ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ និងបក្ខពួក ជះឥទ្ធិពលដ៏អាក្រក់​  ||     ក្លិនស្អុយបែកធ្លាយមកក្រៅ ពីរឿងលោក ហ៊ួ សេន ហៅ សុខ ណា ជាមន្ត្រីយោធាអធិការកិច្ច និងអ្នកកាសែតពីររូបឈ្មោះ សាមុត និង ឈ្មោះ ពុជ និងបក្ខពួកផ្សេងទៀតបានគម្រាម និងជំរិតយកលុយពីប្រជាពលរដ្ឋ២គ្រួសារ ដែលរស់នៅភូមិសំពោចឃុំឃ្សឹមអស់ចំនួន៤លាន៨០ម៉ឺនរៀល​  ||     អ្នកធ្វើសកម្មភាពបំផ្លាញព្រៃឈើ និងទន្ទ្រានកាន់កាប់ដីព្រៃ នៅតែអាចគេចផុតពីសំណាញ់ច្បាប់​  ||     លេចព័ត៌មាន ! ពលរដ្ឋហួសចិត្ត និងមន្ទីរពេទ្យបង្អែក ស្រុកខ្សាច់កណ្ដាល រវល់ហូបចុកជុំគ្នា ផ្ដល់សេវាសាធារណៈមិនល្អ គ្មានចិត្តជួយសង្គ្រោះពលរដ្ឋ​  ||     ល្បី! លោកសក្កិ4 ញឹមប៉ក់ នៅសឹករងខេត្តបន្ទាយមានជ័យ ពិតជាមានសិទ្ធិធំមែន​  ||   

» ព័ត៌មានជាតិ » ឡាន​បុក​ម៉ូតូ បណ្តាល​ឲ្យ​បោក​បែកក្បាល​ស្លាប់ ស្រុក​អង្គស្នួល ​

ឡាន​បុក​ម៉ូតូ បណ្តាល​ឲ្យ​បោក​បែកក្បាល​ស្លាប់ ស្រុក​អង្គស្នួល ​

កណ្ដាល​៖ បុរស​វ័យ​ប្រមាណ ៣០​ឆ្នាំ​ម្នាក់ បាន​ដួល​ម៉ូតូ​បោក​ក្បាល​ស្លាប់ នៅ​ថ្នល់ បន្ទាប់ពី​ត្រូវ​រថយន្ត កៀរ​នៅ​ម៉ោង​ប្រមាណ ៦​និង​៣០​នាទី​យប់​ថ្ងៃទី​១៥ ខែ​ធ្នូ ឆ្នាំ​២០១៥​នេះ ស្ថិតនៅ​ចន្លោះ​គីឡូម៉ែត្រ​លេខ ២៩-៣០ មុខ​ភូមិ​ព្រៃ​ទន្លាប់​ត្បូង ឃុំ​ដំណាក់​អំពិល ស្រុក​អង្គស្នួល ខេត្ត​កណ្ដាល​។​
​ក្រោយពី​បាន​បើករថយន្ត​កៀរ ជនរងគ្រោះ​បណ្ដាល ឲ្យ​ដួល​បោក​ក្បាល​ស្លាប់​នៅលើ​ថ្នល់ អ្នកបើកបរ​រថយន្ត​បាន​ជិះ គេចខ្លួនបាត់ ដោយ​ពុំ​មាន​នរណា​ម្នាក់​ស្គាល់ ពី​អត្តសញ្ញាណ​រថយន្ត​នោះទេ ដោយឡែក​ជនរងគ្រោះ ត្រូវបាន​គេ​ស្គាល់​ថា ឈ្មោះ ភិន សាវិន ភេទ​ប្រុស អាយុ ៣០​ឆ្នាំ រស់នៅ​ភូមិ​ព្រៃ​គោគទ្រព្យ ឃុំ​បសេដ្ឋ ស្រុក​បសេដ្ឋ ខេត្ត​កំពង់ស្ពឺ ជនរងគ្រោះ​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​សេ ១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 1AC-6541 ។​
​មុនពេល​កើតហេតុ រថយន្ត​បង្កហេតុ​បាន​បើកបរ ពី​កើត​ទៅ​លិច លុះ​មកដល់​ភូមិ​ព្រៃ​ទន្លាប់​ត្បូង បាន​កៀរ​ម៉ូតូ​ជនរងគ្រោះ បណ្ដាលឲ្យ​ជនរងគ្រោះ ដួល​បោក​ក្បាល​នៅ​លើ​ថ្នល់ ស្លាប់​ដោយ​ពុំ​មាន​មួកសុវត្ថិភាព ឯ​ម៉ូតូ​រង​ការខូតខាត​ស្ទើរ​ទាំងស្រុង​៕

khada0235 khada0236 khada0237

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya