ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ និងបក្ខពួក ជះឥទ្ធិពលដ៏អាក្រក់​  ||     ក្លិនស្អុយបែកធ្លាយមកក្រៅ ពីរឿងលោក ហ៊ួ សេន ហៅ សុខ ណា ជាមន្ត្រីយោធាអធិការកិច្ច និងអ្នកកាសែតពីររូបឈ្មោះ សាមុត និង ឈ្មោះ ពុជ និងបក្ខពួកផ្សេងទៀតបានគម្រាម និងជំរិតយកលុយពីប្រជាពលរដ្ឋ២គ្រួសារ ដែលរស់នៅភូមិសំពោចឃុំឃ្សឹមអស់ចំនួន៤លាន៨០ម៉ឺនរៀល​  ||     អ្នកធ្វើសកម្មភាពបំផ្លាញព្រៃឈើ និងទន្ទ្រានកាន់កាប់ដីព្រៃ នៅតែអាចគេចផុតពីសំណាញ់ច្បាប់​  ||     លេចព័ត៌មាន ! ពលរដ្ឋហួសចិត្ត និងមន្ទីរពេទ្យបង្អែក ស្រុកខ្សាច់កណ្ដាល រវល់ហូបចុកជុំគ្នា ផ្ដល់សេវាសាធារណៈមិនល្អ គ្មានចិត្តជួយសង្គ្រោះពលរដ្ឋ​  ||     ល្បី! លោកសក្កិ4 ញឹមប៉ក់ នៅសឹករងខេត្តបន្ទាយមានជ័យ ពិតជាមានសិទ្ធិធំមែន​  ||   

» ព័ត៌មានជាតិ » ប៉ូលិស​ចាប់​ជនសង្ស័យ ២​នាក់ ដក​កាំបិត​ភ្ជង់​យក​ទូរស័ព្ទដៃ ​

ប៉ូលិស​ចាប់​ជនសង្ស័យ ២​នាក់ ដក​កាំបិត​ភ្ជង់​យក​ទូរស័ព្ទដៃ ​

ភ្នំពេញ​៖ ជនសង្ស័យ ២​នាក់ ដក​កាំបិត​ភ្ជង់​យក​ទូរស័ព្ទដៃ ១​គ្រឿង ពី​ជនរងគ្រោះ នៅ​ចំណុច​ផ្លូវលំ ចូល​សាលា​វិចិត្រសិល្បៈ ភូមិ​បា​យ៉ាប សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ​។​
​មាន​ករណី​ភ្ជង់​យក​ទូរស័ព្ទដៃ​ពី​ជនរងគ្រោះ​ឈ្មោះ ដូង តារា ភេទ​ប្រុស អាយុ ៣៨​ឆ្នាំ មាន​មុខរបរ​រត់​ម៉ូតូឌុប ស្នាក់នៅ​ផ្ទះជួល ផ្លូវ​៥៩៨ សង្កាត់​ទួល​សង្កែ ខណ្ឌ​ឫស្សីកែវ ។ មុនពេល​កើតហេតុ ជនរងគ្រោះ​បាន​ឌុប​ជនសង្ស័យ ២​នាក់ មក​កន្លែងកើតហេតុ ស្រាប់តែ​ជនសង្ស័យ​ម្នាក់​ធ្វើ​ជា​ខ្ចី​ទូរស័ព្ទ របស់​ជនរងគ្រោះ​មក​និយាយ ហើយ​ជនសង្ស័យ​ម្នាក់ទៀត ក៏​បាន​ដក​កាំបិត មក​ភ្ជង់​ទៅលើ​ជនរងគ្រោះ ដោយ​បាន​និយាយ​គំរាមថា ឲ្យ​លុយ​មក​អញ បើ​គ្មាន​លុយ អញ​យក​ទូរស័ព្ទ រួច​ជនសង្ស័យ​បាន​យក​ទូរស័ព្ទ រត់គេចខ្លួន​បាត់ ខណៈ​នោះ​ជនរងគ្រោះ ក៏​បាន​ចាប់​ជនសង្ស័យ​បាន​ម្នាក់ ក្នុងចំណោម​២​នាក់ យកមក​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​ភ្នំពេញ​ថ្មី ដើម្បី​សាកសួរ​បន្ត ឈាន​ទៅ​ចាប់​ជនសង្ស័យ​ម្នាក់​ទៀត​។​។​
​ជនសង្ស័យ​ដែល​ធ្វើ​សកម្មភាព ទី​១ ឈ្មោះ សាលី អា​រា​ហ្វាត ភេទ​ប្រុស អាយុ ១៧ ឆ្នាំ មុខរបរ​រៀន​ជួសជុល​ទូរស័ព្ទដៃ ស្នាក់នៅ​សង្កាត់​ឫស្សីកែវ ខណ្ឌ​ឫស្សីកែវ​។ ទី​២ ឈ្មោះ រឿង វុទ្ធី អាយុ ២៩​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​ផ្ទះ​ក្រហម ភូមិ​ស្រះចក សង្កាត់​ស្រះចក ខណ្ឌដូនពេញ​៕

that-0114

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya