ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ និងបក្ខពួក ជះឥទ្ធិពលដ៏អាក្រក់​  ||     ក្លិនស្អុយបែកធ្លាយមកក្រៅ ពីរឿងលោក ហ៊ួ សេន ហៅ សុខ ណា ជាមន្ត្រីយោធាអធិការកិច្ច និងអ្នកកាសែតពីររូបឈ្មោះ សាមុត និង ឈ្មោះ ពុជ និងបក្ខពួកផ្សេងទៀតបានគម្រាម និងជំរិតយកលុយពីប្រជាពលរដ្ឋ២គ្រួសារ ដែលរស់នៅភូមិសំពោចឃុំឃ្សឹមអស់ចំនួន៤លាន៨០ម៉ឺនរៀល​  ||     អ្នកធ្វើសកម្មភាពបំផ្លាញព្រៃឈើ និងទន្ទ្រានកាន់កាប់ដីព្រៃ នៅតែអាចគេចផុតពីសំណាញ់ច្បាប់​  ||     លេចព័ត៌មាន ! ពលរដ្ឋហួសចិត្ត និងមន្ទីរពេទ្យបង្អែក ស្រុកខ្សាច់កណ្ដាល រវល់ហូបចុកជុំគ្នា ផ្ដល់សេវាសាធារណៈមិនល្អ គ្មានចិត្តជួយសង្គ្រោះពលរដ្ឋ​  ||     ល្បី! លោកសក្កិ4 ញឹមប៉ក់ នៅសឹករងខេត្តបន្ទាយមានជ័យ ពិតជាមានសិទ្ធិធំមែន​  ||   

» ព័ត៌មានជាតិ » អ៊ី​ហ្ស៊ុ​យ​ស៊ុយ​បុក​គោយន្ត​ពីក្រោយ​អូស​ប៉ើង​ជិត​១០០​ម៉ែត្រ​ ​របួស​ធ្ងន់​ស្រាល​២​នាក់​ ​

អ៊ី​ហ្ស៊ុ​យ​ស៊ុយ​បុក​គោយន្ត​ពីក្រោយ​អូស​ប៉ើង​ជិត​១០០​ម៉ែត្រ​ ​របួស​ធ្ងន់​ស្រាល​២​នាក់​ ​

កំពង់ឆ្នាំង​៖ បុរស​ម្នាក់​រងរបួស​ធ្ងន់​និង​ស្ត្រី​ម្នាក់​ទៀត​រងរបួស​ស្រាល​នៅក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​មួយ ដែល​បង្ករ​ឡើង​ដោយ​រថយន្ត​បុក​គោយន្ត​កែច្នៃ​ពីក្រោយ​អូស​ជិត​១០០​ម៉ែត្រ ។ ដែល​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៧​ព្រឹក​ថ្ងៃ​ទី​១៦ ខែ​ធ្នូ ឆ្នាំ​២០១៥ នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ ស្ថិតក្នុង​ភូមិ​សាលាឃុំ ឃុំ​ពពេល ស្រុក​បរិបូរណ៍ ខេត្ត​កំពង់ឆ្នាំង ។​
​សមត្ថកិច្ច​បាន​អោយដឹង​ថា ជន​គ្រោះ​មានឈ្មោះ ជន ធី ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ រស់នៅ​ក្នុង​ភូមិ​តាប៉ាង ឃុំ​ចក ស្រុក​បរិបូរណ៍ ខេត្ត​កំពង់ឆ្នាំង បាន​រងរបួស​ធ្ងន់​ត្រង់​ក្បាល ។ ដោយឡែក​ជនរងគ្រោះ​ម្នាក់ទៀត​ឈ្មោះ ហែ រាសី ភេទ​ស្រី អាយុ ២៩​ឆ្នាំ រស់នៅ​ក្នុង​ភូមិ​ឃុំ​ជាមួយគ្នា ។​
​សមត្ថកិច្ច​បាន​អោយដឹង​ថា នៅ​មុនពេល​កើតហេតុ មាន​គោយន្ត​កែ​ច្នៃ​មួយ​គ្រឿង ជិះ​គ្នា​៤​នាក់ ធ្វើដំណើរ​ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បួង នៅ​ពេល​មកដល់​ចំណុចកើតហេតុ ក៍​មាន​រថយន្ត​ម៉ាក​អ៊ី​ហ្ស៊ុ​យ​ស៊ុយ ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ ង​០៩៤៣-​ភព​២ ធ្វើដំណើរ​ស្រប​ទិស​គ្នា ដោយ​បើក​ក្នុង​ល្បឿន​យ៉ាង​លឿន ហើយ​បាន​គេច​ជង្ហុក​ក៍​ជ្រុល​ទៅបុក​គោយន្ត​កែច្នៃ​ពី​ពេញ​មួយ​ទំហឹង ហើយ​រុញ​គោយន្ត​កន្ត្រៃ​ដែល​មាន​អ្នក​ជិះ​នៅ​ខាងលើ អូស​ជិត​១០០​ម៉ែត្រ​ជ្រុល​ទៅ​បុក​តូប​លក់​ឥ​វ៉ាន់​មួយទៀត ក្នុង​ហេតុការណ៍​នេះ​បណ្តាលអោយ​អ្នក​ជិះ​នៅលើ​គោយន្ត​រង​បួស​ធ្ងន់​ម្នាក់ និង ស្រាល​ម្នាក់ ក្រោយពេល​កើតហេតុ​ដឹក​យក​មក​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​កំពង់ឆ្នាំង ដោយឡែក​អ្នកបើកបរ បាន​បន្ថែម​ល្បឿន​រថយន្ត​បើក​រត់គេច តែ​ត្រូវបាន​អ្នកបើក​គោយន្ត ឡើង​រថយន្ត​មួយ​ផ្សេង​ទៀត​ដេញតាម​រួច​ចាប់​បាន បញ្ជូនមក​អធិការនគរបាល​ស្រុក​បរិបូរណ៍​ដើម្បី​រង់ចាំ​ដោះស្រាយ​តាម​នីតិវិធី ។​
​សមត្ថកិច្ច​នគរបាល​ចរាច​រណ៍ ស្រុក​បរិបូរណ៍​បាន​ព្យាយាម​លាក់បាំង​ឈ្មោះ​អ្នកបើកបរ​រថយន្ត ដោយ​ប្រាប់ថា​មិនដឹង​មួយណា​ជា​អ្នកបើក​នោះទេ បើទោះបីជា​អ្នកបើកបរ​ត្រូវ​បាន​មាន​វត្ត​នៅក្នុង​អធិការដ្ឋាន​នោះដែរ ៕

11205566_449557411896021_190815933332665307_n 11206114_449557458562683_256459788493826438_n 12345593_449557351896027_9061364860045601908_n 12347968_449557398562689_3851598508363607322_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya