវិកា​អេដស៍​តែម្តង ។​

​ទាក់ទង​ព័ត៌មាន​នេះ​លោក សេង រ៉​ន ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​ប៉ៃលិន បាន​អះអាង​ឲ្យដឹងថា ការដឹកនាំ​របស់​លោក ប្រកបដោយ​តម្លាភាព​គ្មាន​អំពើ​ពុករលួយ​ដូច​ការ​ចោទ​កាន់​នោះទេ ៕
1623pdt1

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya