ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក លឹម លក្ខណ៍ ដែលចូលក្របខ័ណ្ឌ ៣ឆ្នាំ ទទួលមុខតំណែងជានាយរងការិយាល័យសន្តិសុខឯកជន នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ពាក់ស័ក្តិ៤យ៉ាងហំ ហើយល្បីថា រត់ការបន្តយកតំណែងជាស្នងការរង ខេត្តកណ្តាល?​  ||     ជនល្មោភលុយកាក់ យកសាសនាព្រះយ៉េស៊ូវ ធ្វើអាជីវកម្ម បានឈូសឆាយដីកប់សពបងប្អូនអ្នកជឿព្រះយ៉េស៊ូវ ពុះជាដីឡូតិលក់ បង្កភ្ញាក់ផ្អើលខ្លំាង នៅសៀមរាប​  ||     បែកធ្លាយ ! លោក ជា វណ្ណៈ និងលោក ថន សឿន សង្ស័យពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើ នៅតំបន់អូរហ៊ុច ដែលកម្លាំងចម្រុះចុះបង្ក្រាបពីម្សិលមិញ​  ||     ហេតុអីក៏នាយនគរបាលម្នាក់នេះ  ទើបចូលក្របខ័ណ្ឌនគរបាលជាតិ បាន៣ឆ្នាំសោះ ពាក់ស័ក្តិ៤ និងមានតំណែងជានាយរងការិយាល័យថែមទៀត?​  ||     ទីតាំងស្តុកឈើឥតច្បាប់មួយកន្លែង របស់មេឈ្មួញ ឈ្មោះ ថា រកស៊ីជួញដូរព្រៃឈើច្រើនឆ្នាំកន្លងមកហើយ សមត្តកិច្ចនិងមន្ដ្រីជំនាញមិនដែលធ្វើការបង្ក្រាប​  ||   

» ព័ត៌មានជាតិ » ម៉ូតូ​បុក​ឡាន បណ្ដាលអោយ​រងរបួស​ធ្ងន់​ចំនួន​៣​នាក់​ ​

ម៉ូតូ​បុក​ឡាន បណ្ដាលអោយ​រងរបួស​ធ្ងន់​ចំនួន​៣​នាក់​ ​

ភ្នំពេញ​៖ បុរស​ពី​នាក់​ជីះ​ម៉ូតូ​ឌុប​គ្នា​ក្នុង​ល្បឿន​លឿន​ជ្រុល​បុក​រថយន្ដ​កំពុង​បត់​ឆ្លងផ្លូវ​ពេញទំហឹង​ហើយ​ខ្ទាត​ទៅ​បុក​ម៉ូតូ​មួយ​គ្រឿង​ទៀត​បណ្ដាលអោយ​រងរបួស​បាក់​ជើង​ម្នាក់​និង​ធ្ងន់​ពីរ​នាក់ និង​ម៉ូតូ​និង​រថយន្ដ​រង​ការ​ខូច​ខារ​ទាំងសងខាង​។​
​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២១​និង​៣០​នាទី​យប់​ថ្ងៃទី​១៥ ខែ​ធ្នូ ឆ្នាំ​២០១៥ តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៥ ស្ថិតក្នុង​ភូមិ​១ សង្កាត់​ច្រាំង​ចំរេះ​២ ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ​។​
​ប្រភព​ព័ត៌មាន​ពី​កន្លែងកើតហេតុ​បានអោយដឹង​ថា​នៅ​មុនពេល​កើត​ហរ​តុ​គេ​បានឃើញ​មាន​រថយន្ដ​មួយគ្រឿង​ម៉ាក​កាមរី​គូទ​ហើយ ពណ៍​ស្លែរ ពាក់​ស្លាក​លេខ ភ្នំពេញ​2J-9433 បើកបរ​ដោយ​បុរស់​ម្នាក់​ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៥ ទិសដៅ​ពី​ត្បូង​ទៅ​ជើង​លុះ​មកដល់​ចំណុច​កើតហេតុ​បាន​បត់​ឆ្វេង​ឆ្លងផ្លូវ​ក៏ត្រូវ​បុរស់​ពីរ​នាក់​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក​ឌ្រី​ម​សង់ ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ តាកែវ​1I-7824 បុក​ចំ​ក្បាលរ​យន្ដ​ចំហៀង​ខាងឆ្វេង​ពេញទំហឹង​បណ្ដា​អោយ​បុរស​ម្នាក់​បាក់​ជើង​ខាងឆ្វេង​និង​ម្នាក់​ទៀត​រង​របួសធ្នន់ ហើយ​ម៉ូតូ​បាន​ខ្ទាត​ទៅ​បុក​ជាមួយ​ម៉ូតូ​សង់​កូរ៉េ​មួយគ្រឿង​ទៀត​ពណ៌​ក្រហម ពាក់​ស្លាក​លេខ ព ៣០១៣ ភព​១ បណ្ដាល​អោយ​បុរស​ម្នាក់​រងរបួស​ធ្ងន់​ថែម​ទៀត​។​
​ប្រភព​ដដែល​បាន​បន្តថា​ក្រោយពី​កើតហេតុ​កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​ដល់​កន្លែងកើតហេតុ​និង​បាន​ហៅ​រថយន្ដ​សង្គ្រោះបន្ទាន់​ដឹក​ជនរងគ្រោះ​ទៅ​សង្គ្រោះ​នៅ​មុន្ទីរពេទ្យ​។ ចំណែក​ម្ចាស់​រថយន្ដ​បាន​រត់គេចខ្លួន​បាត់​បន្សល់​រថយន្ដ​ទុក​នៅ​កន្លែងកើតហេតុ​។​
​ក្រោយ​មក​កម្លាំង​ជំនាញ​បាន​ចុះ​ធ្វើការ​វាស់វែង​យក​រថយន្ដ​និង​ម៉ូតូ​ទាំង​ពីរ​គ្រឿង​យកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​ខណ្ឌ​ឬ​ស្សី​កែវ ដើម្បី​រងចាំ​ធ្វើការ​ដោះស្រាយ​តាម​និតិ​វិធី​ច្បាប់​៕

12359848_449527448565684_9130764240093229461_n 12360247_449527435232352_6142034409547455633_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya