ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក លឹម លក្ខណ៍ ដែលចូលក្របខ័ណ្ឌ ៣ឆ្នាំ ទទួលមុខតំណែងជានាយរងការិយាល័យសន្តិសុខឯកជន នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ពាក់ស័ក្តិ៤យ៉ាងហំ ហើយល្បីថា រត់ការបន្តយកតំណែងជាស្នងការរង ខេត្តកណ្តាល?​  ||     ជនល្មោភលុយកាក់ យកសាសនាព្រះយ៉េស៊ូវ ធ្វើអាជីវកម្ម បានឈូសឆាយដីកប់សពបងប្អូនអ្នកជឿព្រះយ៉េស៊ូវ ពុះជាដីឡូតិលក់ បង្កភ្ញាក់ផ្អើលខ្លំាង នៅសៀមរាប​  ||     បែកធ្លាយ ! លោក ជា វណ្ណៈ និងលោក ថន សឿន សង្ស័យពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើ នៅតំបន់អូរហ៊ុច ដែលកម្លាំងចម្រុះចុះបង្ក្រាបពីម្សិលមិញ​  ||     ហេតុអីក៏នាយនគរបាលម្នាក់នេះ  ទើបចូលក្របខ័ណ្ឌនគរបាលជាតិ បាន៣ឆ្នាំសោះ ពាក់ស័ក្តិ៤ និងមានតំណែងជានាយរងការិយាល័យថែមទៀត?​  ||     ទីតាំងស្តុកឈើឥតច្បាប់មួយកន្លែង របស់មេឈ្មួញ ឈ្មោះ ថា រកស៊ីជួញដូរព្រៃឈើច្រើនឆ្នាំកន្លងមកហើយ សមត្តកិច្ចនិងមន្ដ្រីជំនាញមិនដែលធ្វើការបង្ក្រាប​  ||   

» ព័ត៌មានជាតិ » ប៉ូលិស​បង្ហាញមុខ​ជនសង្ស័យ​៤០​នាក់ ពាក់​ពន្ធ័​ករណី​ប្រើប្រាស់​និង​ចែកចាយ​គ្រឿងញៀន​ប្លុក​ត្រពាំង​ឈូក​ ​

ប៉ូលិស​បង្ហាញមុខ​ជនសង្ស័យ​៤០​នាក់ ពាក់​ពន្ធ័​ករណី​ប្រើប្រាស់​និង​ចែកចាយ​គ្រឿងញៀន​ប្លុក​ត្រពាំង​ឈូក​ ​

ភ្នំពេញ ៖ នៅវេលា​ម៉ោង​០៣​រសៀល​ថ្ងៃ​ទី​១៥​ខែ​ធ្នូ ឆ្នាំ​២០១៥​នេះ បាន​បង្ហាញមុខ​ជនសង្ស័យ ៤០​នាក់ ក្នុង​ស្រី​០៣​នាក់ នៅ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ក្រុង ដែល​ពាក់ព័ន្ធ​និង​ករណី លួច ឆក់ ប្លន់ ប្រើប្រាស់​និង​ចែកចាយ​គ្រឿងញៀន យ៉ាង​សកម្ម​ក្នុង​រាជធានី​ភ្នំពេញ ដែល​សមត្ថកិច្ច​របស់​លោក​ទើបតែ​ធ្វើការ​បង្ក្រាប បាន​កាលពី ថ្ងៃទី​១៣ ទី​១៤ ខែ​ធ្នូ ឆ្នាំ​២០១៥ កន្លងមកនេះ ។​
​ដើម្បី​ចូលរួម​កាត់ បន្ថយ​សកម្មភាព លួច ឆក់ ប្លន់ ប្រើប្រាស់​និង​ចែកចាយ​គ្រឿងញៀន ដែល​ជា​បញ្ហា​ស្មុគ្រ ស្មា​ញ និង​មាន​គ្រោះថ្នាក់ បំផុត​ក្នុង​រាជធានី​ភ្នំពេញ​នោះ លោក​បាន​ដឹកនាំ​កម្លាំង​តាម​បណ្តា​ខណ្ឌ​ទាំង​១២​ក្នុង​រាជធានី​ភ្នំពេញ​ដោយ​សហការ​ជាមួយ​និង​កម្លាំង​មូលដ្ឋាន ចុះ​ស្រាវជ្រាវ​ចាប់ខ្លួន​ជនសង្ស័យ​ជា​បន្តបន្ទាប់ ទាំង​៤០​នាក់ ដោយ​ដកហូត​បាន​គ្រឿងញៀន​ចំនួន​៣០​កញ្ចាប់ ទូរស័ព្ទ​ម៉ាក​ណូគា ១២៨០ មួយចំនួន​និង​សម្ភារៈ​សម្រាប់​ជក់​មួយចំនួន​។​
​ប្រជាពលរដ្ឋ​មាន​ការសប្បាយ​រីករាយ យ៉ាងខ្លាំង ព្រោះ​កន្លងមក​នេះ​កម្លាំង​របស់លោក តែងតែ​ចុះ​ទៅ​បង្ក្រាប​នៅ​ចំណុច​តំបន់​បឹង​ឈូក ទល់មុខ​និង​មន្ទីរពេទ្យ​លោកសង្ឃ ក្នុង​ខណ្ឌ​សែន​សុខ​នោះ ជា​លក្ខណៈ​ទ្រុងទ្រាយ​ធំ​ជា​លើក​ទី​៣ ហើយ​ដោយ​ឃាត់ខ្លួន​សុ​រប​បាន​ជាង​១០០​នាក់ ដូច្នេះ​ប្រជាពលរដ្ឋ​បាន​លើកឡើង​ថា មាន​ភាពស្ងប់ស្ងាត់​មិនសូវ​មាន​ក្មេងៗ​ពពា​ក់ព​ពួន​គ្នា​ដូច​មុនៗ​ទៀត​ប៉ុន្មាន​ឡើយ ។​
​ក្រោយពី​ធ្វើការ​បង្ហាញមុខ​ជនសង្ស័យ​ទាំងនោះ​រួច កម្លាំង​នគរបាល​បាន​បញ្ជូន​ជនសង្ស័យ​ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ចាត់ការ​តាម​នីតិវិធី ៕

12360121_449350081916754_2203896441314941567_n 12366407_449349948583434_8334588683834027741_n 12390957_449349898583439_1369594133651049751_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya