ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីដល់លើហើយ!  អំពើពុករលួយ និងការអនុវត្តខុសពីតួនាទីភារកិច្ច របស់លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ​  ||     ល្បី ឈ្មួញសម្រុកដឹកជញ្ជូនឈើចេញពីឃុំកន្ទួត ស្រុកចិត្របុរី​​  ||     ល្បី! អ្នកមានលុយ អ្នកមានអំណាច ទន្រ្ទានកាន់កាប់ដីចំណីព្រែក ក្នុងស្រុកកំពង់សិលា យ៉ាងរលូន?​  ||     លោក ម៉េង សំណាង ដែលជានាយរងការិយាល័យ និងជាមនុស្សជំនិតរបស់លោក ជ្រិញ គឹមនី នៅតែមានអំណាចធំធេងក្នុងការប្រមូលលុយពីបទល្មើសព្រៃឈើ?​  ||     លោក មាស ញឹម អនុប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារ កំពុងមរងការរិះគន់ ពីមជ្ឈដ្ឋាន មួយចំនួនថាបានប្រើប្រាស់រថយន្ត ស្លាកលេខ ខ ភ ម ដឹកជញ្ជូនបទល្មើសព្រៃឈើ?​  ||   

» Breaking News, ព័ត៌មានជាតិ » មន្ដ្រី​ជំនាញ​រដ្ឋបាល​ជលផល​បើកភ្លើង​ខៀវ ឱ្យ​ជនជាតិ​វៀតណាម​នេសាទ​បំផ្លាញ​មច្ឆា​ជាតិ​ ​

មន្ដ្រី​ជំនាញ​រដ្ឋបាល​ជលផល​បើកភ្លើង​ខៀវ ឱ្យ​ជនជាតិ​វៀតណាម​នេសាទ​បំផ្លាញ​មច្ឆា​ជាតិ​ ​

ខេត្ត​ពោធិ៍សាត់​៖ តាម​សេចក្ដីរាយការណ៍​ពី​ប្រជា​នេសាទ​លក្ខណៈ​គ្រួសារ នៅ​បឹង​ទន្លេសាប​បាន​ឱ្យដឹងថា គេ​ឃើញ​ជនជាតិ​វៀតណាម​មាន​ឈ្មោះ​ដូច​ជា​ខ្មែរ​ឈ្មោះ សេង ហ៊ុង (​ហៅ អា​ក្បាល​ដែក​) និង​ឈ្មោះ ចក់ ប្រុស​ឡា (​ហៅ អា​ញី​វ​) កំពុង​នេសាទ​ខុសច្បាប់ ដោយ​ប្រើ​ឧបករណ៍​ប្រភេទ​អួន​ហ៊ុំ​ទឹកសាប អួន​កែឆ្នៃ និង​រុញ​ស៊ី​ប ដោយ​កាណូត​ធំៗ កំពុង​ធ្វើ​សកម្មភាព​ទាំងយប់​ទាំង​ថ្ងៃ ដោយ​គ្មាន​ញញើត​នឹង​ច្បាប់​ស្ដីពី​ជលផល​បន្តិច​សោះ ត្រូវបាន​គេ​សង្ស័យ​មាន​ការ​បើកភ្លើង​ខៀវ ពី​មន្ដ្រី​ជំនាញ​រដ្ឋបាល​ជលផល​នៃ​ក្រសួង​កសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ ។​
​ប្រភព​ខាងលើ​បន្ដថា ក្រុម​បទល្មើស​ជនជាតិ​វៀតណាម ប្រើ​ឧបករណ៍​នេសាទ​ខុសច្បាប់​ស្ដីពី​ជលផល កំពុង​ធ្វើ​សកម្មភាព​ត្រង់ចំណុច​បឹង​ទន្លេសាប​ជាប់​ព្រំប្រទល់​ឃុំ​រាំង​ទិល ស្រុក​កណ្ដៀង ខេត្ត​ពោធិ៍សាត់​,​ឃុំ​ពាម​បា​ង ស្រុក​ស្ទោង ខេត្ត​កំពង់ធំ និង​ឃុំ​អន្លង់​សំណ ស្រុក​ជីក្រែង ខេត្តសៀមរាប យ៉ាង​គគ្រឹកគក្រេង​ទាំងយប់​ទាំង​ថ្ងៃ​ដោយ​គ្មាន​ការបង្ក្រាប ត្រូវបាន​គេ​សង្ស័យ​មាន​ការ​បើកភ្លើង​ខៀវ​ពី​មន្ដ្រី​ជំនាញ ជាពិសេស ប្រធាន​រដ្ឋបាល​ជលផល​នៃ​ក្រសួង​កសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ ។ ប្រភព​ខាងលើ​បន្ដទៀតថា ដោយ​មាន​ការសង្ស័យ​ជាប់​ពាក់ព័ន្ធ​នឹង​មន្ដ្រី​ជំនាញ​មេ​ជលផល​នេះ ព្រោះ​កាលពី​ថ្ងៃ​ទី​១១ ខែ​ធ្នូ ឆ្នាំ​២០១៥ គេ​ឃើញ​លោក អេង ជា​សាន ប្រធាន​រដ្ឋបាល​ជលផល​នៃ​ក្រសួង​កសិកម្ម​រុក្ខា​ប្រមាណ និង​នេសាទ បាន​ដឹកនាំ​មន្ដ្រីក្រោមឱវាទ​នៅ​ស្រុក​ក្រគរ ចុះ​ទៅ​បង្ក្រាប​បទល្មើស​នេសាទ ប្រភេទ​ឧបករណ៍​រួមផ្សំ (​បរ​) នៅ​ចំណុច​ព្រែកបាក់​ដាវ ស្ថិតក្នុង​ភូមិ​ពេជ្រ​ក្រី ឃុំ​ពាម​បា​ង ស្រុក​ស្ទោង ខេត្ត​កំពង់ធំ ។ ប៉ុន្ដែ​ការបង្ក្រាប​នោះ​ធ្វើ​បែប​ច្បោលៗ ហើយ​គេ​ឃើញ​មន្ដ្រី​ជំនាញ​ខាង​ស្រុក​ស្ទោង និង​ស្រុក​ជីក្រែង​បើកកាណូត​ប្រ​ញ៉ាប់​ប្រ​ញ៉ាល មក​ជួយ​បង្ក្រាប ដោយ​បើក​បណ្ដើរ​ប្រាប់​អ្នក​ប្រព្រឹត្ត​បទល្មើស​នេសាទ​ឱ្យ​ស្រាយចំណង​ពន្លិចទឹក​បណ្ដើរ ខណៈ​មេ​កើយ​របស់​ខ្លួន​ចុះ​មក​បង្ក្រាប​ស្ងាត់ៗ ចំណែក​ឧបករណ៍​ប្រភេទ​អួន​ហ៊ុំ អួន​កែឆ្នៃ ស៊ី​ប គេ​ឃើញ​ចូល​ជ្រក​តាម​កំប៉ូត​ព្រៃ នៅ​ចំណុច​ភូមិ​មាត់​ខ្លា ឃុំ​អន្លង់​សំណ ស្រុក​ជីក្រែង ខេត្តសៀមរាប ។ ប្រភព​បញ្ជាក់ទៀតថា ការចុះ​បង្ក្រាប​ធ្វើ​បែប​គោះ​ទឹក​បង្អើល​ត្រី​ឱ្យ​រត់​ចូល​ស៊ង​ខាងលើនេះ ធ្វើ​បាន​តិចតួច រួច​ក៏​ឡើង​ទៅ​ខាង​ខេត្ត​សៀមរាប​ក្នុង​ថ្ងៃ​ដដែល ចំណែក​មេ​ប្រព្រឹត្ត​បទល្មើស​ឈ្មោះ សេង ហ៊ុង (​ហៅ អា​ក្បាល​ដែក​) និង​ឈ្មោះ ចក់ ប្រុស​ឡា (​ហៅ អា​ញី​វ​) ចេញ​ធ្វើ​សកម្មភាព​ដដែល បញ្ហា​នេះ​ត្រូវបាន​គេ​សង្ស័យ​បើ​គ្មាន​ការអនុញ្ញាត ពី​មន្ដ្រី​ជំនាញ​ថ្នូរ​នឹង​លាភ​សក្ខារៈ​ទេនោះ ជន​ប្រព្រឹត្ត​បទល្មើស​មិន​ហ៊ាន​ធ្វើ​សកម្មភាព​នោះ​ឡើយ ហើយ​ផល​នេសាទ​ដែល​ពួកគេ​នេសាទ​បាន ពី​ឧបករណ៍​ខាងលើ​គេ​ដឹកជញ្ជូន​មក​លក់​នៅ​កំពង់ដរ ស្ថិតក្នុង​ឃុំ​កំពង់​លួង ស្រុក​ក្រគរ ខេត្តពោធិ៍សាត់​ខ្លះ និង​ខេត្ត​ផ្សេងៗ​ខ្លះ​ដើម្បី​បំភាន់​ភ្នែក​មហាជន​កុំឱ្យ​ឃើញ​ផល​នេសាទ​ដែល​គេ​នេសាទ​បាន​ច្រើន​សម្បើម​ពេក ។​
​ពាក់ព័ន្ធ​នឹង​ប្រភព​ពី​ប្រជា​នេសាទ លើកឡើង​ដោយ​មាន​ការសង្ស័យ​ពាក់ព័ន្ធ​នឹង​មន្ដ្រី​ជំនាញ​រដ្ឋបាល​ជលផល បើកភ្លើង​ខៀវ​ឱ្យ​ជនជាតិ​បរទេស​នេសាទ​ខុស​ច្បាប់​ខាងលើ លោក អេង ជា​សាន ប្រធាន​រដ្ឋបាល​ជលផល​នៃ​ក្រសួង​កសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ​បាន​ប្រាប់​អ្នក​សារពត៌មាន​ដឹង​តាម​ទូរស័ព្ទ​នៅ​រសៀល​ថ្ងៃ​ទី​១៥ ខែ​ធ្នូ ឆ្នាំ​២០១៥​នេះ​ថា លោក​ជាប់រវល់​ប្រជុំ ៕
11209529_449346195250476_694561097082986541_n 12341637_449346238583805_5988828295135682293_n 12366366_449346281917134_4708525957092867964_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya