ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក លឹម លក្ខណ៍ ដែលចូលក្របខ័ណ្ឌ ៣ឆ្នាំ ទទួលមុខតំណែងជានាយរងការិយាល័យសន្តិសុខឯកជន នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ពាក់ស័ក្តិ៤យ៉ាងហំ ហើយល្បីថា រត់ការបន្តយកតំណែងជាស្នងការរង ខេត្តកណ្តាល?​  ||     ជនល្មោភលុយកាក់ យកសាសនាព្រះយ៉េស៊ូវ ធ្វើអាជីវកម្ម បានឈូសឆាយដីកប់សពបងប្អូនអ្នកជឿព្រះយ៉េស៊ូវ ពុះជាដីឡូតិលក់ បង្កភ្ញាក់ផ្អើលខ្លំាង នៅសៀមរាប​  ||     បែកធ្លាយ ! លោក ជា វណ្ណៈ និងលោក ថន សឿន សង្ស័យពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើ នៅតំបន់អូរហ៊ុច ដែលកម្លាំងចម្រុះចុះបង្ក្រាបពីម្សិលមិញ​  ||     ហេតុអីក៏នាយនគរបាលម្នាក់នេះ  ទើបចូលក្របខ័ណ្ឌនគរបាលជាតិ បាន៣ឆ្នាំសោះ ពាក់ស័ក្តិ៤ និងមានតំណែងជានាយរងការិយាល័យថែមទៀត?​  ||     ទីតាំងស្តុកឈើឥតច្បាប់មួយកន្លែង របស់មេឈ្មួញ ឈ្មោះ ថា រកស៊ីជួញដូរព្រៃឈើច្រើនឆ្នាំកន្លងមកហើយ សមត្តកិច្ចនិងមន្ដ្រីជំនាញមិនដែលធ្វើការបង្ក្រាប​  ||   

» ព័ត៌មានជាតិ » សញ្ជាតិ​បារាំង​ម្នាក់ ចាក់សោ​ឃុំខ្លួន​មន្ត្រីរាជការ​ម្នាក់​តាំងពី​យប់ រហូតដល់​ព្រឹក​គ្រាន់​តែ​រឿង​ឆ្កែ​កើតកូន​ ​

សញ្ជាតិ​បារាំង​ម្នាក់ ចាក់សោ​ឃុំខ្លួន​មន្ត្រីរាជការ​ម្នាក់​តាំងពី​យប់ រហូតដល់​ព្រឹក​គ្រាន់​តែ​រឿង​ឆ្កែ​កើតកូន​ ​

ភ្នំពេញ​៖ ហេតុការណ៍​ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង បន្ទាប់ពី​គេ​លេចឮ​ព័ត៌មាន​ថា មន្ត្រីរាជការ​ម្នាក់​ត្រូវ​បុរស​សញ្ជាតិ​បារាំង មុខងារ​ជា​ពេទ្យសត្វ ចាក់សោ​ឃុំខ្លួន ព្រម​ជាមួយ​បុរស​ម្នាក់​ទៀត តាំងពី​វេលា​ម៉ោង​៤​ទៀប​ភ្លឺ រហូតដល់​ម៉ោង​៧​ព្រឹក មិនទាន់​មាន​ការដោះលែង ដោយសារតែ​រឿង​យក​ឆ្កែ​ទៅ​ឲ្យ​កើត​កូន ហើយ​សត្វ​ឆ្កែ​បាន​ងាប់ ប៉ុន្តែ​គ្រូពេទ្យ​បែរ​ជា​ទារលុយ​ថ្លៃ​សេវា​រហូត​ដល់​៧៥​ដុល្លារ​នោះ ។
​សេចក្តីរាយការណ៍​ពី​លោក ស រស្មី អ្នកយក​ព័ត៌មាន​មជ្ឈមណ្ឌល​ព័ត៌មាន​នគរវត្ត​បានបញ្ជាក់​ថា បុរស​ដែល​រងគ្រោះ​ឈ្មោះ ម៉ា ចាន់​រិទ្ធី ភេទ​ប្រុស អាយុ ២១​ឆ្នាំ មុខរបរ​ជា​មន្ត្រីរាជកា​រ ស្នាក់​ផ្ទះ​នៅ​ម្តុំ​អង់​តែ​ន​ទួលគោក រាជធានី​ភ្នំពេញ និង​ម្នាក់​ទៀត​ឈ្មោះ អុង ពន្លក ភេទ​ប្រុស អាយុ​៣០​ឆ្នាំ រស់នៅ​ជិតខាង​ជាមួយគ្នា​នឹង​បុរស​ឈ្មោះ ម៉ា ចាន់​រិទ្ធី ។
នៅ​មុនពេល​មាន​រឿងរ៉ាវ​ខាងលើ​កើតឡើង មេ​ឆ្កែ​របស់​បុរសរងគ្រោះ​បាន​ឈឺពោះ​កើតកូន ប៉ុន្តែ​មិន​អាច​កើត​ចេញ​រួច​នោះ​ឡើយ ទើប​នៅ​វេលា​ម៉ោង​៣​និង​៣០​នាទី​ទៀបភ្លឺ​ថ្ងៃទី​១៦ ខែ​ធ្នូ ឆ្នាំ​២០១៥ បុរស​ជា​ជនរងគ្រោះ​បាន​នាំ​សត្វ​ឆ្កែ​នោះ​មក​កាន់​ពេទ្យសត្វ​របស់​លោក​គ្រូពេទ្យ​សញ្ជាតិ​បារាំង​ខាងលើ​ដែល​មាន​អស​យដ្ឋា​ន​ផ្ទះ​លេខ ផ្ទះ​លេខ​៤០ ផ្លូវ​១១១ សង្កាត់​បឹង​ព្រលឹត ខណ្ឌ​៧​មករា រាជធានី​ភ្នំពេញ ។ នៅពេល​ទៅ​ដល់​ពេទ្យសត្វ​នោះ គ្រូពេទ្យ​សញ្ជាតិ​បារាំង​បាន​ពិនិត្យមើល​សត្វ​ឆ្កែ​ឈឺពោះ​កើតកូន​មិន​រួច​នោះ​បាន​មួយសន្ទុះ​ក្រោយមក ស្រាប់តែ​លោក​គ្រូពេទ្យ​និយាយថា សត្វ​ឆ្កែ​មិនអាច​កើត​កូន​ចេញ​ទេ ហើយ​មេ​ឆ្កែ​នោះ​ក៏​ងាប់​តែ​ម្តង​ជា​មួយ​កូន​នៅ​ក្នុង​ពោះ ។
​ក្រោយមក គ្រូពេទ្យ​សញ្ជាតិ​បារាំង​បាន​ទារលុយ​ពី​បុរសរងគ្រោះ​ទាំង​ពីរ​នាក់​ថ្លៃ​សេវា​៧៥​ដុល្លារ ប៉ុន្តែ​ជនរងគ្រោះ​បាន​អះអាង​ថា គ្រូពេទ្យ​ព្យាបាល​សត្វ​ឆ្កែ​មិនបាន​ផង ទារ​ថ្លៃ​សេវា​ច្រើន​ម្ល៉េះ ពួកគាត់​ព្រម​ឲ្យតែ​២០​ទៅ​៣០​ដុល្លារ​ប៉ុណ្ណោះ តែ​គ្រូពេទ្យ​មិន​ព្រម ។
​ប្រភព​បន្តថា ដោយសារ​និយាយ​គ្នា​មិន​ត្រូវរ៉ូវ​រឿង​ថ្លៃ​សេវា​នោះ គ្រូពេទ្យ​សញ្ជាតិ​បារាំង​ចិត្តសឿង​បាន​ចាក់សោ​ឃុំខ្លួន​បុរស​ម្ចាស់​សត្វ​ឆ្កែ​ទាំង​ពីរ​នាក់​នោះ រួច​បើករថយន្ត​ចេញ​ទៅ​បាត់​រហូត​ដល់​ព្រឹក​ព្រលឹម វេលា​ម៉ោង​៧​ព្រឹក ថ្ងៃទី​១៦ ខែ​ធ្នូ ឆ្នាំ​២០១៥ ទើប​មាន​ការភ្ញាក់ផ្អើល សមត្ថកិច្ច​នាំ​គ្នា​មក​ជួយ​អន្តរាគមន៍ ៕

1230020_449531745231921_3531017220170361145_n 12342779_449531718565257_8109017501117838374_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya