ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក លឹម លក្ខណ៍ ដែលចូលក្របខ័ណ្ឌ ៣ឆ្នាំ ទទួលមុខតំណែងជានាយរងការិយាល័យសន្តិសុខឯកជន នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ពាក់ស័ក្តិ៤យ៉ាងហំ ហើយល្បីថា រត់ការបន្តយកតំណែងជាស្នងការរង ខេត្តកណ្តាល?​  ||     ជនល្មោភលុយកាក់ យកសាសនាព្រះយ៉េស៊ូវ ធ្វើអាជីវកម្ម បានឈូសឆាយដីកប់សពបងប្អូនអ្នកជឿព្រះយ៉េស៊ូវ ពុះជាដីឡូតិលក់ បង្កភ្ញាក់ផ្អើលខ្លំាង នៅសៀមរាប​  ||     បែកធ្លាយ ! លោក ជា វណ្ណៈ និងលោក ថន សឿន សង្ស័យពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើ នៅតំបន់អូរហ៊ុច ដែលកម្លាំងចម្រុះចុះបង្ក្រាបពីម្សិលមិញ​  ||     ហេតុអីក៏នាយនគរបាលម្នាក់នេះ  ទើបចូលក្របខ័ណ្ឌនគរបាលជាតិ បាន៣ឆ្នាំសោះ ពាក់ស័ក្តិ៤ និងមានតំណែងជានាយរងការិយាល័យថែមទៀត?​  ||     ទីតាំងស្តុកឈើឥតច្បាប់មួយកន្លែង របស់មេឈ្មួញ ឈ្មោះ ថា រកស៊ីជួញដូរព្រៃឈើច្រើនឆ្នាំកន្លងមកហើយ សមត្តកិច្ចនិងមន្ដ្រីជំនាញមិនដែលធ្វើការបង្ក្រាប​  ||   

» ព័ត៌មានជាតិ » ទទួលដំណឹង​នារី​ជាស​ង្សា​ចងក​សម្លាប់ខ្លួន ខាង​ប្រុស​ចងក​សម្លាប់ខ្លួន​តាម​ក្រោយ​

ទទួលដំណឹង​នារី​ជាស​ង្សា​ចងក​សម្លាប់ខ្លួន ខាង​ប្រុស​ចងក​សម្លាប់ខ្លួន​តាម​ក្រោយ​

​កណ្តាល ៖ ក្រុមគ្រួសារ​ពីរ ស្ថិតនៅ​ក្នុងភូមិ​ព្រែក​អំបិល ឃុំ​ព្រែក​អំបិល ស្រុក​ស្អាង ខេត្តកណ្តាល មានទុក្ខ​ជា​ទម្ងន់ ដោយ​ដំបូង​ឡើង​នារី​វ័យក្មេង​ម្នាក់​បាន​ចងក​សម្លាប់ខ្លួន​ក្បែរ​កាំជណ្តើរ បន្ទាប់ពី​ឮដំណឹង​នេះ មួយ​ម៉ោង​ក្រោយមក​បុរស​វ័យ​ជំទង់​ម្នាក់ទៀត ដែល​ត្រូវជា​សង្សារ​ក៏បាន​សម្រេចចិត្ត​ចងក សម្លាប់ខ្លួន​នៅលើ​មែក​ស្វាយ​។​

 

​នៅ​ព្រឹក​ថ្ងៃទី​១៦ ខែធ្នូ ឆ្នាំ​២០១៥​នេះ អ្នកភូមិ​អំបិល​បាន​និយាយថា ប្រជាពលរដ្ឋ​ក្នុងភូមិ​មានការ ភ្ញាក់ផ្អើល​យ៉ាងខ្លាំង បន្ទាប់ពី​ទទួលដំណឹង​ថា ក្មេងស្រី​-​ប្រុស មួយគូ បាន​ចងក​សម្លាប់ខ្លួន​តាម​គ្នា ជា​បន្តបន្ទាប់ ដោយ​ពុំមាន​អ្នកណាម្នាក់​ដឹង​អំ​ពិ​មូលហេតុ​ពិត​ប្រា​ដក​នៅ​ពីក្រោយ​នៃ​អំ​ពោះ​អត្តឃាត​នេះ​ទេ​។ អ្នកភូមិ​ថា នៅ​ម៉ោង​ប្រមាណ​១២​យប់ នារី​វ័យក្មេង គីម​ឆេង បាន​ចងក​សម្លាប់ខ្លួន​ក្បែរ​កាំជណ្តើរ ដោយ​ពុំមាន សមាជិក​ក្រុមគ្រួសារ​ណា​ម្នាក់​ដឹង​អំពី​មូលហេតុ នៃ​ការ​សម្លាប់ខ្លួន​នេះ​ទេ រហូតដល់​ម៉ោង ៥៖៣០​នាទី​ព្រឹក ដំណឹង​ស្លាប់​របស់ គីម​ឆេង បានឮ​ទៅដល់ សុខ​លីម ដែលជា​សង្សា ដែល​ធ្វើ​ឲ្យ​យុវជន​វ័យ​ស្របាល​គ្នា​នេះ ខូចចិត្ត​អង្គុយ​យំ ទី​ផុត​៣០​នាទី​ក្រោយ សុខ​លីម បាន​សម្រេចចិត្ត​ធ្វើអត្តឃាត​តាម​សង្សា​ខ្លួន ដោយ​ចងក​សម្លាប់ ខ្លួន​នៅ​នឹង​មែក​ស្វាយ​។​

 

​យ៉ាងណាក៏ដោយ ពុំមាន​អ្នកភូមិ​ណា​ម្នាក់ និង​សមាជិកគ្រួសារ​ណាមួយ ចេញមក​បង​ស្រាយ ឬ​បង្ហាញ​អំពី​មូលហេតុ​នៃ​ការស្លាប់​នោះទេ វា​ស្ថិត​ជា​នៅតែ​ជា​ចម្ងល់ ថា​មិនដឹងថា​រឿង​ស្នេហា ការបង្ខំ​ឲ្យ​រៀបការ ឬ​វិប្បត្តិ​ផ្លូវចិត្ត ទៀប​បណ្តាល​ឲ្យ​គូស្នេហ៍​ទាំងពីរ​នេះ សម្រេចចិត្ត​ចងក​សម្លាប់ខ្លួន ទៅតាម​គ្នា ដើម្បី​បញ្ជាក់​ពី​ស្នេហ៍​ស្មោះ​របស់​ពួកគេ​។​

 
​សមត្ថកិច្ច​នគរបាល​ខេត្តកណ្តាល បាន​បញ្ជាក់ថា សង្សារ​មួយគូ ដែល​ចងក​ធ្វើអត្តឃាត​នេះ ភាគី​ខាង​ស្រី​ឈ្មោះ ហាន គីម​ឆេង ហៅ​ស្រី​ម៉ៅ អាយុ ១៧​ឆ្នាំ ឯ​ភាគី​ខាង​ប្រុស​ឈ្មោះ សុខា សុ​លីម អាយុ ១៧​ឆ្នាំ អ្នក​ទាំងពីរ​ជា​សិស្ស រស់នៅ​ភូមិ​ព្រែក​អំបិល ឃុំ​ព្រែក​អំបិល ស្រុក​ស្អាង តាម​ការសន្និដ្ឋាន​ជំហាន​ដំបូង សមត្ថកិច្ច​ជំនាញ បាន​ចាត់ទុកថា អត្តឃាត​នេះ អាច​បណ្តាលមកពី​វិបត្តិ​ស្នេហា​។​

 
​ក្មេងស្រី​ម្នាក់​បាន​ចង សម្លាប់ខ្លួន នៅ​ម៉ោង​ប្រមាណ ១១៖០០​នាទី យប់​ថ្ងៃទី​១៥ ខែធ្នូ ឆ្នាំ​២០១៥​នេះ ស្ថិតនៅក្នុង ភូមិ​ព្រែក​អំបិល ឃុំ​ព្រែក​អំបិល ស្រុក​ស្អាង ខេត្តកណ្តាល ហើយ​រហូត មកទល់ពេលនេះ ក្រុមគ្រួសារ​សាច់ញាតិ នៅ​មិនដឹង​មូលហេតុ យ៉ាងណា បានជា​កូនស្រី​រូបនេះ ដាច់ចិត្ត​ចងក​សម្លាប់ខ្លួន​។ អ្នកភូមិ​ព្រែក​អំបិល បាន​ឲ្យ​ដឹងថា ក្មេងស្រី​រងគ្រោះ ឈ្មោះ ហាន គីម​ឆេង អាយុ​១៥​ឆ្នាំ មាន​ឳ​ពុក​ឈ្មោះ​យឿន ហាន អាយុ​៤៦​ឆ្នាំ និង​ម្តាយ​ឈ្មោះ សុខ ស្រី អាយុ​៤៥​ឆ្នាំ​។​

 
​លោក យឿន ហាន ឪពុក ក្មេងស្រី​រងគ្រោះ​បាន​ឲ្យ​ដឹងថា កន្លងមក​កូនស្រី​រប​ស់គា​ត់ មិន​ដែរ​មាន​បញ្ហា​អ្វី​ក្នុង គ្រួសារ​នោះឡើយ នៅ​ថ្ងៃកើតហេតុ ម៉ោង​៦​ល្ងាច គីម​ឆេង បាន​ប្រាប់ថា ងងុយដេក​ណាស់ ហើយក៏​ចូលដេក ចំណែក​គាត់ និង​ប្រពន្ធ ក៏​ចូលដេក​តាម​ក្រោយ​។ លោក យឿន ហាន បាន​បន្តទៀតថា ស្រាប់តែ​នៅ​ម៉ោង​១០​និង​៣០​នាទី យប់ ឪពុកក្មេក​លោក ឈ្មោះ កុង សុខ បាន​ងើប​ឡើងទៅ​បទ​ជើង​ទូច ភ្លាមនោះ ក៏​ឃើញ​ចៅស្រី​ចងក នៅក្បែរ​កាំជណ្តើរ​ផ្ទះ ស្លាប់​បាត់ទៅហើយ​។ ក្រោយពេល​កើតហេតុ សមត្ថកិច្ច បាន​ទៅដល់​កន្លែង កើតហេតុ និង​បានធ្វើការ​កោសល្យ វិ​ច្ច័​យ​លើ​សព​ជនរងគ្រោះ បាន​រកឃើញថា ជនរងគ្រោះ​ពិតជា ធ្វើអត្តឃាត ដោយ​ចងក សម្លាប់​ខ្លួនឯង ពិតប្រាកដ​មែន ចំណែក​សព ប្រគល់ជូន​ក្រុម គ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី​។​

 
​ក្រោយ​ទទួលដំណឹង​នេះ ឈ្មោះ សុខ សុ​លីម ដែល​រស់នៅ​ភូមិ​ព្រែក​អំបិល ឃុំ​ព្រែក​អំបិល ស្រុក​ស្អាង ថាស​ង្សា​របស់ខ្លួន គីម​ឆេង បាន​ចងក​សម្លាប់ខ្លួន នៅក្បែរ​កាំជណ្តើរ នៅ​ម៉ោង​៥​និង​៣០​នាទី សុ​លីម បាន​អង្គុយ​យំ​បោក​ខ្លួន ហើយ​បាន​សួរ​ទៅ ឈ្មោះ ញឹម សុវណ្ណ ដែល​ដេក​ជាមួយគ្នា និង​ឲ្យ​ជួយ​ដោះស្រាយ​ថា គួរ​គិត​យ៉ាងណា ប៉ុន្តែ​មិនដឹង​យ៉ាង​មិច មួយសន្ទុះ​ក្រោយ នៅ​ម៉ោង​៦​និង​០០​នាទី​ព្រឹក ម្តាយ​របស់ សុ​លីម ក៏បាន​ប្រទះឃើញ​កូនប្រុស​ខ្លួន​ចងក សម្លាប់ខ្លួន​នៅ​នឹង​មែ​ង​ស្វាយ​ស្លាប់បាត់​បង់ជីវិត​តែម្តង ៕fsa fds

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya