ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក លឹម លក្ខណ៍ ដែលចូលក្របខ័ណ្ឌ ៣ឆ្នាំ ទទួលមុខតំណែងជានាយរងការិយាល័យសន្តិសុខឯកជន នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ពាក់ស័ក្តិ៤យ៉ាងហំ ហើយល្បីថា រត់ការបន្តយកតំណែងជាស្នងការរង ខេត្តកណ្តាល?​  ||     ជនល្មោភលុយកាក់ យកសាសនាព្រះយ៉េស៊ូវ ធ្វើអាជីវកម្ម បានឈូសឆាយដីកប់សពបងប្អូនអ្នកជឿព្រះយ៉េស៊ូវ ពុះជាដីឡូតិលក់ បង្កភ្ញាក់ផ្អើលខ្លំាង នៅសៀមរាប​  ||     បែកធ្លាយ ! លោក ជា វណ្ណៈ និងលោក ថន សឿន សង្ស័យពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើ នៅតំបន់អូរហ៊ុច ដែលកម្លាំងចម្រុះចុះបង្ក្រាបពីម្សិលមិញ​  ||     ហេតុអីក៏នាយនគរបាលម្នាក់នេះ  ទើបចូលក្របខ័ណ្ឌនគរបាលជាតិ បាន៣ឆ្នាំសោះ ពាក់ស័ក្តិ៤ និងមានតំណែងជានាយរងការិយាល័យថែមទៀត?​  ||     ទីតាំងស្តុកឈើឥតច្បាប់មួយកន្លែង របស់មេឈ្មួញ ឈ្មោះ ថា រកស៊ីជួញដូរព្រៃឈើច្រើនឆ្នាំកន្លងមកហើយ សមត្តកិច្ចនិងមន្ដ្រីជំនាញមិនដែលធ្វើការបង្ក្រាប​  ||   

» ព័ត៌មានជាតិ » ក្មេងស្រី​ជំទង់​ម្នាក់​ចងក​សម្លាប់ខ្លួន​

ក្មេងស្រី​ជំទង់​ម្នាក់​ចងក​សម្លាប់ខ្លួន​

​កណ្តា ៖ ក្មេងស្រី​ជំទង់​ម្នាក់​បាន​ចង សម្លាប់ខ្លួន នៅ​ម៉ោង​ប្រមាណ ១១​និង​០០​នាទី យប់​ថ្ងៃទី​១៥ ខែធ្នូ ឆ្នាំ​២០១៥​នេះ ស្ថិតនៅក្នុង ភូមិ​ព្រែក​អំបិល ឃុំ​ព្រែក​អំបិល ស្រុក​ស្អាង ខេត្តកណ្តាល ហើយ​រហូត មកទល់ពេលនេះ ក្រុមគ្រួសារ​សាច់ញាតិ នៅ​មិនដឹង​មូលហេតុ យ៉ាងណា បានជា​កូនស្រី​រូបនេះ ដាច់ចិត្ត​ចងក​សម្លាប់ខ្លួន​។​

 

​ក្មេងស្រី​រងគ្រោះ ឈ្មោះ ហាន គីម​ឆេង អាយុ​១៥​ឆ្នាំ មាន​ឳ​ពុក​ឈ្មោះ​យឿន ហាន អាយុ​៤៦​ឆ្នាំ និង​ម្តាយ​ឈ្មោះ សុខ ស្រី អាយុ​៤៥​ឆ្នាំ​។​

 
​លោក យឿន ហាន ឳ​ពុក ក្មេងស្រី​រងគ្រោះ​បាន​ឲ្យ​ដឹងថា កន្លងមក​កូនស្រី​រប​ស់គា​ត់ មិន​ដែរ​មាន​បញ្ហា​អ្វី​ក្នុង គ្រួសារ​នោះឡើយ នៅ​ថ្ងៃកើតហេតុ ម៉ោង​៦​ល្ងាច គីម​ឆេង បាន​ប្រាប់ថា ងងុយដេក​ណាស់ ហើយក៏​ចូលដេក ចំណែក​គាត់ និង​ប្រពន្ធ ក៏​ចូលដេក​តាម​ក្រោយ​។​

 
​ស្រាប់តែ​នៅ​ម៉ោង​១០៖៣០​នាទី យប់ ឳ​ពុក​ក្មេក​លោក ឈ្មោះ កុង សុខ បាន​ងើប​ឡើងទៅ​បទ​ជើង​ទូច ភ្លាមនោះ ក៏​ឃើញ​ចៅស្រី​ចងក នៅក្បែរ​កាំជណ្តើរ​ផ្ទះ ស្លាប់​បាត់ទៅហើយ​។​

 

fsa
​ក្រោយពេល​កើតហេតុ សមត្ថកិច្ច បាន​ទៅដល់​កន្លែង កើតហេតុ និង​បានធ្វើការ​កោសល្យ វិ​ច្ច័​យ​លើ​សព​ជនរងគ្រោះ បាន​រកឃើញថា ជនរងគ្រោះ​ពិតជា ធ្វើអត្តឃាត ដោយ​ចងក សម្លាប់​ខ្លួនឯង ពិតប្រាកដ​មែន ចំណែក​សព ប្រគល់ជូន​ក្រុម គ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya