ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 បែកធ្លាយ ! លោក ជា វណ្ណៈ និងលោក ថន សឿន សង្ស័យពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើ នៅតំបន់អូរហ៊ុច ដែលកម្លាំងចម្រុះចុះបង្ក្រាបពីម្សិលមិញ​  ||     ហេតុអីក៏នាយនគរបាលម្នាក់នេះ  ទើបចូលក្របខ័ណ្ឌនគរបាលជាតិ បាន៣ឆ្នាំសោះ ពាក់ស័ក្តិ៤ និងមានតំណែងជានាយរងការិយាល័យថែមទៀត?​  ||     ទីតាំងស្តុកឈើឥតច្បាប់មួយកន្លែង របស់មេឈ្មួញ ឈ្មោះ ថា រកស៊ីជួញដូរព្រៃឈើច្រើនឆ្នាំកន្លងមកហើយ សមត្តកិច្ចនិងមន្ដ្រីជំនាញមិនដែលធ្វើការបង្ក្រាប​  ||     ល្បី លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ និងបក្ខពួក ជះឥទ្ធិពលដ៏អាក្រក់​  ||     ក្លិនស្អុយបែកធ្លាយមកក្រៅ ពីរឿងលោក ហ៊ួ សេន ហៅ សុខ ណា ជាមន្ត្រីយោធាអធិការកិច្ច និងអ្នកកាសែតពីររូបឈ្មោះ សាមុត និង ឈ្មោះ ពុជ និងបក្ខពួកផ្សេងទៀតបានគម្រាម និងជំរិតយកលុយពីប្រជាពលរដ្ឋ២គ្រួសារ ដែលរស់នៅភូមិសំពោចឃុំឃ្សឹមអស់ចំនួន៤លាន៨០ម៉ឺនរៀល​  ||   

» ព័ត៌មានជាតិ » មេខ្លោង​ចាប់ជំរិត​២​នាក់ នៅ​សង្កាត់​ទឹកល្អក់​៣ ត្រូវបាន​ឃាត់ខ្លួន​

មេខ្លោង​ចាប់ជំរិត​២​នាក់ នៅ​សង្កាត់​ទឹកល្អក់​៣ ត្រូវបាន​ឃាត់ខ្លួន​

​ភ្នំពេញ​៖ នៅ​ព្រឹក​ថ្ងៃ​ពុធ ទី​១៦ ខែធ្នូ ឆ្នាំ​២០១៥​នេះ កងរាជអាវុធហត្ថ រាជធានី​ភ្នំពេញ បានធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ បន្ថែមទៀត ដែលជា​មេ​ខោ្ល​ង​ចាប់ជំរិត ក្នុងចំណោម​មេខ្លោង ៧​នាក់​ទៀត ដែល​ត្រូវបាន​ឃាត់ខ្លួន កាលពីពេល​ថ្មីៗ​នេះ​។​

 

​ជនសង្ស័យ​ក្នុង ករណី​ចាប់ជំរិត ក្នុង​រាជធានី ភ្នំពេញ​៧​នាក់ ដែលមាន​ទាំង​ជនជាតិ​ចិន និង​ជនជាតិខ្មែរ ក្នុងនោះ ស្ត្រី​២​នាក់​ផងដែរ ត្រូវបាន​សមត្ថកិច្ច​ធ្វើ ការបង្ក្រាប នៅក្នុង​ពីរ​គោលដៅ​ផ្សេងគ្នា ក្រោម​ការដឹកនាំ និង​បញ្ជា​ផ្ទាល់ ពី​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ រ័ត្ន ស្រ៊ាង មេបញ្ជាការរង​កងរាជអាវុធហត្ថ លើ​ផ្ទៃ​ប្រទេស និង​ជា​មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ។​

 
​គួររំលឹកថា នៅ​យប់​ថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ​២០១៥ ការបង្ក្រាប់​បក្ខពួក​មុខ​សញ្ញា​ប្លន់​នេះ បាន ធ្វើ​នៅ​ពី​គោលដៅ​ផ្សេងគ្នា ក្នុង​គោលដៅ​ទី​១ កម្លាំង​សមត្ថកិច្ច បាន​បង្ក្រាប់​ឃាត់ខ្លួន​ជនសង្ស័យ​៣​នាក់ ដែលមាន ជនជាតិ​ចិន ២​នាក់ និង​ស្ត្រី ខ្មែរ​ម្នាក់ ដែល​ត្រូវជា​ប្រពន្ធ​មេខ្លោង​ជនជាតិ​ចិន ដែល​ទីតាំង​នេះ​ស្ថិតនៅក្នុង សង្កាត់​ចាក់អង្រែ ខណ្ឌមានជ័យ ក្នុងនោះ​សមត្ថកិច្ច​ក៏បាន​ជួយ​រំដោះ​ជនរងគ្រោះ​ចំនួន​៣​នាក់​ផងដែរ​។ ដោយឡែក​នៅ​គោលដៅ​ទី​២ សមត្ថកិច្ច​បាន ធ្វើការ​បង្ក្រាប់​ជនសង្ស័យ​ចំនួន​៤​នាក់ ដែល​ក្នុងនោះ​មាន​បុរស ជនជាតិ​ចិន ៣​នាក់ និង​ស្ត្រីជន​ជាតិខ្មែរ​ម្នាក់ ដែល មាន​ទីតាំង​នៅក្នុង​សង្កាត់​ទួល​ស្វាយព្រៃ​ទី​២ ខណ្ឌចំការមន ៕fsss dfs fss

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya