ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 បែកធ្លាយ ! លោក ជា វណ្ណៈ និងលោក ថន សឿន សង្ស័យពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើ នៅតំបន់អូរហ៊ុច ដែលកម្លាំងចម្រុះចុះបង្ក្រាបពីម្សិលមិញ​  ||     ហេតុអីក៏នាយនគរបាលម្នាក់នេះ  ទើបចូលក្របខ័ណ្ឌនគរបាលជាតិ បាន៣ឆ្នាំសោះ ពាក់ស័ក្តិ៤ និងមានតំណែងជានាយរងការិយាល័យថែមទៀត?​  ||     ទីតាំងស្តុកឈើឥតច្បាប់មួយកន្លែង របស់មេឈ្មួញ ឈ្មោះ ថា រកស៊ីជួញដូរព្រៃឈើច្រើនឆ្នាំកន្លងមកហើយ សមត្តកិច្ចនិងមន្ដ្រីជំនាញមិនដែលធ្វើការបង្ក្រាប​  ||     ល្បី លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ និងបក្ខពួក ជះឥទ្ធិពលដ៏អាក្រក់​  ||     ក្លិនស្អុយបែកធ្លាយមកក្រៅ ពីរឿងលោក ហ៊ួ សេន ហៅ សុខ ណា ជាមន្ត្រីយោធាអធិការកិច្ច និងអ្នកកាសែតពីររូបឈ្មោះ សាមុត និង ឈ្មោះ ពុជ និងបក្ខពួកផ្សេងទៀតបានគម្រាម និងជំរិតយកលុយពីប្រជាពលរដ្ឋ២គ្រួសារ ដែលរស់នៅភូមិសំពោចឃុំឃ្សឹមអស់ចំនួន៤លាន៨០ម៉ឺនរៀល​  ||   

» ព័ត៌មានជាតិ » ឃាត់ខ្លួន​ក្មេងប្រុស​វ័យ​ជំទង់​២​នាក់ ពាក់ព័ន្ធ​នឹង​គ្រឿងញៀន​

ឃាត់ខ្លួន​ក្មេងប្រុស​វ័យ​ជំទង់​២​នាក់ ពាក់ព័ន្ធ​នឹង​គ្រឿងញៀន​

​ខេត្តកណ្ដាល ៖ ក្មេងប្រុស​វ័យ​ជំទង់​២​នាក់ រួម​នឹង​ថ្នាំញៀន​មួយចំនួន ត្រូវបាន​ឃាត់ខ្លួន​កាលពី​វេលា​ម៉ោង​២១​និង​៣០​នាទី​ថ្ងៃទី​១៥ ខែធ្នូ ឆ្នាំ​២០១៥ នៅ​ចំណុច​ភូមិ​សិត្បូ​ឃុំ​សិត្បូ ស្រុក​ស្អាង ខេត្តកណ្ដាល​។​

 

​ជនសង្ស័យ​ទី ១-​ឈ្មោះ ណុល លីហ្សា​ភេទ​ប្រុស អាយុ ១៥​ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិន​ពិតប្រាកដ​។ ២-​ឈ្មោះ ស្រោង​ម៉េង​ស៊ឺ ភេទ​ប្រុស​អាយុ​១៤​ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិន​ពិតប្រាកដ អ្នក​ទាំង​០២​មាន​ទីលំនៅ​ភូមិ​ព្រែក​ស្នង ឃុំ​ព្រែក​គយ ស្រុក​ស្អាង ។​

 
​វត្ថុតាង​ដែល​ចាប់បាន​រួមមាន ៖ ម្សៅ​ក្រាម​ពណ៌​ស​(​ម៉ា​ទឹកកក​)២០​កញ្ចប់ តូច -​ម៉ូតូ ០១​គ្រឿង ម៉ាក​សង់​កូរ៉េ​ពណ៌​ក្រហម​ពាក់​ស្លាក​លេខ វ 0291 ភ​.​ព​1​។​

 
​ក្រោយពី​ឃាត់ខ្លួន​ជនសង្ស័យ​បាន​សារភាពថា ខ្លួន​បានទទួល​លុយ​ពី​ឈ្មោះ​ផល្លា ចិត្ត​ភេទ​ប្រុស​អាយុ​ប្រហែល​៣០​ឆ្នាំ​ចំនួន​១៧០.០០០​រៀល​ទិញ​ថ្នាំញៀន​២០​កញ្ចប់​តូច នៅ​ចំណុច​វាល​ខ្សាច់​សង្កាត់​ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ដើម្បី​យក​ថ្នាំញៀន​ខាងលើ​ទៅ​ចែកចាយ​បន្ត​។​

 

​បច្ចុប្បន្ន​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​០២​នាក់ រួមទាំង​វត្ថុតាង ត្រូវបាន​បញ្ជូនមក​អធិការដ្ឋាន​នគរបាល​ស្រុក ដើម្បី​ប្រមូល​សំណុំរឿង​តាម​នីតិវិធី​៕fs sfs

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya