ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 បែកធ្លាយ ! លោក ជា វណ្ណៈ និងលោក ថន សឿន សង្ស័យពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើ នៅតំបន់អូរហ៊ុច ដែលកម្លាំងចម្រុះចុះបង្ក្រាបពីម្សិលមិញ​  ||     ហេតុអីក៏នាយនគរបាលម្នាក់នេះ  ទើបចូលក្របខ័ណ្ឌនគរបាលជាតិ បាន៣ឆ្នាំសោះ ពាក់ស័ក្តិ៤ និងមានតំណែងជានាយរងការិយាល័យថែមទៀត?​  ||     ទីតាំងស្តុកឈើឥតច្បាប់មួយកន្លែង របស់មេឈ្មួញ ឈ្មោះ ថា រកស៊ីជួញដូរព្រៃឈើច្រើនឆ្នាំកន្លងមកហើយ សមត្តកិច្ចនិងមន្ដ្រីជំនាញមិនដែលធ្វើការបង្ក្រាប​  ||     ល្បី លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ និងបក្ខពួក ជះឥទ្ធិពលដ៏អាក្រក់​  ||     ក្លិនស្អុយបែកធ្លាយមកក្រៅ ពីរឿងលោក ហ៊ួ សេន ហៅ សុខ ណា ជាមន្ត្រីយោធាអធិការកិច្ច និងអ្នកកាសែតពីររូបឈ្មោះ សាមុត និង ឈ្មោះ ពុជ និងបក្ខពួកផ្សេងទៀតបានគម្រាម និងជំរិតយកលុយពីប្រជាពលរដ្ឋ២គ្រួសារ ដែលរស់នៅភូមិសំពោចឃុំឃ្សឹមអស់ចំនួន៤លាន៨០ម៉ឺនរៀល​  ||   

» Breaking News, ព័ត៌មានជាតិ » លោក ឡេង ឡា​រ៉ូ ប្រើ​លិខិត​បេសកកម្ម ប្រមូល​លុយ​ដាក់​ហោប៉ៅ ​

លោក ឡេង ឡា​រ៉ូ ប្រើ​លិខិត​បេសកកម្ម ប្រមូល​លុយ​ដាក់​ហោប៉ៅ ​

ភ្នំពេញ​៖​លោក ឡេង ឡា​រ៉ូ មន្ត្រីនគរបាល ប្រឆាំង​បទល្មើស សេដ្ឋកិច្ច ក្រសួងមហាផ្ទៃ ត្រូវបាន ក្រុមអាជីវករ និង​ឈ្មួញ ដឹកជញ្ជូន​ទំនិញ តាម​ផ្លូវជាតិ​នានា ក្នុង​ខេត្ត​កណ្តាល​រិះគន់ថា គាប់​ជំរិត​យកលុយ ពី​ពួកគាត់ ស្រេច​តែ​អំពើ​ចិត្ត ដើម្បី​ផលប្រយោជន៍ ផ្ទាល់ខ្លួន​។ ប្រភព​បានឲ្យដឹង​ទៀតថា នគរបាល​ប្រឆាំង បទល្មើស​សេដ្ឋកិច្ច ក្រសួងមហាផ្ទៃ ៥ ទៅ​៦​នាក់ ក្រោម​ការគ្រប់គ្រង របស់លោក ឡេង ឡា​រ៉ូ បាន​ចុះ​ឈរជើង នៅ​តាម​ផ្លូវជាតិ​លេខ​២ ផ្លូវជាតិ​លេខ​៣ និង​ផ្លូវជាតិ​លេខ ២១​បេ ដើម្បី​ប្រមូល​លុយ ពី​ឈ្មួញ និង​អាជីវករ​ដឹក ជញ្ជូន​ទំនិញ ហើយ​សូម្បី​តែ​ប្រជាពលរដ្ឋ ដឹកជញ្ជូន​កសិផល ឆ្លងកាត់​ផ្លូវ​ជាតិ ទាំងនេះ ក៏​ត្រូវ​បង់លុយ​ឲ្យ កូនចៅ​លោក ឡេង ឡា​រ៉ូ តាម​ការ​កំណត់​ដែរ​។​
​មន្ត្រីរាជការ និង​សមត្ថកិច្ច​ក្នុង ខេត្ត​កណ្តាល បានឲ្យដឹងថា លោក ឡេង ឡា​រ៉ូ បាន​ប្រើ​លិខិត បេសកកម្ម ដែល​ចេញ​ដោយ អគ្គស្នងការ នគរបាលជាតិ ឬ​ដោយ​ប្រធាន​នាយកដ្ឋាន​ប្រឆាំង បទល្មើស​សេដ្ឋកិច្ច ក្រសួងមហាផ្ទៃ ដើម្បី​ជំរិត យក​លុយ​ពី​ឈ្មួញ និង​អាជីវករ​ដឹក ជញ្ជូន​ទំនិញ ឆ្លងកាត់​ផ្លូវ​ជាតិ​នានា ក្នុង​ខេត្ត​កណ្តាល​។ ជាធម្មតា លោក ឡេង ឡា​រ៉ូ មិនសូវ​បង្ហាញមុខ ក្នុងការ​ជំរិត​យក លុយ​ពី​ឈ្មួញ និង​អាជីវករ ដឹកជញ្ជូន​ទំនិញ ឆ្លងកាត់​ខេត្ត​កណ្តាល ចូល​មក​រាជធានី​ភ្នំពេញ នោះទេ ប៉ុន្តែ​គាត់​បាន​បញ្ជា​ឲ្យ កូនចៅ​ឈរជើង នៅលើ​ទីតាំង​ជាច្រើន​កន្លែង តាម​ផ្លូវជាតិ​លេខ​២ លេខ​៣ និង​ផ្លូវជាតិ​លេខ​២១​បេ ចាំ​ប្រមូល​លុយ​ពី​ឈ្មួញ និង​អាជីវករ​ដឹកជញ្ជូន​ទំនិញ ក៏​ជា​ពី​ប្រជាពលរដ្ឋ ដឹកជញ្ជូន​កសិផល ។​
​ប្រភព​ពី​សមត្ថកិច្ច​ពាក់ព័ន្ធ ក្នុង​ខេត្ត​កណ្តាល បានឲ្យដឹងថា ឈ្មួញ និង​អាជីវករ ដឹកជញ្ជូន​ទំនិញ​ស្របច្បាប់ បង់ពន្ធ​ត្រឹមត្រូវ​ជូន​រដ្ឋ ក៏​ត្រូវ​លោក ឡេង ឡា​រ៉ូ និង​បក្ខពួក​ជំរិត​យកលុយ ស្រេច​តែ​អំពើ​ចិត្ត​ដែរ​។ គេ​មិនដឹងថា លោក ឡេង ឡា​រ៉ូ ចំណាយ​លុយ​អស់ ប៉ុន្មាន ដើម្បី​បាន​ឈរជើង នៅក្នុង​ខេត្ត​កណ្តាល​នោះទេ ព្រោះ​សកម្មភាព​របស់​គាត់ ហាក់ដូចជា​កំពុង​ស្រង់ ដើម​តាម​រយៈ​ជំរិត យក​លុយ​ពី​ឈ្មួញ និង​អាជីវករ​ដឹកជញ្ជូន​ទំនិញ ក៏​ដូចជា​ពី​ប្រជាពលរដ្ឋ ដឹកជញ្ជូន​កសិផល ពី​តាម​បណ្តា​ស្រុក​នានា ចូល រាជធានី​ភ្នំពេញ​។​
លោក ឡេង ឡា​រ៉ូ មន្ត្រីនគរបាល​ប្រឆាំង បទល្មើស​សេដ្ឋកិច្ច ក្រសួងមហាផ្ទៃ ឈរជើង​នៅ​ខេត្ត​កណ្តាល កំពុងតែ​បើក​ដៃ​ឲ្យ​កូនចៅ ក្រោម​ឱវាទ បង្កើត​កុងត្រូលជជុះ ចាំ​ជំរិត​យក លុយ​ពី​ឈ្មួញ និង​អាជីវករ​ដឹកជញ្ជូន​ទំនិញ យ៉ាង​ក្រអឺតក្រទម​។ ដូច្នេះ​លោក ជា សុ​មេធី ប្រធាន​នាយកដ្ឋាន នគរបាល​ប្រឆាំង បទល្មើស​សេដ្ឋកិច្ច ក្រសួងមហាផ្ទៃ គួរ​ចាត់វិធានការ​លើ​លោក ឡេង ឡា​រ៉ូ និង​បក្ខពួក​ជាបន្ទាន់ ព្រោះ​ទង្វើ​របស់​ពួកគេ កំពុង​ធ្វើឲ្យប៉ះពាល់​ដល់ កេរ្តិ៍ឈ្មោះ​ស្ថាប័ន​នគរ​ជាតិ​ទាំងមូល​៕

KS00164

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya